ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ព្រមាន​ម្ចាស់​សណ្ឋាគារ​និង​អាជីវកម្ម​ផ្សេង​ៗ​ដែល​បង្ហូរទឹក​សំអុយ​ចូល​សមុទ្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ធ្វើការ​ព្រមាន​ថា នឹង​ចាត់វិធានការ​ចំពោះ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​ម្ចាស់​អាជីវកម្ម ដែល​នៅ​តែ​បន្ត​លួច​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​ផ្គើន​ទៅ​នឹង​បម្រាម និង​ប៉ះពាល់​ដល់​បរិស្ថាន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ធ្វើការ​ព្រមាន​ថា នឹង​ចាត់វិធានការ​ចំពោះ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​ម្ចាស់​អាជីវកម្ម ដែល​នៅ​តែ​បន្ត​លួច​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​ផ្គើន​ទៅ​នឹង​បម្រាម និង​ប៉ះពាល់​ដល់​បរិស្ថាន ។​តាម​លោក​រដ្ឋមន្ត្រី ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ប្រើ​រូបភាព​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ពេល​យប់ គ្រា​ដែល​ពេល​ថ្ងៃ​គេ​បិទ​លូ​បង្ហូរ​ជា​ធម្មតា ដើម្បី​បំភាន់​ភ្នែក​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​អះអាង​ថា​សេចក្តីព្រាងច្បាប់​នេះ ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​តំបន់ឆ្នេរ​សមុទ្រ ក្នុង​ទិស​ដៅ​អនុវត្ត​ច្បាប់ និង​គោលការណ៍​បទដ្ឋាន​អន្តរជាតិ​នានា ពិសេស​កិច្ចព្រមព្រៀង​ទីក្រុង Rio ឆ្នាំ​១៩៩២ ស្តី​ពី «​បរិស្ថាន និង​ការ​អភិវឌ្ឍ​» ។ ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញបន្ថែម (Complementary) លើ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​ដែល​មាន​ស្រាប់ សំដៅ​ធានា​រក្សា​តុល្យភាព​រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស សម្រាប់​គ្រប់គ្រង​លើ​សកម្មភាព​អវិជ្ជមាន​ដែល​កំពុង​កើត​មាននៅ​តំបន់ឆ្នេរ ដោយ​ក្នុង​នោះ​មានការ​គិតគូរ​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ការ​ថែរក្សា​ជីវចម្រុះ​ក្នុង​ទឹក និង​លើ​ដីគោក តុល្យភាព​រវាង​សកម្មភាព​សេដ្ឋកិច្ច ទេសចរណ៍ និង​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យន្តការ​នៃ​ការ​បង្ការ (Prevention) សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ពេល​អនាគត និង​យន្តការ​ស្តារ​ឡើង​វិញ (Restoration) ។ ច្បាប់​នេះ​មាន​វិសាលភាព​នៃ​ការ​អនុវត្ត​ក្នុង​ដែនដី​កំណត់​មួយ​ជាក់លាក់ ដែល​ហៅ​ថា តំបន់ឆ្នេរ (Littoral) ក្នុង​នោះ​មាន​តំបន់​អាង​សមុទ្រ ដែល​គិត​ចាប់ពី​តំបន់​ជម្រាលភ្នំ​រហូត​ដល់​ព្រែក​ដៃសមុទ្រ ដោយ​រួម​បញ្ចូល​ទាំង​ឆ្នេរ ដី​កោះ និង​ដែនសមុទ្រ​ដែល​ស្ថិត​នៅ​ចន្លោះ​កោះ និង​ដីគោក ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ​មាន​ចំនួន​ប្រមាណ​ជាង​៥៧​ម៉ឺន​នាក់ កើនឡើង​ប្រមាណ​ជិត​១១% ធៀប​នឹង​ឆ្នាំ​២០១៣ ។ យើង​សង្ឃឹមថា នៅ​ឆ្នាំ​២០២០ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ​មាន​ប្រមាណ​ពី​១,៥​ទៅ​២​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក​ប្រមាណ​៤​លាន​នាក់ នៅ​ពេល​មានការ​ត​ភ្ជាប់​តាម​ផ្លូវអាកាស​ក្នុងស្រុក និង​ក្នុង​តំបន់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​រថភ្លើង ផ្លូវគោក កាន់តែ​ត្រូវ​បាន​អភិវឌ្ឍ​ល្អ ៕