ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​មូលហេតុ​មួយ ធ្វើ​ឱ្យ​យុវជន​ម្នាក់​ហ៊ាន​កាន់​ដាវ​ស្ទុះ​ទៅ​កា.ប់​ទាំង​កំរោល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ឈាមរាវ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រើប្រាស់​ដាវ​សាំ​មូ​រ៉ៃ​កាប់​ទៅ​លើ​បុរស​ម្នាក់​ទាំង​កំរោល ដោយ​អះអាង​ថា «​ជា​ការ​សងសឹក​» បណ្ដាល​ឱ្យ​បុរស​រង​គ្រោះ​រូប​នេះ​ដាច់​.​កដៃ​ឆ្វេង​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់…

ខេត្តបាត់ដំបង ៖ យុវជន​ឈាមរាវ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រើប្រាស់​ដាវ​សាំ​មូ​រ៉ៃ​កាប់​ទៅ​លើ​បុរស​ម្នាក់​ទាំង​កំរោល ដោយ​អះអាង​ថា «​ជា​ការ​សងសឹក​» បណ្ដាល​ឱ្យ​បុរស​រង​គ្រោះ​រូប​នេះ​ដាច់​.​កដៃ​ឆ្វេង​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ហាង មី​ហឹរ ស្ថិត​ក្នុងភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​

ម៉ាក​អិ​ច​សិន​ទ័​រ ពណ៌​ខៀវ ហើយ​បាន​ស្ទាក់​កាប់​ជន​រង​គ្រោះ​ឈ្មោះ ឈឺ​ន ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​រស់នៅ​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បណ្ដាល​ឱ្យ​ដាច់​ដៃ​ឆ្វេង​ម្ខាង​។ ប៉ុន្តែ​ជន​ដៃដល់​ឈាមរាវ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ធា ចាន់​ថន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​បក្សពួក​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឌុ​ប​ឈ្មោះ ឃុន ចាន់ រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រត់​រួច ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំ​រៀង​។ ក្រោយ​កើតហេតុ​កម្លាំង​អធិការ​ស្រុក​កំ​រៀង ក៏​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​និយាយ​ថា ជន​ដៃដល់​ទាំង​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ខាង​មុខ​ហាង​លក់​មី​ហីរ ដោយ​មិន​បាន​បង្អង់​យូរ​ទេ​។ ពេល​នោះ​ស្រាប់តែ​គេ​ឃើញ​ជន​ដៃដល់​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ដោយ​កាន់​ដាវ​ក្នុង​ដៃ រួច​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ​តែ​ម្ដង​។

ប្រភព​ដដែល​បញ្ជាក់​ថា ភាគី​ទាំង​២​ហាក់​មាន​ទំនាស់​ជាមួយ​គ្នា​យូរ​មក​ហើយ ទើប​ជន​ដៃដល់​មក​កាប់​ទាំង​កំរោល​បែប​នេះ​។ ពេល​នោះ​គេ​ឃើញ​ជន​រង​គ្រោះ​លើកដៃ​រង​ផ្លែដាវ ទើប​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដាច់​ត្រឹម​ក​.​ដៃ​ឆ្វេង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​តែ​ម្តង​។

សាក្សី​បាន​បន្ថែម​ថា បន្ទាប់​ពី​កាប់​ជន​រង​គ្រោះ​ដាច់​ដៃ​ធ្លាក់​ដល់​ដី​ហើយ ពេល​នោះ​ក៏​មានការ​ផ្អើល​ឆោឡោ រហូត​សមត្ថកិច្ច​អន្តរាគមន៍​ចាប់​បាន​ម្នាក់ រីឯ​បក្សពួក​ម្នាក់​រត់​បាត់ ខណ​:​ពេល​ជន​រង​គ្រោះ​អោន​រើស​ប្រអប់ដៃ​ខ្លួន​យក​មក​កាន់​បង្ហាញ​គេឯង​យ៉ាង​រន្ធត់​បំផុត​។

ក្រោយ​កើតហេតុ ជន​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​វាយ​ខ្នោះ​នាំ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​នៅ​អធិការ​នគរបាល​ស្រុក​កំ​រៀង អំពី​មូលហេតុ​អ្វី​ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​ប្រើប្រាស់​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ រហូត​របួស​ធ្ងន់ធ្ងរ​បែប​នេះ​។

បើ​តាម​ការ​ស្រង់​ចម្លើយ​បឋម​ពី​ជន​ដៃដល់​ឈ្មោះ ធា ចាន់​ថន សមត្ថកិច្ច​បាន​ប្រាប់​ថា ខ្លួន (​ជន​ដៃដល់​) និង​ជន​រង​គ្រោះជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ហើយ​ក៏​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​កន្លង​មក​ដែរ​។ ម្យ៉ាងទៀត ដោយសារ​តែ​ជន​រង​គ្រោះ​ចេះ​តែ​តាម​ឌឺដង​ឱ្យ​ខ្លួន ទើប​ខ្លួន​តាម​កាប់ ដើម្បី​សងសឹក​តែ​ម្ដង​ទៅ​។

មន្ត្រី​អធិការ​ស្រុក​កំ​រៀង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណ​:​បក្សពួក​ជន​នេះ​ម្នាក់​ទៀត​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​តាម​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ