ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម៉្លេះ​! មន្ត្រី​យោធា​ម្នាក់​ច្នៃប្រឌិត​ប្រើ​ចរន្តទឹក​ផលិត​ថាមពល​អគ្គិភ័យ​(វីដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ម្នាក់​បាន​ឈ្លាតពេល​ទំនេរ​ពី​ការងារ​ទៅ​ស្នាក់​នៅ​ធ្វើ​ចំការ រហូត​ចេះ​ឆ្នៃ​ប្រឌិត​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ទឹកបាន​សម្រេច ថែម​ទាំង​បាន​ប្រើប្រាស់​ក្នុង​គ្រួសារ​គួរ​ជាទី​មោ​ទ​នៈ​ទៀត​ផង បន្ទាប់​ពី​ដំបូង​ឡើង គឺ​គ្រាន់តែ​ទាញ​យក​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ក្នុង​ចំការ​តែ​ប៉ុណ្ណោះ ។ ហើយ​បច្ចុប្បន្ន គ្រួសារ​គាត់​បាន​រស់នៅ…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ម្នាក់​បាន​ឈ្លាតពេល​ទំនេរ​ពី​ការងារ​ទៅ​ស្នាក់​នៅ​ធ្វើ​ចំការ រហូត​ចេះ​ឆ្នៃ​ប្រឌិត​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ទឹកបាន​សម្រេច ថែម​ទាំង​បាន​ប្រើប្រាស់​ក្នុង​គ្រួសារ​គួរ​ជាទី​មោ​ទ​នៈ​ទៀត​ផង បន្ទាប់​ពី​ដំបូង​ឡើង គឺ​គ្រាន់តែ​ទាញ​យក​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ​ក្នុង​ចំការ​តែ​ប៉ុណ្ណោះ ។ ហើយ​បច្ចុប្បន្ន គ្រួសារ​គាត់​បាន​រស់នៅ និង​ធ្វើ​ចំការ​នៅ​ជើងភ្នំ​រលៀប​គុយ ក្នុងភូមិ​ត្រាំ​ឃ្លោក ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

លោក ភោគ ហៀ​ង បច្ចុប្បន្ន​ជា​មន្ត្រី​យោធា​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ៖ រយៈពេល​ជាង​៤​ឆ្នាំ​ហើយ ដែល​លោក​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ នៅ​ក្នុង​ជីវ​ភាព​នៃ​ក្រុម​គ្រួសារ ដែល​កំពុង​ដាំ​ណាំ​ច្រើន​ប្រភេទ​នៅ​លើ​ដីចំការ​ចំនួន​៥​ហិ​កតា​នេះ ។ កាល​ដើម​ឡើយ លោក​គ្រាន់តែ​មានគំនិត​ឆ្នៃ​ប្រឌិត​នាំ​យក​ទឹក​ពី​ជ្រោះ​លើ​ចង្កេះភ្នំ​មក​ស្រោចស្រព​ដីចំការ​គាត់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយមក គាត់​ក៏​បែក​គំ​និង​ឆ្នៃ​ប្រឌិត​យក​ទឹក​មក​ផលិត​ជា​អគ្គិសនី​ប្រើប្រាស់​ក្នុង​គ្រួសារ​វិញ ។ យ៉ាងនេះ​ក្តី ពី​ដំបូង​គាត់​ជួប​ការ​លំបាក​ខ្លះ​ដែរ​។

មន្ត្រី​យោធា​រូប​នោះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​ថាមពល​អគ្គិសនី​ដែល​គាត់​ទទួល​បាន​ពី​ការ​កែ​ឆ្នៃ​ដើរ​ដោយ​កម្លាំង​ទឹក​មាន​ថាមពល​១០​កា​វ៉េ​អា ស្មើនឹង​៨​គីឡូ​កន្លះ មាន​កម្លាំង​ថាមពល ២០០​វ៉ុល ដែល​អាច​ឱ្យ​គ្រួសារ​គាត់​ប្រាស់​គ្រប់គ្រាន់ ដូច​ជា ទូរ​ទឹកកក​២​គ្រឿង ឆ្នាំងអគ្គិសនី​២​គ្រឿង ទូរទស្សន៍​១​គ្រឿង សាក​អា​គុយ សាក​ទូរស័ព្ទ និង​ប្រើប្រាស់​អំ​ពូ​ល​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ ក្នុង​ចំការ​សរុប​៣០​អំ​ពូ​ល​ទៀត ។

ចំពោះ​ការ​ឆ្នៃ​ប្រឌិត​វិញ លោក ភោគ ហៀ​ង បាន​រៀន​តាម​យូ​ធូប ហើយ​យក​មក​កែ​ឆ្នៃ​ដោយ​ខ្លួនឯង បន្ថែម​ពីលើ​រូប​គាត់​ដែល​ចេះ​ជាង​ស្រាប់​ផង ទើប​ទទួល​បាន​លទ្ធផល​បែប​នេះ ។ ចំណែក​វិធី​ធ្វើ​វិញ គឺ​លោក​បាន​ទិញ​ទុយោ​ជ័រ មានមុខ​កាត់​១២​សង្ទីម៉ែត្រ (១​តឹក​២​ហ៊ុន​) មក​ដាក់​.​តយ​ក​ទឹក​ពី​ទឹកជ្រោះ​នៅ​ចង្កេះភ្នំ មាន​ចម្ងាយ​ជាង​៨០០​ម៉ែត្រ ។ ពេល​កម្លាំង​ទឹក​មក​ដល់​ក្រោម លោក​ធ្វើ​ជា​រហាត់​មាន​ផ្លិត​សម្រាប់​ឱ្យ​ទឹក​ហូរ​បុក មាន​ចលនា​វិល​ជុំ និង​មាន​ភ្ជាប់​កង់យោង​ចំនួន​២​បន្ថែម​ទៀត សម្រាប់​ដាក់​ខ្យែ​ពាន​អូស ឌី​ណា​ម៉ូ បង្កើត​ជា​អគ្គិសនី​តែ​ម្តង ។

យ៉ាងនេះ​ក្តី លោក ភោគ ហៀ​ង បាន​បញ្ជាក់​ថា ៖ ទម្រាំ​ធ្វើ​បាន​បែប​នេះ លោក​បាន​ចំណាយ​ដើមទន់​ជាង​១​ពាន់​ដុល្លា ។ តទៅ​ថ្ងៃ​មុខ លោក​នឹង​ឆ្នៃ​ប្រឌិត​តម្លើង​ថាមពល​ឱ្យ​ធំ​ជាង​នេះ បើសិន​មាន​តម្រូវការ​បន្ថែម​ទៀត ដែល​តាម​ការ​គ្រោងទុក​លោក​នឹង​ដាក់ ឌី​ណា​ម៉ូ មាន​កម្លាំង​២០​គីឡូ​វ៉ាត់ ដើម្បី​ឱ្យ​មាន​ថាមពល​អគ្គិសនី​ធំ​ជាង​នេះ ដែល​អាច​លក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ដូច​គាត់​ដែរ តែ​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ ។

ជាមួយ​គ្នា​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​មាត់ទឹក មាន​ចរន្តទឹក​ហូរ សូម​ចំណាយ​ដើមទន់​ផលិត​អគ្គិសនី​ដូច​គាត់ ហើយ​គាត់​នឹង​បង្រៀន ដោយ​ឥត​គិត​ថ្លៃ ព្រោះថា ពេល​ផលិត​បាន​យើង​ងាយស្រួល​ប្រើ ហើយ​មិន​អស់​ថវិការ​ប្រចាំខែ ដូច​ការ​ទិញ​ភ្លើង​ប្រើ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ