ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាតូចៗដែលអ្នកមើលរំលងធ្វើឲ្យមានប្រែប្រួលលើភពផែនដីបែបអវិជ្ជមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយនឹងការរីកចម្រើននាពេលបច្ចុប្បន្ន តម្រូវការ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា ក៏បាននឹងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលការផ្លាស់ប្តូរខ្លះបានបង្កជាបញ្ហាជាច្រើន មិនថាបញ្ហាសង្គម ឬបញ្ហាបរិស្ថាន។ បញ្ហាទាំងនេះភាគច្រើនកើតចេញពីរបៀបរស់នៅរបស់បុគ្គលនីមួយៗ…

រាជធានីភ្នំពេញ ៖ ជាមួយនឹងការរីកចម្រើននាពេលបច្ចុប្បន្ន តម្រូវការ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា ក៏បាននឹងកំពុងធ្វើឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលការផ្លាស់ប្តូរខ្លះបានបង្កជាបញ្ហាជាច្រើន មិនថាបញ្ហាសង្គម ឬបញ្ហាបរិស្ថាន។ បញ្ហាទាំងនេះភាគច្រើនកើតចេញពីរបៀបរស់នៅរបស់បុគ្គលនីមួយៗ ដែលមានតម្រូវការលើសកំណត់ និងមានការគិតមិនទាន់ស៊ីជម្រៅអំពីផលប៉ះពាល់ ដែលបណ្តាលមកពីការមើលរំលងទៅលើសកម្មភាពតូចៗដែលខ្លួនបានប្រព្រឹត្ត ហើយជះឥទ្ធិពលអវិជ្ជមានទៅដល់សុខុមាលភាពរបស់ភពផែនដី។

ប្រាជ្ញ សឹង្ហជាលី ប្រធានកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកបរិស្ថាននៃអេកូយុវទូតកម្ពុជាបានប្រាប់ឱ្យដឹងថា «ផែនដីគឺជាផ្ទះតែមួយគត់របស់យើង ដូចនេះបញ្ហារបស់ភពផែនដីគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ វាគួរតែដល់ពេលហើយ ដែលយើងត្រូវចេះគិតគូរពីរសកម្មភាពតូចៗដែលយើងមើលរំលង តែវាបានបង្ករជាគ្រោះថ្នាក់ដល់សុខភាពរបស់ភពផែនដីមួយនេះ»។

លោក បានបន្តថា ដោយសង្កេតឃើញ និងចង់បង្កើតឱកាសឲ្យមានជាវេទិកាសម្រាប់បង្ហាញ ក៏ដូចជាពិភាក្សាអំពីបញ្ហាទាំងនេះទៅកាន់ប្រជាជនកម្ពុជា អេកូយុវទូត បានបង្កើតគម្រោងថ្មីមួយមានឈ្មោះថា «ដេកគិត» ដែលជាប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គម (Multimedia platform) សម្រាប់ធ្វើការបង្ហាញដល់ប្រជាជនកម្ពុជាឲ្យចាប់អារម្មណ៍ទៅលើចំណុចតូចៗ ដែលនាំឲ្យមានការប្រែប្រួលបែបអវិជ្ជមានទៅលើភពផែនដីរបស់យើង។ មិនតែប៉ុណ្ណោះ ដេកគិត ក៏ចង់បង្ហាញអោយប្រជាជនកម្ពុជាយល់ដឹងអំពីឫសគល់នៃបញ្ហា ក៏ដូចជាសិក្សាបន្ថែមពីដំណោះស្រាយបែបស៊ីជម្រៅ ដែលមានភាពសមស្របក្នុងការយកមកអនុវត្តជាក់ស្តែង ក្នុងបរិបទរស់នៅរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នផងដែរ។

ការចង់ដឹង ចង់លឺនូវអ្វីថ្មីៗរបស់យុវជន ជាហេតុនាំឲ្យ ដេកគិត ជឿជាក់ថា ក្រុមយុវជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំគឺជាកតាលិករដ៏សំខាន់ក្នុងការធ្វើអោយគោលបំណងរបស់ ដេកគិត ទទួលបានជោគជ័យ តាមរយៈមាតិកាឌីជីថលរបស់ខ្លួន។ ដោយមើលឃើញពីតម្រូវការរបស់ក្រុមគោលដៅ និងដើម្បីឆ្លើយតបទៅនឹងគោល បំណងខាងលើ ដេកគិត នឹងធ្វើការផលិតជាមាតិកាឌីជីថលថ្មីៗក្នុងរូបភាពជាវីដេអូស៊េរី អត្ថបទពង្រឹងចំណេះដឹង និងរូបភាពក្រាហ្វិចអប់រំផ្សេងៗ ដែលសុទ្ធសឹងជាជំនួយសម្រាប់ក្រុមគោលដៅ ក្នុងការសិក្សាបន្ថែមអំពីប្រធានបទនិមួយៗដែលនឹងនិយាយអំពីទម្លាប់រស់នៅ ដែលនាំអោយមានផលប៉ះពាល់អវិជ្ជមានរបស់យើងទាំងអស់គ្នា។
ដេកគិត សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍ពីមាតិកាដែលដេកគិតនឹងផ្ដល់ឲ្យ ដើម្បីជាការដាស់អារម្មណ៍ឲ្យប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ថ្មី ទទួលយក ក៏ដូចជាស្វែងយល់បន្ថែមអំពីរបៀបរស់នៅដែលប្រកបដោយនិរន្តភាព និងសន្តិភាពរវាងមនុស្ស និងធម្មជាតិនាពេលអនាគត៕

អត្ថបទសរសេរ ដោយ