ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះបង្ហាញ​ប្រាប់​ថា​កន្លែងធ្វើការ​មួយ​មាន​បរិស្ថាន​ការងារ​មិនល្អ

3 ឆ្នាំ មុន

ការ​ធ្វើការ​ជាមួយ​ចៅហ្វាយ ឬ​មិត្ត​រួមការ​ងារ​ដែល​ពិសពុល ឬ​ធ្វើការ​ក្នុង​បរិស្ថាន​ការងារ​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្ត្រេ​ស​អាច​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​អាជីព​របស់​អ្នក​។ ក្នុង​ពេល​ដែល​មុខសញ្ញា​ដែល​បង្ហាញ​ប្រាប់​ថា​កន្លែងធ្វើការ​មួយ​មាន​បរិស្ថាន​ការងារ​មិនល្អ​អាច​បាន​មើលឃើញ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើការ​នៅ​កន្លែង​នោះ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​ដឹង​ក្នុង​កំឡុង​ពេល​សម្ភាសន៍​ដែរ​ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​លើ​ចំណុច​ខាងក្រោម​នេះ​៖ ១. អាកប្បកិរិយា​ដែល​មិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មកប្រសិនបើ​អ្នក​ត្រូវ​បាន​បន្ត​ទៅ​វគ្គ​សម្ភាសន៍ អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដែល​មនុស្ស​និយាយ​សួស្តី​ដាក់​គ្នា​។ តើ​ពួក​គេ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ? តើ​ពួក​គេ​មើល​គ្នា​ចំ​ៗ​ទេ?…

ការ​ធ្វើការ​ជាមួយ​ចៅហ្វាយ ឬ​មិត្ត​រួមការ​ងារ​ដែល​ពិសពុល ឬ​ធ្វើការ​ក្នុង​បរិស្ថាន​ការងារ​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្ត្រេ​ស​អាច​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​អាជីព​របស់​អ្នក​។ ក្នុង​ពេល​ដែល​មុខសញ្ញា​ដែល​បង្ហាញ​ប្រាប់​ថា​កន្លែងធ្វើការ​មួយ​មាន​បរិស្ថាន​ការងារ​មិនល្អ​អាច​បាន​មើលឃើញ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើការ​នៅ​កន្លែង​នោះ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​ដឹង​ក្នុង​កំឡុង​ពេល​សម្ភាសន៍​ដែរ​ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​លើ​ចំណុច​ខាងក្រោម​នេះ​៖

១. អាកប្បកិរិយា​ដែល​មិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក
ប្រសិនបើ​អ្នក​ត្រូវ​បាន​បន្ត​ទៅ​វគ្គ​សម្ភាសន៍ អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដែល​មនុស្ស​និយាយ​សួស្តី​ដាក់​គ្នា​។ តើ​ពួក​គេ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ? តើ​ពួក​គេ​មើល​គ្នា​ចំ​ៗ​ទេ? តើ​ពួក​គេ​ប្រៀប​ដូច​ជា​មិន​ចូល​ចិត្ត​នរណា​ម្នាក់​ទេ? លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​យកចិត្តទុកដាក់​លើ​កម្លាំង និង​ចំណាប់អារម្មណ៍​របស់​បុគ្គលិក​លើ​ស្ថាប័ន​ការងារ​របស់​ពួក​គេ​។

២. ចៅហ្វាយ​ដែល​មិន​ឧស្សាហ៍​និយាយ​ពី​ក្រុម​របស់​ខ្លួន
មនុស្ស​ជា​ច្រើន​លាឈប់​ពី​ការងារ​ព្រោះតែ​មាន​ចៅហ្វាយ​មិនល្អ​។ ដើម្បី​ធានា​ថា​អ្នក​មិន​ដើរ​ចូល​កន្លែង​ការងារ​មួយ​ដែល​មិនល្អ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​ការងារ​នោះ និង​ការ​ដែល​ពួក​គេ​និយាយ​ក្នុង​កំឡុង​ពេល​សម្ភាសន៍​។

អ្នក​អាច​ស្តាប់​មើល​ការ​ដែល​ពួក​គេ​និយាយ​ពី​ក្រុមការងារ និង​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​។ តើ​ពួក​គេ​និយាយ​ពី​ខ្លួនឯង ឬ​និយាយ​ពី​ក្រុមការងារ​របស់​ពួក​គេ​ដែរ​។ ប្រសិនបើ​ពួក​គេ​និយាយ​ពី​ខ្លួនឯង​ច្រើន នោះ​មាន​ន័យ​ថា​ពួក​គេ​ជា​ចៅហ្វាយ​ដែល​មិន​ផ្តោត​ស្មារតី ឬ​ឲ្យ​តម្លៃ​លើ​បុគ្គលិក​ខ្លួន​ច្រើន​ឡើយ​។

៣. ការ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ពេក
ការ​ធ្វើការ​នៅ​ការិយាល័យ​ដែល​ទំនើប ដែល​ពោរពេញ​ដោយ​សម្ភារៈ​ល្អ​ៗ​សម្រាប់​បុគ្គលិក​គឺ​ល្អ​ហើយ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​មិន​អនុញ្ញាត​ឲ្យ​អ្នក​មើល​រំលង​វប្បធម៌​ការងារ​ក្នុង​ស្ថាប័ន​នោះ​។ ឧទាហរណ៍​ដូច​ជា ស្ថាប័ន​ការងារ​ខ្លះ​អាច​នឹង​ផ្តល់​ជា​បន្ទប់​សម្រាក អាហារ​ហ្វ្រី​ៗ បន្ទប់​លេង​ហ្គេ​ម និង​សម្ភារៈ​ល្អ​ៗ​ផ្សេង​ទៀត​ព្រោះ​ពួក​គេ​ចង់​ឲ្យ​អ្នក​ចំណាយពេល​ភាគច្រើន​របស់​អ្នក​នៅ​ការិយាល័យ​។ មាន​ន័យ​ថា​អ្នក​អាច​នឹង​ត្រូវធ្វើ​ការ​លើស​ម៉ោង​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ