ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​២​នាក់​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ទៅ​​លេង​ទឹក​សប្បាយ បែរជា​គ្រោះ​អកុសល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ចំនួន​២​នាក់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​លូ​ទឹក​មួយ​កន្លែង​ចុង​ភូមិ បណ្តាល​ឲ្យ​លង់ទឹក​រហូត​បាត់​បង់ជីវិត​ទាំង​២​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ចំនួន​២​នាក់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ចំណុច​លូ​ទឹក​មួយ​កន្លែង​ចុង​ភូមិ បណ្តាល​ឲ្យ​លង់ទឹក​រហូត​បាត់​បង់ជីវិត​ទាំង​២​នាក់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​វរសេនីយ៍ឯក​បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ភាព ចំណាន អាយុ​១១​ឆ្នាំ ជា​សិស្ស មាន​ឪពុក​ឈ្មោះ ភាព តុលា និង​ម្តាយ​ឈ្មោះ ឡា​ច ស៊ី​ណា​ក់ មាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមានជ័យ និង ម្នាក់​ទៀត​ឈ្មោះ វ៉ាង សុខ​វណ្ណ អាយុ​៨​ឆ្នាំ ជា​សិស្ស មាន​ឪពុក​ឈ្មោះ ផាត់ វ៉ាង និង​ម្តាយ ឈ្មោះ​ឈឿ​ន ចាន់​ណា មាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ​មានជ័យ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ កុមារី​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​មក​ងូត​ទឹក​លេង​នៅ​ចំណុច​លូ​ទឹក​ចុង​ភូមិ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បុស្ស​ធំ ឃុំ​តា​គង់ ។ ស្រប​ពេល​ដែល​ទឹក​កំពុង​ជន់​ឡើង​មាន​ក្មេង​ៗ​ជា​ច្រើន​បាន​មក​ងូតទឹក​លេង ក្នុង​នោះ​ក៏​មាន​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ផង​ដែរ បាន​នាំ​គ្នា​មក​ងូតទឹក​លេង ក៏​ស្រាប់តែ​បណ្តាល​ឲ្យ​លង់ទឹក​រហូត​បាត់​បង់ជីវិត​ទាំង​២​នាក់​បងប្អូន​ជីដូនមួយ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ រួច​ក៏​ប្រគល់​សព​ក្មេង​ស្រី​ទាំង​២​នាក់​ទៅ​ឪពុក​ម្តាយ​រៀង​ៗ​ខ្លួន ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ