ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សន្យា​បញ្ចូល​អង្គការ​​​២​​ជា​អង្គ​​ការ​ភេរវកម្ម ដើម្បី​ទាញ​ការ​គាំទ្រ​ពួក​​ស្បែក​ខ្មៅ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា បាន​ធ្វើការ​សន្យា​ជា​ច្រើន​ចំពោះ​បណ្ដា​​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ​ក្នុង​ឱកាស​នៃ​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ​នៅ​ទីក្រុង ATLANTA រដ្ឋ​ច​ច​ជៀ​ក្នុង​នោះ​មានការ​សន្យា​ចាត់​ទុក​អង្គការ​ប្រកាន់​ពូជសាសន៍និយម KU…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា បាន​ធ្វើការ​សន្យា​ជា​ច្រើន​ចំពោះ​បណ្ដា​​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ​ក្នុង​ឱកាស​នៃ​អង្គ​មី​ទ្ទីង​ឃោសនាបោះឆ្នោត​មួយ​នៅ​ទីក្រុង ATLANTA រដ្ឋ​ច​ច​ជៀ​ក្នុង​នោះ​មានការ​សន្យា​ចាត់​ទុក​អង្គការ​ប្រកាន់​ពូជសាសន៍និយម KU KLUX KLAN ជា​អង្គការ​ភេរវកម្ម​រួម​ជាមួយ​ចលនា​ធ្វេ​ង​និយម​ជ្រុល ហៅ​អង្គការ ANTAFA
ជា​ក្រុមប្រឆាំង​លទ្ធិ​ហ្វា​ស៊ី​ស្ត ។

លោក​ត្រាំ​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដើម្បី​ដណ្ដើម​យក​អាណត្តិ​ទី​២​នៅ​បាន
សន្យា​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត សម្រាប់​សហគមន៍​ស្បែក​ខ្មៅ និង​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​សហគ្រាស​ដែល​ដឹកនាំ​ដោយ​ពួក​ស្បែក​ខ្មៅ ។

យោង​តាម​មជ្ឈមណ្ឌល​ស្ទាបស្ទង់​មតិ PEW RESEARCH CENTER ថា ជន​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ជាង​៨៥%​គាំទ្រ​គណបក្ស ប្រជា​ធិ​ប​តេ​យ្យ​ឬ​ក៏​មាន​សមានចិត្ត​ចំពោះ​គណបក្ស​នេះ ។

ក្នុង​មី​ទ្ទីង​នៅ​ក្រុង ATLANTA លោក​ត្រាំ ដែល​រង​ការ​រិះគន់​ខ្លាំង​បំផុត ដោយសារ​តែ​ចំហររបស់​លោក ចំពោះ​ចលនា BLACK LIVES MATTER ដែល​តវ៉ា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​អះអាង​ថា អតីត​អនុ​ប្រធានាធិបតី​លោក JOE BIDEN ជា​អ្នក​មិន​ស្គាល់​ជន​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ច្បាស់ ដូច​លោក​បាន​ស្គាល់​ឡើយ ។

លោក​ត្រាំ​រហូត​ដល់​សន្យា​កំណត់​យក​ថ្ងៃ​ទី​១៩ មិថុនា ប្រារព្ធ​ធ្វើ​ក្នុង​កម្រិត​សហព័ន្ធ ទិវា​បញ្ចប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក ។ តាម​ពិត​ទៅ​មាន​តែ​សភា​ទេ​ដែល​មាន​អំណាច​បង្កើត​ទិវា​មួយ​បែប​នោះ​ក្នុង​កម្រិត​សហព័​ន្ធ ហើយ​ប្រធានាធិបតី​ពុំ​បាន​ពន្យល់​ឡើយ ថាហេតុ​អី​បានជា​លោក​មាន​បំណង​អនុវត្ត​ការ​សម្រេចចិត្ត​នោះ​របស់​លោក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ