ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ផលិត​ឱសថ PPM និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចុះ MOU យោគយល់​គ្នា​លើ​ការ​លក្ខ​ខ​ណ្ឌ​មួយ​ចំនួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគ្រាស​ផលិត​ឱសថ PPM និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការ​ផ្ដល់​អាហារូបករណ៍ ឱកាស​កម្មសិក្សា និង​ការងារ

រាជធានី​ភ្នំពេញ ៖ សហគ្រាស​ផលិត​ឱសថ PPM និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការ​ផ្ដល់​អាហារូបករណ៍ ឱកាស​កម្មសិក្សា និង​ការងារ ព្រមទាំង​ពានរង្វាន់​គី​ណា​ល់ សម្រាប់​និស្សិត ផង​ដែរ  ។ ពិធី​ចុះ MOU នេះ​ធ្វើ​ឡើង​នៅ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ មីនា ២០១៥ រវាង​លោក ឧកញ៉ា ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM និង​លោក សា​ផុ​ន វឌ្ឍនៈ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​ធ្វើ​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ អោយ​កាន់តែ​ស្អិតរ​មួ​ត​និង​រលូន ក្នុង​គោលបំណង​លើក​ស្ទួយ​គុណភាព​សិក្សា​របស់​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ ក៏​ដូច​ជា​ការ​រួមចំនែក​លើកកម្ពស់​វិស័យ​សុខាភិបាល​របស់​ជាតិ តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍ ការ​ផ្ដល់​ឱកាស​ចុះ​កម្មសិក្សា និង​ការងារ ព្រមទាំង​ការ​បង្កើត​ពានរង្វាន់​គី​ណា​ល់​ដែល​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ។ នៅ​ក្នុង​អនុស្សរណៈ​យោគយល់​នេះ​ដែរ សហគ្រាស​ផលិត​ឱសថ PPM នឹង​ផ្ដល់​អាហារូបករណ៍​ចំពោះ​និស្សិត​ឆ្នើម​ក្នុង​ការ​សិក្សា ហើយ​ទទួលយក​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ ទៅ​ធ្វើ​កម្មសិក្សា​ជា​រៀង​រាល់​ឆ្នាំ​ដែល​មាន​ចំនួន​អតិបរមា​២០០​នាក់ ។ ម្យ៉ាងទៀត​រៀង​រាល់​ឆ្នាំ សហគ្រាស​ផលិត​ឱសថ PPM នឹង​សហការ​ជាមួយ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ពានរង្វាន់ គី​ណា​ល់ ដែល​ជា​កម្មវិធី​តែ​មួយ​គត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើត​ឡើង​ដើម្បី​លើក​ស្ទួយ ការ​សិក្សា​ស្រាវជ្រាវ​របស់​និស្សិត​ឱសថ​សាស្ត្រ ។

លោក​បន្ត​ថា ទាំងនេះ​គឺជា​សុ​ឆន្ទៈ​របស់​លោក​ផ្ទាល់​ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល​ទាំង​ចំណេះដឹង និង​បច្ចេកទេស​តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍ ឱកាស​កម្មសិក្សា​និង ការងារ​ជូន​និស្សិត ។ ចំពោះ​គី​ណា​ល់ គឺ​ក្រុមហ៊ុន​លោក និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​សហការ​បង្កើត​រួម​គ្នា​រយៈពេល​ពីរ​ឆ្នាំ​ដោយ​ជោគជ័យ​រួច​មក​ហើយ និង​សង្ឃឹមថា​ការ​សហការ​គ្នា​នេះ​នឹង​បន្ត​ទៅ​មុខ​បាន​ល្អ​ប្រសើរ​ទៀត ។

លោក​សាស្ត្រាចារ្យ សា​ផុ​ន វឌ្ឍនៈ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មាន​ប្រសាសន៍​ដែរ​ថា តាង​នាម​អោយ​សាកលវិទ្យាល័យ លោក​សូម​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចសហការ​នេះ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​សហគ្រាស​ផលិត​ឱសថ PPM ដែល​តែងតែ​ជួយ​ផ្ដល់​ឱកាស​ដល់​និស្សិត​របស់​លោក​អោយ​បាន​ចុះ​កម្មសិក្សា និង​ទទួល​បានការ​ងារ​ក្រោយ​ពួក​គេ​បញ្ចប់​ការ​សិក្សា ៕