ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២​នាក់​ដឹក​អីវ៉ាន់​ឱ្យ​ម៉ូយ ក៏​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​តាម​ឆ្មក់​ពីក្រោយ​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជាងកាត់ដេរ​សំលៀក​បំពាក់​ពីរ​នាក់ ត្រូវ​បាន​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​មាន​ក្រវាត់​ជាប់​នឹង​ចង្កេះ​យក​ទៅ​បាត់ ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដឹក​ខោអាវ​យក​ទៅ​ឱ្យ​ម៉ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​សាលា​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជាងកាត់ដេរ​សំលៀក​បំពាក់​ពីរ​នាក់ ត្រូវ​បាន​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​មាន​ក្រវាត់​ជាប់​នឹង​ចង្កេះ​យក​ទៅ​បាត់ ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដឹក​ខោអាវ​យក​ទៅ​ឱ្យ​ម៉ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​សាលា​អន្តរជាតិ ប៊ែ​ល​ធី តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​កាបូប​ខាងលើ​ឈ្មោះ ប៊ុ​ន ធា​រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ជាងកាត់ដេរ​សំលៀក​បំពាក់ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ខ្វា សង្កាត់​ដង្កោ មានស្រុក​កំណើត​ភូមិ​បាសិត ស្រុក​ឧ​ដ្ដុ​ង្គ ខេត្តកំពង់ស្ពឺ​។

តាម​សម្ដី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DD-5076 ជិះ​ចេញពីផ្ទះ​នៅ​ឯ​ចំការ​ដូង ហើយ​ដឹក​ខោអាវ​យក​ទៅ​ឱ្យ​គេ​នៅ​លូ​ប្រាំ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ស្ត្រី​រង​គ្រោះជា​អ្នក​អង្គុយ​ខាងក្រោយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​ក៏​បំរុង​បត់​ឆ្វេង​ទៅ​ផ្លូវ​វេ​ង​​ស្រេង តែ​មិន​ទាន់​បាន​បត់​ផង​នោះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក តាម​មក​ពីក្រោយ​ម៉ូតូ​រង​គ្រោះ​តែ​ម្តង រួច​ក៏​ឆក់​យក​កាបូប​របស់​ជន​រង​គ្រោះ​ដែល​ក្រវាត់​ជាប់​នឹង​ចង្កេះ​បាន​សម្រេច រួច​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ផង​ដែរ​។ ចំណែក​សម្ភារៈ​នៅ​ក្នុង​កាបូប​ក្រវាត់​ចង្កេះ​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​មាន​ដូច​ជា លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​ម៉ាក OPPO មួយ​គ្រឿង អត្តសញ្ញាណប័ណ្ណ​១​សន្លឹក និង​ឯកសារ​មួយ​ចំនួន​ទៀត​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ និង​ចាប់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ