ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ៍​ប្រេងខ្លះ ក្នុង​ក្រុង​សែន​មនោ​រម្យ លក់​មិន​គ្រប់​លី​ត្រ និង​បន្លំ​សាំង​ធម្មតា ជា​ស៊ុប​ពែរ

3 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ អះអាង​ថា មាន​ស្ថា​នី​យ៏​ប្រេងសាំង​មួយ​ចំនួន ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ធ្វើ​ខុស​គោល​ការ​ច្បាប់ ដោយ​មាន​ស្ថា​នី​យ៏​ខ្លះ លក់​ប្រេងសាំង​មិន​គ្រប់​ចំណុះ…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ អះអាង​ថា មាន​ស្ថា​នី​យ៏​ប្រេងសាំង​មួយ​ចំនួន ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ធ្វើ​ខុស​គោល​ការ​ច្បាប់ ដោយ​មាន​ស្ថា​នី​យ៏​ខ្លះ លក់​ប្រេងសាំង​មិន​គ្រប់​ចំណុះ និង​ស្ថា​នី​យ៏​ខ្លះ​ទៀត​បន្លំ​សាំង​ធម្មតា ដាក់​ជា​សាំង​ស៊ុប​ពែរ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ២០២០​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី ចុះ​ពិនិត្យ​តាមដាន​គ្រប់​ស្ថា​នី​យ៏​ប្រេងសាំង ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​ការពារ​កុំ​ឲ្យ​ម្ចាស់​ស្ថាន​នី​យ៏​ប្រេងសាំង ខិលខូច​លក់​កេង​បន្លំ​អតិថិជន ដែល​នាំ​ដល់​ការ​ខាតបង់ ដល់​ផល​ប្រ​យោ​ជ​ន៏​អ្នក​ប្រើប្រាស់ ។

លោក ម៉ក់ ពេ​ជ្ជ​រុណ អនុប្រធាន នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ ចុះ​ត្រួតពិនិត្យ​គុណភាព បរិមាណ និង​តម្លៃ​លក់រាយ នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ចំនួន​០៥ នៅ​ក្រុង​សែន​មនោ​រម្យ​។
ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​គុណភាព បរិមាណ និង​តម្លៃ​លក់រាយ ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ៍ និង​ដេប៉ូ​ចែកចាយ​នីមួយ​ៗ ក្នុង​ក្រុង​សែន​មនោ​រម្យ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​បំពាក់​ដោយ​ឧបករណ៍​វិភាគ និង​ឧបករណ៍​រង្វាស់រង្វាល់ ធ្វើ​ព្យា​សកម្ម​ត្រឹមត្រូវ ដើម្បី​ធ្វើតេស្ត​ជៀសវាង​ការ​ក្លែងបន្លំ ។

ជា​លទ្ធផល​ផ្នែក​គុណភាព​ប្រេងសាំង​ធម្មតា សាំង​ស៊ុប​ពែរ ប្រេងម៉ាស៊ូត និង​តម្លៃ​លក់រាយ គឺ​ត្រឹមត្រូវ​តាម​ស្តង់ដា ។ ហើយ​ចំពោះ​បរិមាណ​ចំណុះ ដែល​ស្ថា​នី​យ៏​ខ្លះ​មានការ​ខ្វះខាត មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​កែសម្រួល​ម៉ាស៊ីន ចាក់​ប្រេង​ទាំងនោះ​ឡើង​វិញ ។ បើសិន ថ្ងៃក្រោយ​រក​ឃើញ​កំហុស​ដដែល និង​ធ្វើការ​ពិន័យ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ