ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ប្រវឹក​ជិត​៤០០​ក្បាល​រួចផុត​ពី​កណ្ដាប់ដៃ​ឈ្មួញ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ​៖ ​នា​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២០ លោក ឃឹម ភី​ណ​ង់ អភិបាលស្រុក​​បន្ទាយ​ស្រី ​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​យក​សត្វ​ប្រវឹក​ជិត​៤០០​ក្បាល…

ខេត្ត​សៀមរាប ​៖ ​នា​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២០ លោក ឃឹម ភី​ណ​ង់ អភិបាលស្រុក​​បន្ទាយ​ស្រី ​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​យក​សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ទៅលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ក្នុង​តំបន់​អភិរក្ស​នៃ​សហគមន៍​ទេសចរណ៍​បឹង​ឈូក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

គួរ​​រំលឹក​ផង​ដែរ​ថា កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​ចុះ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វ​ប្រវឹក​ប្រមាណ​ជា​៤០០​ក្បាល​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប​។

រថយន្ត​​មួយគ្រឿង​ដែល​ដឹកដឹក​សត្វ​ប្រវឹក​ព្រៃ​ជិត​៤០០​ក្បាល​នោះ​ ម៉ាក​ឡង់​គ្រី​ស្ស័រ ​ពណ៌​ត្រេ​អ៊ី​ប៉ា​រា​៉ ពាក់​ស្លាក​លេខ ខ​.​ម 2-6158 ​។

ប្រតិបត្តិការចុះបង្ក្រាប​ករណី​​ខាងលើ​​នេះ​ដែរ ​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​២​នាក់ ជា​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ ​ក្នុង​​ម្នាក់​​ឈ្មោះ យ៉េ​ង ឈុ​ន​ហេង ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ពន្លក ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត​​ឈ្មោះ ឆាត រស្មី រស់នៅ​ភូមិ​គាប ឃុំ​ទឹក​ផ្លា ស្រុក​សិរី​សោភ័ណ ខេ​ត្ត​បន្ទាយ​មាន​ជ័យ​។

ជនសង្ស័យ​បាន​សារភាព​ថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវ​បាន​ពួក​គេ​លួច​នាំ​ចូល​មក​ពី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បម្រុង​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ ជនល្មើស​ទាំង​ពីរ​នាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ