ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិបត្តិ​សុខាភិបាល​ ចំនួន​អ្នក​​រង​គ្រោះ​​​ដោយ​វីរុស​​​​កូវីដ​ ​លើស​ពី​១​លាន​​​នាក់​ហើយ

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ ថ្ងៃ​ទី​១១​មក​រា​មនុស្ស​ស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​COVID-19 ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ចិន​។ ៨​ខែ​ក្រោយមក​ជំងឺ​នោះ​ដែល​រក​ឃើញ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ក្រុង​វូ​ហាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​១​លាន​នាក់​ហើយ ជាមួយ​ការ​កើនឡើង​នៅ​អឺរ៉ុប តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ និង​អា​ស៊ីដែល​ឥណ្ឌា​នាំមុខ​គេ​។ វីរុស​COVID-19​បាន​ឆ្លង​រាលដាល​ខ្លាំង​បំផុត​នៅ​ចិន…

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ ថ្ងៃ​ទី​១១​មក​រា​មនុស្ស​ស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​COVID-19 ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ចិន​។ ៨​ខែ​ក្រោយមក​ជំងឺ​នោះ​ដែល​រក​ឃើញ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ក្រុង​វូ​ហាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​១​លាន​នាក់​ហើយ ជាមួយ​ការ​កើនឡើង​នៅ​អឺរ៉ុប តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ និង​អា​ស៊ីដែល​ឥណ្ឌា​នាំមុខ​គេ​។

វីរុស​COVID-19​បាន​ឆ្លង​រាលដាល​ខ្លាំង​បំផុត​នៅ​ចិន ពិសេស​ក្នុង​ទីក្រុង​វូ​ហាន​ខេត្ត​ហ៊ឺប៉ី​។ ក្នុង​រយៈពេល​តែ​១​ខែ​ក្នុង​ប្រទេស​ចិន​មាន​អ្នក​ស្លាប់​ជាង​១.០០០​នាក់​។ វីរុស​បាន​ចាប់​ឆ្លង​រាតត្បាត​យ៉ាង​លឿន​ទៅ​ក្រៅប្រទេស​ចិន ដោយនៅ​ហ្វ៊ិ​លី​ពី​ន​មាន​អ្នក​ស្លាប់​ដំបូង នា​ថ្ងៃ​ទី​២​កុម្ភៈ ហុងកុង​មាន​អ្នក​ស្លាប់​ដំបូង​២​ថ្ងៃ​បន្ទាប់​ពី​នេះ បន្ទាប់​មក​ជប៉ុន​មាន​អ្នក​ស្លាប់​ដំបូង​នា​ថ្ងៃ​ទី​១៣​កុម្ភៈ និង​បារាំង​មាន​អ្នក​ស្លាប់​ដំបូង​ថ្ងៃ​ទី​១៤​កុ​ម្ផៈ​។ ក្នុង​ខែកុម្ភៈ​ប្រទេស​និង​ដែនដី​៣០​កំណត់​ឃើញ​ចំនួន​អ្នក​ស្លាប់​សរុប​ដល់​៤.៥០០​នាក់ ក្នុង​នោះ​២​ភាគ​៣​នៅ​ចិន អ៊ី​តា​លី​មាន​អ្នក​ស្លាប់​៨០០​នាក់ អី​ុ​រ៉​ង់​ស្លាប់​៣០០​នាក់​រួច​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​យ៉ាង​លឿន​។

រហូត​ដល់​ពាក់កណ្ដាល​ខែមេសា​ចំនួន​អ្នក​ស្លាប់​កើន​យ៉ាង​លឿន​នៅ​អឹ​រ៉ុ​ប និង​នៅ​សហរដ្ឋអាមេរិក​។ នៅ​អឺរ៉ុប​ពេល​នោះ​ចំនួន​អ្នក​ស្លាប់មាន​ជាង​៤.០០០​នាក់ និង​នៅ​អា​មេ​រិ​ក​ចំនួន​អ្នក​ស្លាប់មាន​ជាង​២.៧០០​នាក់​ក្នុង​១​ថ្ងៃ​គិត​ជា​មធ្យម ក្នុង​ស​ប្ដា​ហ៍​ទី​២​នៃ​ខែមេសា​។ ពេល​នេះ​សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​អ្នក​ស្លាប់​កើន​ដល់​ជាង​២០៤.០០០​នាក់​។

ក្នុង​កម្រិត​ពិភពលោក ស​ប្ដា​ហ៍​ដែល មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​គឹ​ពី​ថ្ងៃ​ទី​១៣​ទៅ​១៩​មេ​សា ជាមួយ​អ្នក​ស្លាប់​ជាង​៧.៤០០​នាក់​ក្នុង​១​ថ្ងៃ រួច​ចំនួន​អ្នក​ស្លាប់​សរុប ពេល​នោះ​ឡើង​ដល់​ជិត​១៧០.០០០​នាក់ ជា​តួលេខ​កើន​២​ដង​នៃ​តួលេខ​ថ្ងៃ​ទី​៣១​មីនា​។

តំបន់​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អី​ុ​ប​ដល់​វេន​ក្លាយជា ចំណុច​ស្នូល​នៃ​ការ​ឆ្លង​ក្នុង​ខែមិថុនា​។​ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា​មក តំបន់​នោះ​ចំនួន​អ្នក​ស្លាប់​ក្នុង​មួយ​ថៃ្ង​ៗ គិត​ជា​មធ្យម​មាន​ជាង​២.៥០០​នាក់ រហូត​ដល់​ថ្ងៃ​ទី​១៥​សីហា​។ តួលេខ​នោះ​បន្ទាប់​មក​បាន​ចុះ​ថយ​យឹត​ៗ ដោយ​កាលពី​ស​ប្ដា​ហ៍​មុន​ចំនួន​អ្នក​ស្លាប់​គិត​ជា​មធ្យម​មាន​ជាង​២.០០០​នាក់​ក្នុង​១​ថ្ងៃ​។

នៅ​អា​ស៊ីចំនួន​អ្នក​ស្លាប់មាន​មិន​ដល់ ១០០​នាក់​ផង​ក្នុង​១​ថ្ងៃ រហូត​ដល់​ពាក់កណ្ដាល​ខែមេសា តែ​ចាប់តាំងពី​ពេល​នោះ​មក បន្ត​កើនឡើង​ដោយ​ទ្វីប​នេះ​ចំនួន​អ្នក​ស្លាប់មាន​ដល់​ជាង​១.០០០​នាក់​ក្នុង​១​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២០​កក្កដា​មក​។ ពេល​នេះ​ចំនួន​អ្នក​ស្លាប់​នៅ​អា​ស៊ីបាន​កើន​ដល់​លើស​ពី​១.៥០០​នាក់​ក្នុង​១​ថ្ងៃ​នាំមុខ​ដោយ​ឥណ្ឌា ដែល​ចំនួន​អ្នក​ស្លាប់​នៅ​ទីនោះ កើន​ដល់​សរុប​ជាង​៩៤.៥០០​នាក់​ជាមួយ​អ្នក​ឆ្លង​មាន​លើស​ពី​៦​លាន​នាក់​។

លើ​ពិភពលោក​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​លើស​ពី​១​លាន​នាក់​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជិត​៣៣​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ