ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កំពុង​ស្វែងរក​អ្នក​ប៉ះពាល់​ បន្ទាប់​ពី​បុរសហុង​គ្រី​ម្នាក់​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​និង​អះអាង​ថា បាន​រក​ឃើញ​បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​​កំពុង​ស្វែង​រ​ក​អ្នក​ប៉ះពាល់​ជា​បន្តទៀត​ បន្ទាប់​បុរស​ម្នាក់​នេះ​រត់​ចេញ​ពី​មណ្ឌល​ច​ក្តា​ឡី​ស័ក​។ ​យោង​តាម​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ​ខែកញ្ញា ឆ្នាំ ២០២០…

​រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​និង​អះអាង​ថា បាន​រក​ឃើញ​បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​​កំពុង​ស្វែង​រ​ក​អ្នក​ប៉ះពាល់​ជា​បន្តទៀត​ បន្ទាប់​បុរស​ម្នាក់​នេះ​រត់​ចេញ​ពី​មណ្ឌល​ច​ក្តា​ឡី​ស័ក​។

​យោង​តាម​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ​ខែកញ្ញា ឆ្នាំ ២០២០ ​បាន​លើក​ឡើង​ថា​ បុរស​ជនជាតិ​ហុង​គ្រី​អាយុ​៧០​ឆ្នាំ រស់នៅ​ក្នុង​បុរី​អា​ថែ​ន ភូមិ​គ្រូ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ លទ្ធផល​ធ្វើតេស្ត គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​បញ្ជាក់​ពី​វិទ្យា​ប៉ាស្ទ័​កម្ពុជា ហើយ​ដែល​ក្រ​សួ​ង​សុខាភិបាល បាន​ចេញ​សេចក្តី​ជូន ព័ត៌មាន​រួច​ម​ទាំង​ធ្វើ​ប្រវត្តិ​ដំណើរ​របស់​គាត់ ជម្រាប​ជូន​សាធារណជន​នារសៀ​ល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០​ រួច​ហើយ​។

​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ទៀត​ថា​ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​ម​ន្ទីរ​សុខាភិ​បាល​ខេត្តសៀមរាប និង​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល ដោយ​សហ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋ​អា​មេ​រិ​ក បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ខាងលើ ហើយ​ក្រសួង​សូម ជម្រាប​ជូន​ដូច​តទៅ ភរិយា​បុរស​ជនជាតិ​ហុង​គ្រី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ កំពុង​ធ្វើ​ច​ត្តា​ឡី ស័ក​ចំនួន​១៤​ថ្ងៃ និង​ធ្វើការ​តាមដាន​សុខ​ភាព នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ លទ្ធផល តេស្ត​លើក​ទី​១​របស់​គាត់ គឺ អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។

អ្នក​បើក​ម៉ូតូ​កង់​បី (​តុ​តុ​) នៅ​ខេត្តសៀមរាប ត្រូវ​បាន​ក្រុមការងារ​រក​គាត់​ឃើញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ កញ្ញា ឆ្នាំ​២០២០ និង​បាន​មក​ពិនិត្យ​តាមដាន​សុខភាព ព្រមទាំង ធ្វើ​ច ត្តា ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​មន្ទីរពេទ្យ ខេត្តសៀមរាប​។ ភរិយា និង​កូន​០២​នាក់ ត្រូវ​បាន ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅផ្ទះ​របស់​គាត់ ដើម្បី​គាត់​ដាន​សុខភាព​ដែរ​។

អ្នក​ដែល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​អង្គរ​ក្រុង​សៀមរាប ដែល​ជា​កន្លែង​អ្នកជំងឺ​ចូល​ទិញ ផ្ទាំងគំនូរ​នោះ តាម​ការ​ស្រាវជ្រាវ មិន​មានការ​ប៉ះពាល់​ច្រើន​ទេ ព្រោះ​អ្នកជំងឺ​បាន​ពាក់​ម៉ាស់ ហើយ​គាត់​ចូល​ទៅ​ទិញ​តែ​ផ្ទាំងគំនូរ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​ក្តី ក្រុម​គ្រូពេទ្យ​កំពុ​ង​តែ​បន្ត​តាមដាន​ពិនិត្យ​បន្ថែម​ទៀត​លើ​ករណី​នេះ​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​ ចំពោះ​អ្នកបើកបរ​តាក់ស៊ី​នៅ​ភ្នំពេញ ដែល​អ្នកជំងឺ​រូបនេះ​បាន​ម៉ៅជិះតែ​​ម្នាក់ឯង​កាលពី​​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ក៏​រក​ឃើញ​ហើយ​ដែរ ដែល​នឹង​ត្រូវ​យក​សំ​ណា​ក​នៅ​ថ្ងៃនេះ ដើម្បី​វិភាគ​ហើយ​បាន​ណែនាំ​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​គាត់​ហើយ​ដែរ​។

ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា​ អ្នកដំណើរ​តាម​យន្តហោះ​ដែល​មាន​បុរស​ជនជាតិ​ហុង​គ្រី​ជិះ​ដែរ​នោះ សរុប​ចំនួន៨៤​នាក់ ត្រូវ​បាន​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់ ក្រសួង​សុខាភិបាល​បាន​និង​កំពុង​ធ្វើ​ទំនាក់ទំនង ដើម្បី​ធ្វើតេស្ត​ពួក​គាត់​ជា លើក​ទី​ពីរ ជាប ណ្ដើ​រ​ៗ​ហើយ​។ នៅ​ពេល​ដែល​មាន​លទ្ធផល ក្រសួង​នឹង​ជូន​ព័ត៌មាន​ជា​បន្ត​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ សូម​បន្ត​ចូលរួម​អនុវត្តន៍ វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ទៅ​តាម​ការ ណែ នាំ និង​ការ​អំពាវនាវ​ជា​រឿយ​ៗ​របស់​ក្រសួង ដើម្បី​សុខ ភាព​របស់​លោក​អ្នក របស់​ក្រុម គ្រួសារ លោក​អ្នក និង​ការពារ​ការ​ចម្លង​ចូល​ក្នុង​សហគមន៍​យើង​ផង​ដែរ​។

សូម​ជម្រាប​ថា​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រក​ឃើញ អ្នក មាន​វីរុស​កូដ​-១៩ មាន​ចំនួន​សរុប​២៧៦​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប ទូ​ទាំង​ប្រទេស​មាន​ចំនួន ២៧៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១​នាក់ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន ១​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ