ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ម្នាក់ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ឈ្មោះ នេ​ត កុសល់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជ្រែ​អីវ៉ាន់ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជន​នេះ​គឺជា​មុខសញ្ញា​ចាស់ ដែល​កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​កំណត់ និង​តាមដាន​ស្រាវជ្រាវ​យូរ​មក​ហើយ​ទើប​ឈាន​ដល់​ការ​បង្ក្រាប និង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្តែង​មាន​៖ ថ្នាំ​គ្រាប់​ពណ៌​ស្វាយ​មាន​រូប​សត្វ​ពីលើ​ចំនួន​១១(​ដប់​មួយ​)​គ្រាប់​និង​៥(​ប្រាំ​)​កំណាត់​,​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កូន​ថង់​តូច​,​ម្សៅ​ម៉ត់​ស (​សង្ស័យ​ខេ​ហិត​)​ចំនួន​៤(​បួន​)​កូន​ថង់​តូច​,​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​មាន​រាង​បេះដូង​ចំនួន​៥(​ប្រាំ​)​គ្រាប់​,​កូនជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១,​ស្លាបព្រា​ជ័រ​សម្រាប់​ចូក​ថ្នាំ​ញៀន​៣,​ថ្នាំ​ទឹក​ប្រភេទ​ដប​សម្រាប់​ស​ម្ងួ​តខេ​ហិត​ចំនួន​១១(​ដប់​មួយ​)​ដប​,​ដែកកេះ​សម្រាប់​ដុត​១ និង​សម្បក​ថង់​មួយ​ចំនួន ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​គេ​។

លោក​វរសេនីយ៍ឯក ស្រី សា​រ៉ុ​ម នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ