ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford Ranger 2016 ស៊េរី​ថ្មី បង្ហាញ​វត្តមាន​ជាមួយនឹង​សមត្ថភាព និង​បច្ចេកវិទ្យា​អស្ចារ្យ​មិនធម្មតា

9 ឆ្នាំ មុន

បាងកក​, ប្រទេស​ថៃ ៖ ក្រុមហ៊ុន Ford បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ រថយន្ត Ford Ranger​ស៊េរី​ថ្មី​នៅ​ក្នុង​កម្មវិធី​ពិ​ពណ៌​រថយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ (Bangkok International Motor Show)

បាងកក​, ប្រទេស​ថៃ ៖  ក្រុមហ៊ុន Ford បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ រថយន្ត Ford Ranger​ស៊េរី​ថ្មី​នៅ​ក្នុង​កម្មវិធី​ពិ​ពណ៌​រថយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ (Bangkok International Motor Show) ដែល​មាន​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ គួប​ផ្សំ​ជាមួយនឹង​រួប​រាង​ដ៏ រឹង​មាំ ពោល​គឺ​ការ​ផ្តោត​ទៅ​លើ​គោលដៅ​ថ្មី ដោយ​ផ្អែក​លើ​ចំណែក​ទីផ្សារ​រថយន្ត​ប្រភេទ​ភី​ក​អាប់ (Pickup) រួម​ជាមួយនឹង​ការ​បញ្ចូល​គ្នា​នៃ​សមត្ថភាព​ដ៏​រឹង​មាំ ការ​រចនា​ម៉ូ​ដ​ថ្មី និង​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​ដែល​កាន់តែ​អស្ចារ្យ​ជាង​មុន ។

រថយន្ត​ភី​ក​អាប់​ថ្មី​នេះ នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាង​១៨០​ប្រទេស​ទូ​ទាំង​ពិភពលោក​ហើយ​រថយន្ត​ប្រភេទ​ថ្មី​នេះ បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ដូច​ជា អេ​ក្រង់ Touch Screen ទំហំ​៨​អ៊ី​ញ ក៏​ដូច​ជា​បច្ចេកវិទ្យា SYNC 2 ដែល​ជា​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​ពី​ទូរស័ព្ទ​ដៃ​ទៅ​កាន់​រថយន្ត ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ ព្រមទាំង​សុវត្ថិភាព​ខ្ពស់ គួប​ផ្សំ​ទៅ​នឹង​ប្រព័ន្ធ​សាក​ថ្ម​ដែល​មាន​សមត្ថភាព​ខ្ពស់​រហូត​ទៅ​ដល់ ២៤០​វុ​ល ដែល​អាច​ឲ្យ​លោក​អ្នក​សាក​នូវ​កុំព្យូទ័រ​យួរដៃ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ជាដើម​។ ជាង​នេះ​ទៅ​ទៀត រថយន្ត​នេះ​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​លើស​ពី​រថយន្ត​ប្រភេទ​ភី​ក​អាប់ (Pickup) ដទៃ​ទៀត​ដូច​ជា ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ជួយ​អ្នកបើកបរ​កុំ​ឲ្យ​ចាក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​។ ក្នុង​ករណី​រថយន្ត​ចេញពី​គន្លង​ផ្លូវ ប្រព័ន្ធ​នេះ​នឹង​រំ​ញ័រ​ទៅ​លើ​ចង្កូត​ដើម្បី​ជួយ​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ផ្លូវ​ត្រឹមត្រូវ​វិញ​។ ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការ​បើកបរ (Adaptive Cruise Control) , ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ (Forward Alert) , ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត (Front and Rear Park Assist) , ប្រព័ន្ធ​ត្រួតពិនិត្យ​នូវ​សម្ពាធ​កង់ (Tire Pressure Monitoring System) អាច​ជួយ​អ្នកបើកបរ​ក្នុង​ការ​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​និង​សន្សំ​សំចៃ​ប្រេង ដោយ​ការ​ផ្តល់​ដំនឹង​ដល់​អ្នកបើកបរ នៅ​ពេល​ដែល​កង់​រថយន្ត​មាន​សំពាធ​ទាប​, ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល (Electronic Stability Program) , ប្រព័ន្ធ​ត្រួតពិនិត្យ​ទៅ​លើ​ស្ថានភាព​របស់​អ្នកបើកបរ (Driver Impairment Monitor)​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថានភាព​របស់​អ្នកបើកបរ ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​កាមេរ៉ា​ខាង​មុខ​របស់​រថយន្ត​រួម​ជាមួយនឹង​បន្ទះ​រំញោច ដើម្បី​ការពារ​អ្នកបើកបរ​នៅ​ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា​ងងុយគេង​។

ជា​ពិសេស រថយន្ត​នេះ​ក៏​បាន​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ទៀត​ដូច​ជា ប្រព័ន្ធ​ជំនួយ​ជា​បន្ទាន់ (Emergency Assistance) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​និង​ចុះ​ចំណោត (Hill Launch Assist & Hill Descent Control) ប្រព័ន្ធ​គ្រង់​គ្រង​ទម្ងន់​របស់​រថយន្ត (Adaptive Load Control) និង​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់ (Emergency Brake Assistance) ៕

ខាងក្រោម​នេះ​គឺជា​សកម្មភាព​នៃ​ការ​សម្ពោធ​នូវ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​៖