ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីយោធា​បា.ញ់គំរាម​នារីម្នាក់​ផ្អើល​ស្រុក​ព្រៃ​នប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយករណីថ្មី​ទៀត​​ ​កាលពី​យប់ថ្ងៃ​ទី២៨ កញ្ញា ​វេលា​ម៉ោង០៩និង៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​បុណ្យ​០៧​ថ្ងៃ ស្ថិត​ក្នុង​ភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយករណីថ្មី​ទៀត​​ ​កាលពី​យប់ថ្ងៃ​ទី២៨ កញ្ញា ​វេលា​ម៉ោង០៩និង៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​បុណ្យ​០៧​ថ្ងៃ ស្ថិត​ក្នុង​ភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ នប់ ស្រុក​ព្រៃ​នប់ ខេត្តព្រះ​សីហ​នុ ​ដោយមានការ​បាញ់​គំរាម​មួយ​កើតឡើងបង្ក​ឡើង​ដោយ​ជន​សង្ស័យ​ម្នាក់ ត្រូវគេស្គាល់​ជា​មន្ត្រី​យោធា​ពាក់​សក្តិ​​​4​កន្លះ​នៅ​រាជធានី​ភ្នំពេញ​។

យោង​តាមបញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ហួរ​យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃកើតហេតុខាងលើ មាន​ករណី​បាញ់​គំរាមមួយ​ករណី នៅ​ស្រុក​​ព្រៃ​នប់ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឈ្មោះ ភិន សា​យ័ន្ត ហៅ​ណូ​ ភេទ​ប្រុស​ ជា​​យោធា មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។

ការបាញ់គំរាមរបស់ជនសង្ស័យខាងលើ គឺ​​ប្រើ​អាវុធ​ខ្លី​(​មិន​ស្គាល់​ម៉ាក​) បាញ់​ឡើង​លើ​ចំនួន​​២​គ្រាប់​ដើម្បី​គំរាមទៅ​​ជន​រង​គ្រោះ​ឈ្មោះ ចៅ វ​ន្នី ភេទ​ស្រី អាយុ២៥​ឆ្នាំ​មាន​ទីលំ​នៅ​ដូច​កន្លែង​កើតហេតុ​។ ក្រោយ​ពី​ធ្វើសកម្មភាពភាព​រួច​ ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក​វី​ហ្គូ ព​ណ៌ស ពាក់​ផ្លា​ក​លេខ (​រដ្ឋ​-​២៤​ចុង​) រត់គេច​ខ្លួន​បាត់​។

ដោយឡែក ចំពោះមូលហេតុ ដែល​ឈាន​ដល់មន្ត្រី​យោធាធ្វើការ​បាញ់​គំរាមនេះ គេ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយក៏​អត្ត​សញ្ញាណ ជន​បង្កត្រូវ​បាន​សមត្ថកិច្ច កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​បន្ត​អនុវត្ត​នីតិវិធី​ប្រើ​តាម​ផ្លូវច្បាប់​ ។

អត្ថបទសរសេរ ដោយ