ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងជុំគ្នារៀបគម្រោងក្នុងផ្ទះ​សំណាក់ ត្រូវសមត្ថកិច្ចចុះ​ឡោមព័ទ្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យជា​មុខ​សញ្ញា​ឆក់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ ហើយឈាន​ទៅ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ​សំណាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង​ខ្លី​ម៉ាក​កា​៥៩​មួយ​ដើម​។ ការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៦​ ខែកញ្ញា​…

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យជា​មុខ​សញ្ញា​ឆក់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ ហើយឈាន​ទៅ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ​សំណាក់ ព្រមទាំង​ដកហូត​បាន​កាំភ្លើង​ខ្លី​ម៉ាក​កា​៥៩​មួយ​ដើម​។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅ​ក្នុងផ្ទះ​សំណាក់​កា​កា ដែល​ស្ថិត​នៅ​ភូមិ ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​រូប​នោះ ពុំ​ត្រូវ​បាន​នគរបាល​អោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ដោយ​ភ្លាម​ៗ បញ្ជូន​ទៅ​សាកសួរ​នៅ​ការិយាល័យ ។

តាម​នគរបាល​អោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​សមត្ថកិច្ច ក៍បាន​កំណ​ង់​មុខសញ្ញា​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់ នៅ​ក្នុង​រាជធានី ភ្នំពេញ​ហើយ កំពុង​តែ​ជួប​ប្រមូលគ្នា ប្រុង​ចេញ​ធ្វើ​សកម្មភាព ។​ ខ​ណះ​នោះ សមត្ថកិច្ច​ក៏បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់ ហើយ​គោះ​ទ្វារ​អោយ​ជនសង្ស័យ​បើក ក៍​សម្រុក​​ចូល​ទៅ​គំរាម​ភ្ជង់​ឆែកឆេរ និង​ចាប់​វាយ​ខ្នោះ​និង​ដកហូត​បាន​កាំភ្លើង ខ្លី​ម៉ាក​K៥៩​មួយ​ដើម​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ដោយ​មាន​ប្រដាប់​អាវុធ​ ។​ នៅ​ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ទាំង​៤​នាក់ តែ ជាប់​ពាក់​ព័ន្ធ​តែ​៣​នាក់​នោះ​ទេ ។ ​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិ​យា​ល័យ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ