ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចនាយក​រដ្ឋមន្ត្រី​សម្រេច​បញ្ចប់​មុខ​តំណែង​អភិបាលស្រុក​កោះ​​ញែក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្ដីសម្រេចបញ្ចប់​មុខ​តំណែង​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ…

រាជធានី​ភ្នំពេញ ៖ ​ទីបំផុត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្ដីសម្រេចបញ្ចប់​មុខ​តំណែង​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក នៅ​ខេត្ត​មណ្ឌល​គី​រី ឱ្យ​មក​បម្រើ​ការងារនៅ​ទីស្ដីការក្រសួងមហាផ្ទៃ​ ។ នេះបើយោងតាម
អ​នុក្រិត​ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា​ ។

ការ​បញ្ចប់​មុខ​តំណែង​លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមការងារ​អន្តរក្រសួង​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាន់កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី បាន​រក​ឃើញ​ថា ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​តួនាទីភារកិច្ច​របស់​ខ្លួន​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាន់កាប់​រាន ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្តមណ្ឌលគិរី​ ។ ការ​បង្កើត​ក្រុមការងារ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សកម្មភាព​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ដែល​មានការ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ មន្ត្រី​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ​៕

អត្ថបទសរសេរ ដោយ