ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SEATV លុប​ចោល និង​រំកិល​ការ​ប្រកួត​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ​នឹង​មានការ​ប្រដាល់​អន្តរជាតិ​២​ព្រឹត្តិការណ៍​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV) ដើម្បី​កំដរ​បរិយាកាស​នៅ​ចុងបញ្ចប់​

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក​នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ​នឹង​មានការ​ប្រដាល់​អន្តរជាតិ​២​ព្រឹត្តិការណ៍​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV) ដើម្បី​កំដរ​បរិយាកាស​នៅ​ចុងបញ្ចប់​នៃ​ខែមីនា​នេះ ។ ការ​កំណត់​នេះ​ដើម្បី​ឲ្យ​ស្រប​នឹង​គោលការណ៍​ឆ្លាស់គ្នា​មួ​យស​ប្ដា​ហ៍​ប្រដាល់​ក្នុងស្រុក និង​មួ​យស​ប្ដា​ហ៍​ប្រដាល់​អន្តរជាតិ បន្ទាប់​ពី​ស​ប្ដា​ហ៍​មុន គឺជា​ការ​ប្រកួត​ក្នុងស្រុក​រួច​ទៅ​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​រំពឹង​ទុក​នោះ​មិន​បាន​កើតឡើង​ឡើយ​ដោយ​ទាល់តែ​ស​ប្ដា​ហ៍​បន្ទាប់​មួយទៀត​ទើប​ដំណើរការ​ជា​ធម្មតា ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នោះ គឺ​ការ​ប្រដាល់​ពេល​ព្រឹក​របស់​ស្រា​បៀរ Gangburg និង​ការ​ប្រដាល់​ពេល​យប់​របស់​ស្រា​បៀរ Black Cat ដែល​មាន​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ព្រឹត្តិការណ៍​ទាំង​ពីរ​នឹង​ត្រូវ​លើក​ពេល​មួ​យស​ប្ដា​ហ៍ ដោយ​មិន​ធ្វើការ​ប្រដាល់​អន្តរជាតិ​តាម​ការ​ឆ្លាស់គ្នា​ជាក់ស្ដែង​នោះ​ទេ ដោយសារ​តែ​វា​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ពិសេស​ខុស​ពី​ស​ប្ដា​ហ៍​ធម្មតា ។ ជា​ធម្មតា​ការ​ប្រដាល់​ទាំង​បី​ព្រឹត្តិការណ៍​នៅថ្ងៃអាទិត្យ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​ត្រូវ​ឆ្លាស់គ្នា​មួ​យស​ប្ដា​ហ៍​ម្នាក់​ជាមួយ​ការ​ប្រដាល់​ក្នុងស្រុក ។

បើ​ផ្អែក​តាម​ហេតុផល​នេះ លោក​ថា ការ​ប្រដាល់​នៅ​ពេល​ព្រឹក និង​ពេល​យប់​ថ្ងៃអាទិត្យ​ទី​២៩ មីនា​នេះ នឹង​ត្រូវ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ ប៉ុន្តែ​មក​ពី​មាន​ខាង​ប៉ុស្ដិ៍​ដោយ​ផ្ទាល់​ផ្ដល់​ការ​ប្រកួត​អន្តរជាតិ​ឲ្យ
ព្រឹត្តិការណ៍​នីមួយ​ៗ​បាន​តែ​២​ដង​ក្នុង​មួយ​ខែ ទើប​នៅ​ស​ប្ដា​ហ៍​នេះ នៅ​តែ​ជា​ការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ដដែល បើ​ទោះ​ជាស​ប្ដា​ហ៍​មុន​ក៏​បាន​ប្រកួត​ជា​លក្ខណៈ​ក្នុងស្រុក​ដូច​គ្នា ។ លោក​ពន្យល់​ថា តាម​ការ​ព្រមព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ការ​ប្រកួត​អន្តរជាតិ​២​ត្រូវ​កំណត់​ធ្វើ​ឡើង​តែ​រៀង​រាល់​ស​ប្ដា​ហ៍​ទី​១ និង​ស​ប្ដា​ហ៍​ទី​៣​ប៉ុណ្ណោះ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក និង​ពេល​យប់ ខណៈ​ដែល​ការ​ប្រដាល់​នៅ​ពេល​រសៀល ក៏​ត្រូវ​កំណត់​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ​តែ​រៀង​រាល់​ស​ប្ដា​ហ៍​ទី​២ និង​ទី​៤ ដើម្បី​ឆ្លាស់គ្នា​នោះ​វិញ ។

អ​ញ្ចឹ​ង​ហើយ​ទើប​ក្នុង​ខែមីនា ការ​ប្រកួត​ក្នុងស្រុក​នឹង​ត្រូវធ្វើ​ឡើង​ដល់​២​ស​ប្ដា​ហ៍​ជាប់​គ្នា​ដោយសារ​តែ​ក្នុង​ខែ​នេះ ថ្ងៃអាទិត្យ​មាន​ដល់​ទៅ​៥​ថ្ងៃ ហើយ​ថ្ងៃ​ទី​៥ គឺ​មិន​មានការ​កំណត់​ឲ្យ​ប្រកួត​ជា​អន្តរជាតិ​នោះ​ឡើយ ។ លោក​និយាយ​ថា «​ជា​គោលការណ៍​សម្រាប់​ការ​ប្រដាល់​ពេល​ព្រឹក និង​ពេល​យប់ យើង​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ​តែ​ក្នុង​ស​ប្ដា​ហ៍​ទី​១ និង​ទី​៣​ទេ អ​ញ្ចឹ​ង​បើ​ខែ​ហ្នឹង​មាន​ថ្ងៃអាទិត្យ​៥​ដង មាន​ន័យ​ថា ថ្ងៃ​ស​ប្ដា​ហ៍​ទី​៤ ក៏​ជា​ការ​ប្រកួត​ក្នុងស្រុក ហើយ​ក្នុង​ស​ប្ដា​ហ៍​ទី​៥ ក៏​ជា​ការ​ប្រកួត​ក្នុងស្រុក​ផង​ដែរ គឺ​អត់​ប្រើ​គោលការណ៍​ឆ្លាស់​ដូច​ធម្មតា​ទេ​!» ។ លក្ខខណ្ឌ​នេះ​ក្នុង​មួយ​ឆ្នាំ គឺ​កើតឡើង​ប្រហែលជា​២​ទៅ​៣​ដង ដោយសារ​តែ​យូរ​ៗ​ម្ដង​មាន​ថ្ងៃអាទិត្យ​៥​ថ្ងៃ​ក្នុង​១​ខែ ដែល​លើស​ពី​ការ​គ្រោង​ទុកជា​ពិសេស​ដូច​ជា​ក្នុង​ខែមីនា​នេះ​ជា​ភស្ដុ​តាង​ស្រាប់​។ ជាមួយនឹង​ការ​បញ្ជាក់​នេះ​មានការ​យល់​ឃើញ​ថា នៅ​ស​ប្ដា​ហ៍​ក្រោយ​នឹង​មានការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ជាន់​គ្នា​ដល់​ទៅ​៣​ព្រឹត្តិការណ៍​តែ​ម្ដង​ដោយសារ​តែ​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល ដែល​មានការ​ប្រកួត​ជា​លក្ខណៈ​ក្នុងស្រុក នៅ​ថ្ងៃអាទិត្យ​នេះ ក៏​ត្រូវ​ឆ្លាស់​ដោយ​ការ​ប្រកួត​ជាមួយ​បរទេស​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​ជា​អ្នក​រៀបចំ​បាន​ច្រានចោល និង​អះអាង​ថា នៅ​ស​ប្ដា​ហ៍​ក្រោយ ព្រឹត្តិការណ៍​អន្តរជាតិ​របស់​កម្មវិធី​ប្រដាល់​ពេល​រសៀល ក៏​ត្រូវ​លុប​ចោល និង​លើក​ពេល​ផង​ដែរ ដោយ​មិន​មាន​នោះ​ទេ ។ លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា «​បាន​ធ្វើ​តាម​ឆ្លាស់ កម្មវិធី​ពេល​រសៀល​នឹង​ត្រូវ​ប្រកួត​អន្តរជាតិ​ដែរ ប៉ុន្តែ​ដោយសារ​យើង​បាន​កំណត់​ថា មួយ​ព្រឹត្តិការណ៍​ត្រូវ​ឲ្យ​មានការ​ប្រកួត​បែប​ហ្នឹង​តែ​២​លើក ហើយ​ត្រូវធ្វើ​ឲ្យ​មាន​ភាព​ឆ្លាស់គ្នា​កុំ​ឲ្យ​ជាន់​ការ​ប្រដាល់​ពេល​ព្រឹក និង​ពេល​យប់ ទើប​កម្មវិធី​ពេល​រសៀល​នៅ​ស​ប្ដា​ហ៍​ក្រោយ​អត់​មាន​ប្រដាល់​អន្តរជាតិ​វិញ​»​។ លោក​អះអាង​ថា នៅ​ស​ប្ដា​ហ៍​ក្រោយ អ្វី​ៗ​នឹង​ប្រក្រតី​តាម​លំដាប់លំដោយ​នៃ​ខែ​ថ្មី​ជា​ធម្មតា​ដោយ​មិន​រាប់​បញ្ចូល​អ្វី​ៗ​ដែល​បាន​រៀបចំ​សម្រាប់​ស​ប្ដា​ហ៍​នេះ​ឡើយ ។ លោក​ក៏​អះអាង​ពី​ការ​ភ្លេចភ្លាំង និង​ភ័ន្ត​ច្រឡំ​ដោយ​ខ្លួនឯង​ម្ដង​ៗ​ផង​ដែរ ដោយសារ​តែ​ការ​រៀបចំ គឺ​មិន​បាន​គិតដល់​រឿង​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​ទី​៥ អី​នោះ​ទេ គឺ​ចាំ​មាត់ទទេ ថា​ត្រូវ​ឆ្លាស់គ្នា​ជាមួយ​ការ​ប្រដាល់​ក្នុងស្រុក​មួយ​អាទិត្យ​ម្នាក់ ។

ចាប់តាំងពី​បើក​ដំណើរការ​មាន​ករណី​បែប​នេះ​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​អ្នក​ទស្សនា​ភាគច្រើន​បូក​រួម​ទាំង​រូប​លោក​ផង គឺ​នៅ​តែ​ភ្លេច និង​មិន​បាន​ផ្ដល់​ការ​ជូនដំណឹង​ឲ្យ​ទាន់​ពេលវេលា ។ ជាមួយនឹង​ការ​បញ្ជាក់​នេះ អ្នក​ទស្សនា​ដែល​រំពឹង​ថា នឹង​បាន​សប្បាយ​ភ្នែក​ជាមួយ​ការ​ប្រដាល់​អន្តរជាតិ​ទាំង​២​ព្រឹត្តិការណ៍​នឹង​មិន​បាន​ដូច​ចិត្ត​នោះ​ទេ​ក្នុង​ពេល​ដែល​ការ​ឆ្លាស់គ្នា មិន​ត្រូវ​បាន​អនុវត្ត​សម្រាប់​ថ្ងៃអាទិត្យ​នេះ ។ យ៉ាងណា​ក៏​ដោយ មន្ត្រី​ជា​អ្នក​រៀបចំ​ក៏​អះអាង​ថា បាន​ផ្គូផ្គង​ឲ្យ​មានការ​ប៉ះ​គ្នា​រវាង​កីឡាករ​ក្នុងស្រុក​ល្អ​ៗ​ជំនួស​ឲ្យ​ការ​លុប​ចោល ហើយ​រំកិល​ឡើង​មួ​យស​ប្ដា​ហ៍​នៃ​ការ​ប្រកួត​អន្តរជាតិ​ទាំង​ពីរ​នោះ​ផង​ដែរ ៕