ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung Galaxy S6 ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​បណ្តាញសារព័ត៌មាន​នានា​ជុំវិញ​ពិភពលោក

9 ឆ្នាំ មុន

រាប់​គិត​ចាប់ពី​ចុងឆ្នាំ​២០១៤ រហូត​ដល់​ខែមីនា​ឆ្នាំ​២០១៥ បណ្តាញ​អ្នក​សារព័ត៌មាន​មិន​តិច​ទេ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ចេញ​មុខ​ទស្សន៍​ទាយ​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ​ទំនើប Samsung Galaxy S6 រហូត​ដល់​ថ្ងៃ ទី ១ ខែមីនា ដែល​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ

រាប់​គិត​ចាប់ពី​ចុងឆ្នាំ​២០១៤ រហូត​ដល់​ខែមីនា​ឆ្នាំ​២០១៥ បណ្តាញ​អ្នក​សារព័ត៌មាន​មិន​តិច​ទេ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ចេញ​មុខ​ទស្សន៍​ទាយ​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ​ទំនើប Samsung Galaxy S6 រហូត​ដល់​ថ្ងៃ ទី ១ ខែមីនា ដែល​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ Samsung Galaxy S6 ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ នៅ​ក្នុង​ពិ​ពណ៌​សមាជ​ទូរស័ព្ទ​ពិភពលោក នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស អេ​ស្បា​ញ ជាមួយនឹង​ទូរស័ព្ទ​ដៃ​កញ្ចក់​កោង ដែល​ទទួល​បាន​ពា​ន្ត​រង្វាន់​ជា​ទូរស័ព្ទ​ដែល​មានគំនិត​ច្នៃប្រឌិត​គ្មាន​ពីរ និង​ល្អ​បំផុត​គឺ Samsung Galaxy S6 Edge ។

បណ្តាញសារព័ត៌មាន​ល្បី​ៗ​នៅ​លើ​ពិភពលោក​ជា​ច្រើន​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ជាមួយ​ការ​បង្ហាញ​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ Galaxy S6 នេះ មាន​រួម​ទាំង​គេហទំព័រ​ល្បី CNET ផង​ដែរ​។ សារព័ត៌មាន BBC News បាន​សរសេរ​ចំណងជើង​ធំ​ៗ​ថា «​ក្រុមហ៊ុន APPLE ច្បាស់​ជា​យំ​មិន​ខាន​ពេល​ឃើញ​ទូរស័ព្ទ​ដៃ​កញ្ចក់​កោង​របស់ Samsung » ។  

សារ​ព័ត៌​មាន​ជា​ច្រើន​ទៀត​ក៏​បាន​ធ្វើការ​ប្រៀបធៀប​ពី​លក្ខណៈ​ស​ម្បិ​ត្តិ​របស់​ទូរស័ព្ទ Galaxy S6 ទៅ​នឹង​ទូរស័ព្ទ​ល្បី​ៗ ពី​ក្រុមហ៊ុន​នានា​ជុំវិញ​ពិភពលោក ដែល​គ្មាន​ទូរស័ព្ទ​ណា​អាច​ស៊ីដាច់ Samsung Galaxy S6 Edge បាន​នៅឡើយ​ទេ និង​មាន​ចំណុច​ពិសេស​រហូត​ដល់ ១០ យ៉ាង​របស់​ទូរស័ព្ទ​ដៃ Samsung Galaxy S6 មាន​សមត្ថភាព​អាច​ធ្វើ​បាន ដែល​ទូរស័ព្ទ iPhone6 មិន​អាច​ធ្វើ​បាន រួម​មាន​បណ្តាញសារព័ត៌មាន The Verge, The Financial Times, Bloomberg Business, Android Community, Business Insider, និង​សារព័ត៌មាន Entrepreneur ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តាញសារព័ត៌មាន Thearabiapost, Ajw.asahi, Pressreader, Globaltimes, Nbcnews, CNNMoney, Daily Mail និង Reuters UK បាន​បញ្ចេញ​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «Samsung បង្ហាញ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន Galaxy ម៉ូ​ដែល​ថ្មី​ដើម្បី​បំបាក់ APPLE» ។

ចំណែកឯ​បណ្តាញសារព័ត៌មាន​កម្ពុជា​យើង​ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ មាន​ដូច​ជា Business News ក៏​ដូច​ជា Cambo Report  ផង​ដែរ បាន​ដាក់​ចំណងជើង​ផ្សេង​ៗ​ពី​គ្នា ដែល​និយាយ​ពី ចំនុច​ពិសេស ៨ យ៉ាង​ដែល​យើង​អាច​ដឹង​ថា រវាង Samsung S6 និង iPhone6 មួយ​ណា​ខ្លាំង​ជាង និង​ខ្លះ​ទៀត​សរសេរ​ថា ក្រុមហ៊ុន សាម​សុង បាន​បង្ហាញ​ទូរស័ព្ទ​ថ្មី Galaxy S6 ស្អាត​ដាច់​គេ​នៅ​ក្នុង ពិ​ពណ៌​សមាជ​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ​២០១៥ (MWC)​។ 

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប Samsung Galaxy S6 និង ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គ្មាន​ពីរ Samsung Galaxy S6 Edge ទាំង​ពីរ​នេះ ត្រៀម​នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុង​ខែមេសា​ខាង​មុខ​នេះ​ហើយ ក្រោយ​ពី​បាន​បង្ហាញខ្លួន​លើ​អ៊ី​ន​ធឺ​ណែ​ក​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ តើ​អ្នក​ត្រៀមខ្លួន​ហើយ ឫ​នៅ0x017d7 គ្រប់​គ្នា​ចង់​ក្លាយជា​ម្ចាស់​ទូរស័ព្ទ​ទំនើប​មួយ​នេះ​។ ចុះ​អ្នក​វិញ0x017d7

ព័ត៌មាន​លម្អិត​ខ្លះ​ៗ៖
https://www.facebook.com/cnet/posts/10153246348992275
http://www.straitstimes.com/digital-life/phone/story/samsung-launches-galaxy-s6-dual-curved-screen-20150302
https://www.facebook.com/verge/posts/868599423176402
http://news.sabay.com.kh/article/296595

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មី​ៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។ តាម​រយៈ ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ  LED​។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូ​ទាំង 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com