ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lumia 532 ថ្មី ចេញ​លក់​នៅ​កម្ពុជា រួម​ជាមួយ​ស៊ី​មកា​ត Smart និង​អ៊ិ​ន​ធឺ​ណិ​ត 8GB

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​លក់ Lumia 532 ស៊ី​ម​ពីរ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ហើយ ក្នុង​តម្លៃ​ដ៏​ពិសេស​ហើយ​ថែម​ទាំង​មាន​ថែម​ជូន​ស៊ី​មកា​ត Smart

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​លក់ Lumia 532 ស៊ី​ម​ពីរ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ហើយ ក្នុង​តម្លៃ​ដ៏​ពិសេស​ហើយ​ថែម​ទាំង​មាន​ថែម​ជូន​ស៊ី​មកា​ត Smart ដែល​អាច​ប្រើ​អ៊ិ​ន​ធឺ​ណិ​ត 8GB (2GB/​ខែ រយៈពេល 4 ខែ​) ដោយ​ឥត​គិតថ្លៃ ។

Lumia 532 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន CPU ប្រភេទ Quad Core មានការ​រចនា​ល្អ​វិចិត្រ មានមុខ​ងារ Glance Screen (​សម្រាប់​បង្ហាញ​ម៉ោង និង​ព័ត៌​មាន​​ថ្មី​ៗ​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​កំពុង​ជាប់​សោ​) មាន​កាមេរ៉ា​មុខ និង Memory ធំ​ជាង​មុន ដែល​នឹង​ជួយ​អោយ​អ្នក​ប្រើប្រាស់​សម្រេច​គោលបំណង​របស់​ខ្លួន​ជាមួយនឹង​បទ​ពិសោធន៍​ដ៏​ប្រសើរ​បំផុត​ពី Microsoft ដូច​ជា  ផ្លាស់​ប្តូរ​ពី​ការ​និយាយ​ទូរស័ព្ទ​ទៅ​ជា Skype Video Call ភ្លាម​ៗ ដោយ​ពុំ​ចាំបាច់​ចុច​បិទ​ទូរស័ព្ទ ហើយ​ទៅ​បើក​កម្មវិធី Skype ឡើយ , អាន ពិនិត្យ កែតម្រូវ និង​ផ្ញើរ​ឯកសារ ឬ​ទិន្នន័យ​ផ្សេង​ៗ ជាមួយនឹង​កម្មវិធី Microsoft Office   តម្លើង​រួច​ជា​ស្រេច  , ផ្ទុក​រូបភាព វី​ដេ​អូ​ឃ្លី​ប ឯកសារ Office ប្រកបដោយ​សុវត្ថិភាព ជាមួយនឹង​ទូ​ឯកសារ​អន​ឡាញ OneDrive ដែល​អាច​ផ្ទុក​បាន​រហូត​ដល់​ទៅ 30GB , គ្រប់គ្រង​អ៊ីមែល​ការងារ និង​អ៊ីមែល​ផ្ទាល់ខ្លួន​បាន​គ្រប់​ទីកន្លែង​យ៉ាង​ងាយស្រួល ជាមួយនឹង​កម្មវិធី Microsoft Outlook , ថតរូប​ភាព​បាន​លឿន និង​ងាយស្រួល​ជាមួយនឹង​កម្មវិធី​ថតរូប Lumia Camera ឬ Lumia Selfie ដែល​អាច​កែ​រូប និង​បញ្ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ថតរូប​ភាព​រួច , តុបតែង​អេ​ក្រង់​ទូរស័ព្ទ​បាន​ទៅ​តាម​ចំណង់​ចំណូលចិត្ត ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ដែល​អាច​នឹង​ទទួល​បាន Update ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​មុខ និង Live Folders ។​ល​។

ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​លក់ Lumia 532 ស៊ី​ម​ពីរ​នេះ លោក Rahul Karve អគ្គនាយក​នៃ​ប្រតិបត្តិការ Microsoft Devices នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ៖ ការ​ច្នៃប្រឌិត​ថ្មី​ៗ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​យើង​តែង​បាន​ខិតខំ​រិះរេ​ដាក់​បញ្ចូល​នូវ​ភាព​ច្នៃប្រឌិត​ថ្មី​ៗ​ទៅ​ក្នុង​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប ។ Lumia 532 នឹង​ក្លាយទៅជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​យុវជន ជា​ពិសេស​និស្សិត និង​អ្នកបម្រើ​ការងារ​វិជ្ជាជីវៈ​វ័យក្មេង ដែល​ត្រូវការ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចល័ត​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​សម្រេច​លទ្ធផល​ការងារ​តាម​រយៈ​កម្មវិធី Microsoft Office, Skype, OneDrive, OneNote ។​ល​។ ហើយ​ថែម​ទាំង ទទួល​បាន​នូវ​ការ​កម្សាន្ត​តាម​រយៈ Apps និង (Xbox) Games ក្នុង​ពេល​តែ​មួយ ។ អម​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ថ្មី​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ហើយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង​នៅ​, Lumia 532 ផ្តល់​នូវ​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ឡើង​ចំពោះ​អ្នក​ដែល​តែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ប្រសិទ្ធភាព​នៃ​ការ​ចាយវាយ​របស់​ខ្លួន ។

ទន្ទឹម​នឹង​នេះ​លោក Thomas Hundt នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា ៖ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ឥត​ឧបមា​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Microsoft ក្នុង​ការ​ផ្តល់​អ៊ិ​ន​ធឺ​ណិ​ត​ក្នុង​តម្លៃ​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នក​ប្រើប្រាស់ ។ ក្រុមហ៊ុន​Smart មាន​បណ្តាញ​អ៊ីនធឺណិត​ធំ​ជាងគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា គ្របដណ្តប់​ល្អ​បំផុត​នៅ​តាម​បណ្តា​ផ្លូវជាតិ​នានា​ដូច​ជា​ពី​សៀមរាប​មក​ភ្នំពេញ និង​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ជាដើម​។ យើង​គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា 4G LTE ទី​មួយ និង​តែ​មួយ​គត់​នា​ពេល​បច្ចុប្បន្ន​នេះ ។ យើង​មាន​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន​ប្រមាណ 6,5 លាន ហើយ និង​ទទួល​អ្នក​ប្រើប្រាស់​ថ្មី​ៗ​រាប់​ពាន់​នាក់​ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ​ៗ ។ បច្ចុប្បន្ន​នេះ នៅ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​មិន​ទាន់​អាច​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​នៅឡើយ ដោយសារ​ពុំ​មាន​លទ្ធភាព​ជាវ​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ពស់​។ ស្មា​ត​ហ្វូ​ន Lumia 532 រួម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​អ៊ីនធឺណិត 2GB/​ខែ រយៈពេល 4 ខែ​ពី Smart ផង​នោះ គឺ​ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ​សម្រាប់​អតិថិជន​ដែល​ឈាន​ជើង​ចូល​ក្នុង​ពិភព​អ៊ិ​ន​ធឺ​ណិ​ត​លើក​ដំបូង ។  Lumia 532  ចាប់ផ្តើម​ចេញ​លក់​ចាប់ពី​ថ្ងៃនេះ​តទៅ​ក្នុង​តម្លៃ​លក់រាយ ១០៩ ដុល្លារ ជាមួយនឹង​ជម្រើស​ច្រើន ពណ៌​ដូច​ជា ខ្មៅ ស ទឹកក្រូច និង​បៃតង ៕