ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពេជ្រ​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ណា?

9 ឆ្នាំ មុន

ពេជ្រ​គឺជា​ប្រភេទ​ត្បូង​ថ្ម​មាន​ពន្លឺ​ចែងចាំង​ចេញពី​ខាងក្នុង​ដែល​កកើត​ពី​ទម្រង់កា​បោ​ន​មាននៅ​ផ្ទៃ​ខាងក្នុង​ថ្ម ។ ពេជ្រ​មាន​ច្រើន​ប្រភេទ​ដូច​ជា​ប្រភេទ​ត្បូង​កណ្តៀង និង​ត្បូង​ទទឹម ជាដើម ។

ពេជ្រ​គឺជា​ប្រភេទ​ត្បូង​ថ្ម​មាន​ពន្លឺ​ចែងចាំង​ចេញពី​ខាងក្នុង​ដែល​កកើត​ពី​ទម្រង់កា​បោ​ន​មាននៅ​ផ្ទៃ​ខាងក្នុង​ថ្ម ។ ពេជ្រ​មាន​ច្រើន​ប្រភេទ​ដូច​ជា​ប្រភេទ​ត្បូង​កណ្តៀង និង​ត្បូង​ទទឹម ជាដើម ។

ជា​ច្រើន​សតវត្សរ៍​កន្លង​ផុត​ទៅ មនុស្ស​បាន​ច្នៃត្បូង​ថ្ម​ដែល​មាន​ពន្លឺ​ចែងចាំង​នេះ​ឱ្យ​ក្លាយទៅជា​គ្រឿងអលង្ការ​តែង​លម្អ​រាង​កាយ​កាន់តែ​ស្រស់​ស្អាត និង​ថែម​ទាំង​មាន​តម្លៃ​កប់​ពពក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

តើ «​ពេជ្រ​» រក​ឃើញ​ដំបូង​នៅ​ប្រទេស​ណា ?

ពេជ្រ​ត្រូវ​បាន​រក​ឃើញ និង​ជីក​ក្នុង​ប្រទេស​ឥណ្ឌា ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ​ដែល​សម្បូរ​ច្រើន​ជាងគេ​តាម​បណ្តោយ​ទន្លេ Penner, Krishna និង​ទន្លេ Godavari ។ ត្បូង​ពេជ្រ​នេះ​កកើត​ក្នុង​ប្រទេស​ឥណ្ឌា ប្រមាណ​៣​ពាន់​ឆ្នាំ​មក​ហើយ តែ​ការណ៍​ពិត​មាន​អាយុកាល​ដល់​ទៅ​៦​ពាន់​ឆ្នាំ​ឯណោះ ។

ជនជាតិ​ឥណ្ឌា​ជំនាន់​បុរាណ​បាន​យក​ត្បូង​ពេជ្រ​ធ្វើ​ជា​ថ្ម​តំណាង​តំបន់​ដែល​ពួក​គេ​រស់នៅ ។ ត្បូង​ពេជ្រ​ចាប់ផ្តើម​បង្ហាញ​វត្តមាន​ក្នុង​សេដ្ឋកិច្ច​ប្រទេស​លើ​សាកលលោក​ក្នុង​សតវត្ស​រ៏​ទី​១៩ ព្រោះតែ​ត្បូង​ពេជ្រ​មាន​តួនាទី​បម្រើ​ដល់​អាជីវកម្ម​ច្នៃត្បូង​ពេជ្រ ធ្វើ​ឱ្យ​រីក​ចម្រើន​សេដ្ឋកិច្ច​ពិភពលោក ៕