ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ចេញ​មុខ​សារភាព​កំហុស និង​សុំ​ទោស បន្ទាប់​ពី​កាត់​.​ត​សំឡេង​បំភ្លៃ​ការ​ពិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គេ​ថា​ត្រី​កំភ្លាញ​ងាប់​ដោយ​សារ​តែ​មាត់ ។ ដូច​ករណី​ខាងក្រោម​នេះ ដែល​អ្នកប្រើ​បណ្តាញ Tik Tok ច្បាស់​ជា​បានឃើញ​ពី​ការ​ផុស​រូប​គ្រឿងចក្រ​វាយ​កម្ទេច​សំណង់​ធ្វើ​លើ​ចំណី​ផ្លូវ​ដើម្បី​បើកផ្លូវ និង​មាន​ឮ​សំឡេង​ស្រែកយំ​ទ្រ​ហឹ​ង…

ខេត្តសៀមរាប ៖ គេ​ថា​ត្រី​កំភ្លាញ​ងាប់​ដោយ​សារ​តែ​មាត់ ។ ដូច​ករណី​ខាងក្រោម​នេះ ដែល​អ្នក
ប្រើ​បណ្តាញ Tik Tok ច្បាស់​ជា​បានឃើញ​ពី​ការ​ផុស​រូប​គ្រឿងចក្រ​វាយ​កម្ទេច​សំណង់​ធ្វើ​លើ​ចំណី​ផ្លូវ​ដើម្បី​បើកផ្លូវ និង​មាន​ឮ​សំឡេង​ស្រែកយំ​ទ្រ​ហឹ​ង ប្រៀប​ដូច​ជា​ស្រែក​ប្រឆាំង​គ្រឿងចក្រ តែ​មិនឃើញ​ក្រុម​អ្នក​ស្រែក​ឡាំប៉ា​នោះ​ឡើយ ។ ការ​ពិត​គឺជា​ការ​បំភ្លៃ​បែប​គំនិត​ទុច្ចរិត ។

បុរស​ម្នាក់​ឈ្មោះ ទ្រី គឹ​មហា​ន អាយុ​២៦​ឆ្នាំ បាន​ត្រូវ​ឃាត់ខ្លួន​ដោយ​សារបាន​កាត់ត​បញ្ចូល​បន្ថែម​សំឡេង​ស្រែក​ទ្រហោយំ​របស់​ប្រជាពលរដ្ឋ​បំភ្លៃ​ការ​ពិត​ចោទប្រកាន់​មក​លើ​អាជ្ញាធរ ក្នុង​បណ្តាញ​សង្គម Tik Tok និង​សរសេរ​ជា​ខ្លឹម​សារ​ថា រដ្ឋបាល​ខេត្តសៀមរាប​ចុះ​រុះរើ​របង​ផ្ទះ​ដោយ​មិន​មានការ​ព្រមព្រៀង​ពី​ម្ចាស់ផ្ទះ​ជិត​១០០​ខ្នង ។

បុរស​រូប​នេះ​បាន​ឆ្លើយ​បំភ្លឺ​និង​សារភាព​កំហុ​ស​សុំ​ទោស​ជា​សាធារណៈ ហើយ​ព្រម​លុប​វី​ដេ​អូ​ដែល​ខ្លួន​បាន​បង្ហោះ​កន្លង​មក​ពាក់ព័ន្ធ​នឹង​ករណី​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ស្នង​ដ្ឋា​ន​ការ​នគរបាល​ខេត្ត ។

តាម​ចម្លើយ​សារភាព គឺ​ការ​ផុស​កាត់ត​បញ្ចូល​សំឡេង​និង​ចោទប្រកាន់​នេះ មាន​គោលបំណង ដើម្បី​ចង់បាន​ការ​ចាប់អារម្មណ៍​លើ​គណនី​បណ្តាញ​សង្គម TikTok​របស់​ខ្លួន ដែល​ម្នាក់​ៗ​ចង់បាន​បេះ​ដូង និង​ទទួល​បាន​ផលប្រយោជន៍​ពី​អាជីវកម្ម​ផ្ទះសំណាក់​ផ្ទាល់ខ្លួន ។

សូម​បញ្ជាក់​ថា បុរស​ខាងលើ​នេះ​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង តែ​បច្ចុប្បន្ន​បាន​មក
រស់នៅ​ក្នុង​ខេត្តសៀមរាប និង​បាន​ជួល​ផ្ទះ​ដើម្បី​ប្រកប​មុខរបរ​ផ្ទះសំណាក់ ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

ជាក់ស្តែង បងប្អូន​ប្រជាពលរដ្ឋ​នៅ​លើ​ដង​ផ្លូវ​ដែល​រដ្ឋបាល​ខេត្ត​ចាប់ផ្តើម​រុះរើ​ពី​ផ្លូវជាតិ​លេខ​៦ ភ្ជាប់​ទៅ​ផ្លូវ​៧​មក​រា គឺ​សុទ្ធតែ​បាន​សម្រុះ​សម្រួល និង​មានការ​ចូលរួម​រុះរើ​ដោយ​ស្ម័គ្រចិត្ត ។ចំណែក​រូបភាព​ដែល​បុរស​រូប​នេះ​យក​មក​កាត់ត​នោះ គឺជា​សកម្មភាព​របស់​អាជ្ញាធរ​ជួយ​ដល់​ការ​រុះរើ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ