ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញនិងបានបញ្ជូនទៅ​ព្យា​បាល​ភ្លាម បុរសហុងគ្រី​សង្ស័យ​ផ្ទុក​​កូវីដ-១៩

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​នៅ​វេលា​ម៉ោង​០៩​ និង​៣០​ព្រឹក​ថ្ងៃ​ទី​២៦​​ កញ្ញា ​នេះ កម្លាំង​ផែន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប ​និង​ក្រុម​គ្រូពេទ្យ​ខេត្ត​សៀមរាបផងបាន​ស្រាវជ្រាវ​និង​រក​ឃើញ​បុរស​ជនជាតិ​ហុង​គ្រីម្នាក់ ដែល​សង្ស័យ​ថា…

ខេត្តសៀមរាប​ ៖ ​នៅ​វេលា​ម៉ោង​០៩​ និង​៣០​ព្រឹក​ថ្ងៃ​ទី​២៦​​ កញ្ញា ​នេះ កម្លាំង​ផែន​អន្តោ​ប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប ​និង​ក្រុម​គ្រូពេទ្យ​ខេត្ត​សៀមរាបផងបាន​ស្រាវជ្រាវ​និង​រក​ឃើញ​បុរស​ជនជាតិ​ហុង​គ្រីម្នាក់ ដែល​សង្ស័យ​ថា មាន​ផ្ទុក​វីរុសCovid-19 ស្ថិត​នៅផ្ទះ​ជួល ភូមិ​គ្រួ​ស សង្កាត់ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​​កំពុង​​ស្នាក់​​នៅ​ជាមួយ​ស្រី​ខ្មែរ​ម្នាក់ ហើយត្រូវ​បាន​ក្រុម​គ្រូពេទ្យយក​រថយន្តរបស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តដឹក​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យទាំង២នាក់​ ។

បច្ចុប្បន្ន ក្រុម​គ្រូពេទ្យ​​បានមក​ទទួលយក​ទៅ​រក្សា​ទុករួមជាមួយ​​ស្ត្រី​ខ្មែរ​ម្នាក់​ ដែល​រស់​នៅ​ជាមួយ​គ្នា​​បញ្ជូក​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ព្យាបាល​ទាំង​២​នាក់ ។

បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តី​ពីមិន​មាន​ករណី​ជា​សះ​ស្បើយ និង​មាន​ករណី​សង្ស័យ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ម្នាក់លើ​ (​បុរសជនជាតិហុង​គ្រី អាយុ​៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​បា​នរាយណ៍​ពី​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប សង្ស័យ​មាន​(​វិជ្ជមាន​)​ផ្ទុក​វីរុស Covid 19 នៅ​ថ្ងៃ​ទី​២៥​ កញ្ញា នាំ​២០២០ ចំនួន​ម្នាក់ ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ប្រគល់​ឱ្យទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ព្យាបាល​ហើយ​។

​​បុរស​រូប​នេះជា​អ្នក​ធ្វើ​ដំណើរ ពី​ប្រទេស​បារាំងបន្ត​ជើង​យន្ត​ហោះហើរ តាម​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៣​​ កញ្ញា ​ឆ្នាំ​២០២០ រួច​បាន​ធ្វើតេស្ត​ហើយ​តេស្ត​របស់​គាត់​នៅ​ពេល​នោះ អវិជ្ជមាន វីរុស​កូ​វី​ដ​-១៩​។ បន្ទាប់​មក គាត់​ត្រូវ​បាន​បន្ត​ធ្វើ​ច​ត្ថា​ឡី​ស័ក​របស់​គាត់ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០ ការ​ធ្វើតេស្ត​ឡើង​វិញ ក៏​បាន​បង្ហាញ​​លទ្ធផល សង្ស័យ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​វត្ថុ​សំណាក របស់​គាត់​ត្រូវ​បាន​បញ្ជូន​(​មក​ដល់​នៅ​វេលា​យប់ ម៉ោង​ប្រហែលជា​១១ ​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ )​ធ្វើការ​វិភាគ​បញ្ជាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ការ វិភាគ​របស់​វិទ្យាស្ថាន​នេះ នឹង​ធ្វើ​នៅ​វេលា​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា​ឆ្នាំ​២០២០ រីឯ​លទ្ធផល រំពឹង​ថា នឹង​អាច​ទទួល បាន​លទ្ធផល នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។

សូម​ជម្រាប​ជូន​ថា ទន្ទឹម​នឹង​ពេល​នៃ​ការ​បញ្ជូន​វត្ថុ សំណាក និង​រង់ចាំ វិភាគ​បញ្ជាក់​លើ​ភាព​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា រាជធានី​ភ្នំពេញ ស្រាប់តែ​ក្រុម​ការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មិន​អាច​ទាក់ទង ជាមួយ​បុរស រូប​នោះ​បាន​ឡើយ ដោយ​បុរស រូប​នេះ រត់គេច​ចេញពី​កន្លែង​ស្នាក់​នៅ​ខាងលើ របស់​គាត់​បាត់​តែ​ម្តង​។​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សហ​ការ​គ្នា បាន​ស្វែងរក​ឃើញ​ហើយ​។


អត្ថបទសរសេរ ដោយ