ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​មួយ ឆក់​យក​ជីវិត​មនុស្ស​​២៦​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​ថា មនុស្ស​២៦​នាក់​ភាគច្រើន​ជាសិស្ស​សាលា​យោធា​មួយ បាន​ត្រូវ​​បាត់​បង់​ជីវិត​ ដោយសារ​ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា មួយ​​គ្រឿង ​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ឆ្នាំ…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​ថា មនុស្ស​២៦​នាក់​ភាគច្រើន​ជា
សិស្ស​សាលា​យោធា​មួយ បាន​ត្រូវ​​បាត់​បង់​ជីវិត​ ដោយសារ​ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា មួយ​​គ្រឿង ​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ឆ្នាំ ២០២០ ខណៈ​ពេល​កំពុង​​ហោះហើរ​ហ្វឹកហ្វឺ​ន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

តាម FACEBOOK ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក VOLODYMYR ZELENSKY​ ដែលទៅ​​កាន់​កន្លែង​យន្តហោះ​ធ្លាក់ បាន​ថ្លែង​នា​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា នេះ​ថា អ៊ុយ​ក្រែ​ន​បាន​បាត់បង់​កុលបុត្រ​របស់​ខ្លួន​២៦​នាក់ ។ លោក​ប្រកាស​ពី​ទិវា​កាន់ទុក្ខ​ជាតិ​មួយ​នា​ថ្ងៃ​ទី​២៦ កញ្ញា ។

តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​២៣​នាក់ ​និង​បាត់​ខ្លួន​២​នាក់ ។ សរុប​យន្តហោះ នោះ​មាន​មនុស្ស​ជិះ​២៧​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​៧​នាក់ និង​និស្សិត​២០​នាក់​នៃ
សាកលវិទ្យាល័យ អាកាសចរណ៍​ជាតិ​នៅ​ទីក្រុង​ខា​គៀវ ។ និស្សិត​២​នាក់​នៅ​រស់រាន​មានជីវិត តែ
ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​​ក៏​បាន​បាត់​បង់​ជីវិត​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ។

យន្តហោះ​ធុន ANTONOV-26 នោះ ​បាន​ធ្លាក់​កាលពី​យប់​ថ្ងៃ​ទី​២៥ កញ្ញា នៅ​កន្លែង​មួយ​ចម្ងាយ​២​គីឡូម៉ែត្រ ពី​ព្រ​លាន​យន្តហោះ​យោធាTCHOUGOUIV ជិត​ក្រុង​ខា​គៀវ ។ តាម​ព័​ត៌មាន​ដំបូង​នានា​ថា អ្នក​បើក​យន្តហោះ​នោះ​បាន​រាយការណ៍​ពី​ការ​គាំង​ម៉ា​ស៊ី​ន​មួយ​៧​នាទី​មុន​ពេល​យន្ត​ហោះ​ធ្លាក់ ។ អ្នក​បើក​ពេល​នោះ​បាន​សុំ​ធ្វើការចុះ​ចត​បន្ទាន់ ។ បណ្ដា​និស្សិត​រៀន​បើក​យន្ត​ហោះមិន​បាន​ចូលរួម​ក្នុង​ការ​បើក​ឡើយ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​អា​ឌ្រី អ៊ី​តា​រ៉ា​ន អះអាង​ថា យន្តហោះ​នោះ​ពេល​ធ្លាក់​ស្លាប​វា​ម្ខាង​បានបុកដី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ