ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ស្ទឹង​ត្រែងរឹតបន្តឹង​សន្តិសុខ​តាម​​គោលដៅសំខាន់ៗក្នុង​ក្រុង​ស្ទឹង​ត្រែង

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បន្ថែម​ពេលវេលា​លើ​ម៉ោង​រដ្ឋបាល​របស់​ខ្លួន​ទាំងភ្ជា​​ប់​នូវ​ឯកសណ្ឋាន​ជា​នគរបាល​យុត្តិធម៌​ចុះ​ល្បាត​គ្រប់​

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បន្ថែម​ពេលវេលា​លើ​ម៉ោង​រដ្ឋបាល​របស់​ខ្លួន​ទាំងភ្ជា​​ប់​នូវ​ឯកសណ្ឋាន​ជា​នគរបាល​យុត្តិធម៌​ចុះ​ល្បាត​គ្រប់​គោល​ដៅ​សំខាន់​ៗ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ជា​ពិសេស​​នៅទីតាំង​អាជីវករ​លក់​មាស​ និង​ប្តូរ​ប្រាក់ក្នុង​​ទី​រួម​ខេត្តស្ទឹងត្រែង​ដើម្បី​ការពារ​សន្តិសុខ​ជូន​​ប្រជាពលរដ្ឋ​លើស​ពី​ផែនការ​របស់​ខ្លួន​ដែល​ចេញ​ល្បាត​រាល់ថ្ងៃ​នោះ​។

លោ​ក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹ​ងថា ​ដោយ​មានការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ ព្រមទាំង​លោក​វរសេនីយ៍ឯក ហ៊​ម ប៊ុ​ន​ធែ​ល ស្នងការរ​ង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​លើក​ផែនការ​ឡើង​ដើម្បី​ចុះ​ល្បាត​គ្រប់​គោលដៅ​សំខាន់​ៗ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ឲ្យ​លើស​ពី​ផែនការ​ចុះ​ល្បាត​រាល់ថ្ងៃ​បន្ថែម​ដើម្បី​រក្សា​សន្តិសុខ ធានា​បាន​នូវ​ភាព​កក់ក្តៅ​រវាង​ប្រជាពលរដ្ឋ​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​។

​គេ​សង្កេត​ឃើញ​ជា​ធម្មតា​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​រៀបចំ​កម្លាំង​ដើម្បី​ប្រចាំ​ការ​ និង​ផ្លាស់​ប្តូរ​គ្នា​តាម​វេ​ណ​របស់​ការិយាល័យ​នីមួយ​ៗ ជា​ពិសេស​នៅ​ពេល​យប់​អា​ធ្រា​ត្រ​តែ​មាន​កម្លាំង​ចុះ​ល្បាត​រហូត​ដល់​វេលា​ទៀប​ភ្លឺ​។

ខេត្ត​​ស្ទឹង​ត្រែង​កាលពី​ពេលកន្លង​ទៅ​មាន​ករណី​អសន្តិសុខ​ជា​ច្រើន​បាន​កើត​មាន​ដូច​ជា​ករណីបាញ់​សម្លាប់ លួច ប្លន់ ហិង្សា គ្រឿងញៀន ក្មេង​ទំនើង ដែល​ករណី​ទាំង​អ​ស់​នេះ​បង្ក​ការភ័យ​ខ្លាច​ដល់​ប្រ​ជាព​ល​រដ្ឋ​យ៉ាង​ខ្លាំង​ក្រោយមក​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ធ្វើការ​ល្បាត​ និង​ក្តាប់​រាល់​មុខសញ្ញា​ចាស់​ និង​ថ្មី​ដែល​ចេញចូល​ក្នុង​ខេត្ត​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក​ក្នុង​ក្រុង ហិង្សា ការ​ចរាច​ណ៍​គ្រឿងញៀន ​និង​ជន​មុខសញ្ញា​សេព​គ្រឿងញៀន មុខសញ្ញា​ប្លន់ មុខសញ្ញា​លួច និង​គ្រប់មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅសាលាដំបូង​និង​បន្ត​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់​ទើប​មានការ​ស្ងប់ស្ងាត់​គួរ​កត់សម្គាល់​យ៉ាង​ខ្លាំង​។​

ក្រោយមក​ដោយនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កើត​មាន​ករណី​ប្លន់ទូ​លក់​មាស ​និង​ប្តូរ​ប្រាក់​របស់​អាជីវករ​មួយ​ចំនួន​នោះ​រួច​មក លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ខេត្ត​បាន​​ដាក់​បញ្ជា​ជា​បន្ទាន់​មួយ​ដល់​កងកម្លាំងនគរ​បាលទូ​ទាំង​ប្រទេស​ក្នុង​ការ​រឹត​បន្តឹង ​និង​រក្សា​សន្តិសុខ សុវត្ថិភាព នៅ​ទីប្រជុំជន​នានា ជា​ពិសេស​គឺ​កន្លែង​លក់​គ្រឿងអលង្ការ ​និង​ប្តូរ​ប្រាក់ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន
នគរបាល​ខេត្ត​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ទៅ​លើ​សន្តិសុខ សុវត្ថិភាព ដើម្បី​ផ្តល់​ការទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​៕