ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មន្ត្រី​យោធា​ម្នាក់​ឃើញ​ចោរ​នៅ​ពី​មុខ​ជួយ​​ចាប់ បែរជា​ជួប​គ្រោះ​ស្មាន​​មិន​​ដល់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គួរ​ឱ្យ​សង្វេគ​ណាស់ មន្ត្រី​យោធា​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ធ្លាក់​ចូល​ទឹកស្រះ ខណៈ​ព្យាយាម​ចូលរួម​ដេញ​តាម​ចាប់​ក្រុម​ចោរ​ស្រី​ប្រុស​២​នាក់​ដែល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ…

ខេត្តកំពង់ឆ្នាំង ៖ គួរ​ឱ្យ​សង្វេគ​ណាស់ មន្ត្រី​យោធា​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ធ្លាក់​ចូល​ទឹកស្រះ ខណៈ​ព្យាយាម​ចូលរួម​ដេញ​តាម​ចាប់​ក្រុម​ចោរ​ស្រី​ប្រុស​២​នាក់​ដែល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។

យ៉ាងណា​នេះ​ក្តី ក្រុម​ចោរ​ស្រី​ប្រុស​ទាំង​២​នាក់​ខាងលើ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជា​មួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់​ហើយ​។

តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានឱ្យ​ដឹង​ថា ៖ មន្ត្រី​យោធា​ដែល​ទទួល​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ សាយ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ទាហាន​នៅ​វរៈ​ទី​៣ កងពលតូច​អន្តរាគមន៍​លេខ​១​លង្វែក មាន​ទីលំនៅ​ស្រុក​សាមគ្គី​មាន​ជ័យ ។ ចំណែក​ជនសង្ស័យ​ជា​ចោរ​ទាំង​២​នាក់​ដែល​ចាប់ខ្លួន មាន​ម្នាក់​ឈ្មោះ​សេន ឡឹប ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កញ្ជោ​ង ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច និង​ម្នាក់​ទៀត​ឈ្មោះ សេង ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ។

លោក​អធិការ​នគរបាល​ស្រុក​ក​កំពង់ត្រឡាច បាន​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​ហាង​លក់​គ្រឿង​ក្លែម​របស់​ឈ្មោះ​ឡាន មាន​ករណី​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ឈ្មោះ សាំង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ហើយ​ក៏​មានការ​ឆោឡោ​ឡើង​តែ​ម្តង ។

ភ្លាម​ៗ​នោះ លោក​ក៏​បាន​បញ្ជា​តាម​វិទ្យុទាក់ទង​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​ប្រជា​ការពារ ដើម្បី​អន្តរាគមន៍​ស្ទាក់​ចាប់​មុខសញ្ញា​ចោរ ។ ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សាយ វិសាល ដែល​នៅ​ជិត​កន្លែង​កើតហេតុ​នោះ បានឃើញ​សកម្មភាព​នេះ ក៏​ចូល​រូ​ម​ដេញចាប់​ក្រុម​ចោរ​ប្រុស​ស្រី​នោះ​នឹង​គេ​ដែរ ។

លោក​អធិការ​បាន​បន្ត​ថា ដោយសារ​តែ​មេឃ​ភ្លៀងរលឹម​ផង ធ្វើ​ឱ្យ​ស្ថានភាព​ផ្លូវ​មានការ​រអិល ចំណែកឯ​ជនសង្ស័យ​ទាំង​២​នាក់​មិន​អាច​បើក​ម៉ូតូ​លឿន​បាន​ទេ លុះ​ពេល​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ជួបនឹង​សមត្ថកិច្ច​ដែល​កំពុង​ស្ទាក់​ចាប់ ដោយ​ឃើញ​ដូច្នេះ​ជនសង្ស័យ​ទាំង​២​ក៏​បាន​ផ្តួល​ម៉ូតូ​បំណង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ជា​មនុស្ស​ស្រី ចំណែក​ម្នាក់​ទៀត​ជា​មនុ​សុ្ស​ប្រុស​បាន​រត់គេច​ខ្លួន​បន្ត ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញចាប់​បន្ត​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​គ្រា​ដែល​ដេញ​តាម​ចាប់ចោរ​ម្នាក់​ទៀត​នោះ មានរឿង​គួរ​សោកស្តាយ គឺ​ខណៈ​ពេល​ដែល​សមត្ថកិច្ច​បន្ត​ដេញ​ចាប់ខ្លួន​ជនសង្ស័យ ក៏​ស្រាប់តែ​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​ចូលរួម​សកម្មភាព​ដេញ​ចាប់ចោរ​នោះ​ដែរ បាន​រអិល​ធ្លាក់​ចូល​ទឹកស្រះ​ដែល​មាន​ជម្រៅ​ជ្រៅ បណ្តាល​ឱ្យ​លង់ទឹក​បាត់បង់​ជីវិត តែ​ម្តង (​ព្រោះតែ​មិន​ចេះ​ហែល​ទឹក​) ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ព្យាយាម​រត់គេច​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​មាន​ម៉ូតូ​១​គ្រឿង និង​ដែក​អក្សរ​តេ សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។ ដោយឡែក​មន្ត្រី​យោធា​រង​គ្រោះ​ក្នុង​ហេតុការណ៍​ជួយ​ដេញចាប់​ជន​ក្រុម​ចោរ​នោះ​បាន​បញ្ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ