ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​​មុខ​ប្រាសាទអង្គរវត្ត​​ពេល​បច្ចុ​ប្បន្ន​ប្រែ​ស្រស់​​ប្លែក​ភ្នែក​ខុស​ពី​​មុន​យ៉ាង​ណា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បើ​អ្នក​ធ្លាប់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​កាលពី​ពេល​មុន បើ​បាន​ទៅ​ម្ដងទៀត​នា​ពេល​បច្ចុប្បន្ន​ប្រាកដជា​ប្លែក​ភ្នែក ។ ទិដ្ឋភាព​កាលពីមុន​បាន​ប្រែប្រួល​ច្រើន ជំនួស​វិញ​ដោយ​ភាព​ស្រស់​ស្អាត ដូច​ជា​ការ​ដាំ​ស្មៅ និង​ដាំ​កូន​ឈើ កំពុង​លូតលាស់​ស្រស់បំព្រង​នា​ខែ​វ​ស្ស​នេះ ។…

ខេត្តសៀមរាប​៖ បើ​អ្នក​ធ្លាប់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​កាលពី​ពេល​មុន បើ​បាន​ទៅ​ម្ដងទៀត​នា​ពេល​បច្ចុប្បន្ន​ប្រាកដជា​ប្លែក​ភ្នែក ។ ទិដ្ឋភាព​កាលពីមុន​បាន​ប្រែប្រួល​ច្រើន ជំនួស​វិញ​ដោយ​ភាព​ស្រស់​ស្អាត ដូច​ជា​ការ​ដាំ​ស្មៅ និង​ដាំ​កូន​ឈើ កំពុង​លូតលាស់​ស្រស់បំព្រង​នា​ខែ​វ​ស្ស​នេះ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្ប​រា​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ កញ្ញា ២០២០​ថា នា​ពេល​បច្ចុប្បន្ន​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត បាន​ចាប់ផ្តើម​ប្រែ​មុខមាត់​ថ្មី​ជា បណ្ដើរ​ៗ​ហើយ​សក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​។ លោក​អ្នក​អាច​ឃើញ​នូវ​ទស្សនីយ​ភាព​ថ្មី ប្លែក​ភ្នែក ពេល​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ក្រោយ​ពី​តំបន់​នេះ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ។

បើ​ចង់​ដឹង​ច្បាស់​លោក​អ្នក​គួរតែ​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​ទិដ្ឋភាព​នៅ​ជុំវិញ​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត ដោយ​បាន​រៀបចំ​សួនច្បារ និង​ដាំ​ដើមឈើ ដើម​ផ្កា​លម្អ​យ៉ាង​ស្រស់​ស្អាត ពោល​គឺ​បច្ចុប្បន្ន​នេះ​មាន​សភាព​ខុស​ពី​ពេល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ