ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រក​ឃើញ​ម្ចាស់​ពាន I am a singer Cambodia មហាជន​ពោល​ពាក្យ​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក I Am a…

រាជធានី​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក I Am a Singer Cambodia ឈាន​ដល់​វគ្គ​ផ្តាច់​ហើយ ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​បាន តារាចម្រៀង​ឯក​អាជីព ទទួល​បាន​ពាន​ជ័យ​លា​ភី ប្រចាំ​រដូវ​កាល​ទី​២​នេះ​។

ការ​ប្រកួតប្រជែង យ៉ាង​ខ្លាំង​អស្ចារ្យ​រវាង​តារាចម្រៀង​អាជីព​ទាំងអស់ ក៏​ឈាន​ដល់​ការ​បញ្ជាប់ និង​ស្វែងរក​ឃើញ​តារាចម្រៀង​ស្រី​ឆ្នើម​ដែល​អាច​ទទួល​ពាន​រដូវ​កាល​ទី​២​នេះ បាន​ទៅ​លើ តារាចម្រៀង​ស្រី​ទឹកដម​លៈ​ល្អ និង​មាន​សំលេង​ធ្ងន់​គឺ កញ្ញា វី ឌី​ណែ​ត នៅ​ក្នុង​ចំណោម​តារា​ម្រៀ​ង​អាជីព​ប្រុស​ស្រី ៧​នាក់​ផ្សេង​ទៀត​។

បន្ទាប់​ពី​ប្រកាស​ឈ្មោះ​តារាចម្រៀង​ស្រី វី ឌី​ណែ​ត ដែល​ជា​កូនស្រី​របស់​តារាចម្រៀង​ជើង​ចាស់ លោក ហួរ ឡា​វី ពិតជា​ទទួល​បាន​ជ័យ​លា​ភី ក្លាយជា​ម្ទា​ស់ពាន​រដូវ​កាល​ទី​២​នេះ ។

ក្រោយ​ពី​កម្មវិធី​រក​ឃើញ​ម្ចាស់​ពាន​ហើយ​នោះ ស្រាប់តែ​មហាជន​ជា​ច្រើន​បាន​ចូល​រូ​ម​អបអរសាទរ និង​សប្បាយចិត្ត​ជំនួស​តារា​ស្រី​រូប​នេះ រហូត​លាត់​មាត់​ថា​រូប​នាង​ពិតជា​សាក​សម​នឹង​ធ្វើ​ជា​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​មួយ​ណាស់ ព្រោះ​នាង​ពិតជា​តារាចម្រៀង​អាជីព​ដែល​ពេញ​ដោយ​សមត្ថភាព​ខ្ពស់ ទឹកដម​សម្លេង​ល្អ ខ្លាំង​លៈ និង​មាន​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទាំង​សម្លេង​ទាប​និង​ខ្ពស់ ដែល​រូប​នាង​អាច​ធ្វើ​បាន​ស្ទើរតែ​គ្រប់​ដំណាក់កាល​​ប្រកួត​កន្លង​មក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី I Am a Singer Cambodia ជា​កម្មវិធី​ប្រឡង​តារាចម្រៀង​ពេញ​សិទ្ធ​មក​ពី ប្រទេស​កូរ៉េ​ខាងត្បូង និង​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ម្ចាស់​ពានរង្វាន់​នា​រដូវ​កាល​ទី​១ បាន​ទៅ​លើ លោក ដួង វី​រៈ​សិទ្ធ និ​ង​ម្ចាស់​ពានរង្វាន់​នា​រដូវ​កាល​ទី​២​នេះ បាន​ទៅ​លើ​កញ្ញា វី ឌី​ណែ​ត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

កែសម្រួលដោយ