ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​ម្នាក់​ជួបគ្រោះអកុសលទាំងព្រឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​និស្សិត​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿងក្នុង​ល្បឿន​ទៅ​ដល់​ចំណុច​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ផ្ទប់​​របងផ្ទះ​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​ជើងគង​​លើ​ម៉ូតូ​​។​ ហេតុ​ការណ៍គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​រោងចក្រ​ឃ្យូ​អឹ​ម​អាយ ត្រង់​ចំណុច​ផ្ទះ​លេខ​៣៦ លក់​ទូរស័ព្ទ​យីហោ​«​រ៉ា​វី​២»…

រាជធានី​ភ្នំពេញ ​៖ ​និស្សិត​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​១​គ្រឿងក្នុង​ល្បឿន​ទៅ​ដល់​ចំណុច​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​លក់​ទូរស័ព្ទ​មួយ​កន្លែង​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ផ្ទប់​​របងផ្ទះ​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​ជើងគង​​លើ​ម៉ូតូ​​។​

ហេតុ​ការណ៍គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​រោងចក្រ​ឃ្យូ​អឹ​ម​អាយ ត្រង់​ចំណុច​ផ្ទះ​លេខ​៣៦ លក់​ទូរស័ព្ទ​យីហោ​«​រ៉ា​វី​២» ក្រុម​ទី​៣ ភូមិ​ត្រពាំង​ពោធិ៍ សង្កត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

និស្សិត​ដែល​​​បាត់បង់ជីវិត​​ខាងលើ​នេះ​ឈ្មោះ​កាយ មក​រា ភេទប្រុស​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រម៉ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​ជាអ្នកបើកបរ​​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ XR-250CC ព​ណ៍​ស​ពាក់​ស្លាក​លេខ​តាកែវ​1L-1080 ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​នោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ល​ច​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ បត់​អត់​ទាន់​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ផ្ទះ​លេខ​៣៦ លក់​ទូរស័ព្ទ​យីហោ​«​រ៉ា​វី​២» បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​របង​ផ្ទះ​នោះ​បែកក្បាល​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងដោយ​គងជើង​លើ​ម៉ូតូ​​​។ ​ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ភ្លាម​ៗ​នោះ​សព​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ​ទើប​ស្គាល់ ​បន្ទាប់​ពី​នគរបាល​ស្វែងរក​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ឃើញ​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ពី​និត្យ​ស្ថានភាព​ជាក់ស្ដែង និង​សាកសួរ​សាក្សី​ជុំវិញ​កន្លែង​ដែល​បានឃើញ​ហេតុការណ៍ ​ទើបបាន​ដឹង​ច្បាស់​ថា និស្សិត​រូប​នេះ​​បាត់បង់ជីវិត​​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​លឿន​បុក​ផ្ទះ​លក់​ទូរស័ព្ទ​ខាងលើ បន្ទាប់​មក​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​ទទួលយក​សព​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ