ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជា​ពលករ​ទឹក​កួច​បាត់​ខ្លួន ខណៈ​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​មក​ខ្មែរ​រក​គេ​ឃើញ​សព​ហើយ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ពលករ​ចំនួន​១១​នាក់ ឆ្លង​ដែន​ពី​ទឹកដី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ត្រូវ​បាន​ទឹក​កួច​លិច​បាត់​ខ្លួន អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​មក​ដល់​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ពលករ​ចំនួន​១១​នាក់ ឆ្លង​ដែន​ពី​ទឹកដី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ត្រូវ​បាន​ទឹក​កួច​លិច​បាត់​ខ្លួន អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​មក​ដល់​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ចំណុច​ដីចំការ​ក្រូច​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​អូរ​ទឹកដី​ថៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដើរទៅ​មើល​ចម្ការ​របស់​ខ្លួន​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ក៏​បាន​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់​បាន​បាត់​ខ្លួន ដោយ​រសាត់​តាម​ទឹកអូរ​ដែល​កំពុង​ជន់​ឡើង​ហូរ​ខ្លាំង ខណៈ​បុរស​ស្ត្រី​១១​នាក់ ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​ខ្មែរ ស្រាប់តែ​ជួប​គ្រោះ​អកុសល​គួរ​ឱ្យ​អាណោចអាធម៌​បែប​នេះ កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ល្បាត​ទី​១ ខ​៣ ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បញ្ជាក់​ថា ៖ នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​គេ​ឃើញ​ពលករ​ខ្មែរ​ចំនួន​១១​នាក់ ឆ្លង​ដែន​ថៃ ខណៈ​ទឹកអូរ​ដែល​កំពុង​ជន់ ពី​ប្រទេស​ថៃ ដោយ​ឆ្លង​ផុត​បាន​ចំនួន​តែ​០៩​នាក់ និង​ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​ប្រទេស​ថៃ​នៅឡើយ ។

ជន​រង​គ្រោះ ដែល​ហូរ​ទៅ​តាម​ទឹក​មាន ឈ្មោះ សេង ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានស្រុក​កំនើត រស់នៅ​ភូមិ​ស្វាយមាស សង្កាត់​កណ្តាល​ជ្រុំ ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​ពេល​ឆ្លង​អ្នកចម្លង​តាម​ចានដែក​អស់ដៃ​ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង ក៏​ប្រលែង​ចានដែក​ចោល ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ពីលើ​បណ្តាល​ក្រឡាប់​ចានដែក​លិចទៅ​ក្នុង​ទឹក​ហូរ​កួច​យក​ទៅ​បាត់​តែ​ម្តង ។

ចំណែក​ប្តី​ជន​រង​គ្រោះ ឈ្មោះ ហោ ឆេ​ន អាយុ​៤៣​ឆ្នាំ (​នៅ​ត្រើយម្ខាង​ខាង​ប្រទេស​ថៃ​) មានកូន​ស្រី​ឈ្មោះ ឆេ​ន ដា​នេ​ត អាយុ​១៥​ឆ្នាំ (​បាន​ឆ្លង​ផុត​មក​ខាង​ខ្មែរ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ