ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​៥​រូប​ឈរឈ្មោះ​ជា​ប្រធាន​គណៈមេធាវី​អាណិត្ត​ទី​១៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​រដូវ​កាល​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើក​ការ​យុទ្ធនាការ ឃោសនា រក​សម្លេង​ឆ្នោត ដើម្បី​គាំទ្រ​បេក្ខភាព​ជា​ប្រធាន​គណៈមេធាវី​អណ​ត្តិ​ទី​១៣ បន្តវេន​ពី​ប្រធាន​ចាស់​ដែល​ចប់​អណ​ត្តិ​៤ ឆ្នាំ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​រដូវ​កាល​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើក​ការ​យុទ្ធនាការ ឃោសនា រក​សម្លេង​ឆ្នោត ដើម្បី​គាំទ្រ​បេក្ខភាព​ជា​ប្រធាន​គណៈមេធាវី​អណ​ត្តិ​ទី​១៣ បន្តវេន​ពី​ប្រធាន​ចាស់​ដែល​ចប់​អណ​ត្តិ​៤ ឆ្នាំ​កន្លង​មក ។ បេក្ខជន​ដែល​បាន​ប្រកាស​ឈរឈ្មោះ​ជា​ប្រធាន​គណៈមេធាវី​មានរូប​មាន ៖

១.​លោក​មេធាវី លី ច័ន្ទ​តុលា មក​ពី ក្រុមហ៊ុន​មេធាវី អេស វី ភី
២.​លោក​មេធាវី កែ​ត ឃី ក្រុម​មេធាវី ពន្លឺ​យុ​ត្តិ​ធ​ម៍
៣.​លោក​មេធាវី សំ សុខ​គង់ មក​ពី ក្រុម​មេធាវី ប៊ី ប៊ី ស៊ី
៤.​លោក​មេធាវី សេក សោ​ភ័​ណ្ឌ មក​ពី ការិយាល័យ​មេធាវី រ៉ៃ & ប៊ី​ស៊ី​នី​ស
៥.​លោក​មេធាវី ស សូ​វាន ។

ដំបូង​លោក​មេធាវី ឡុ​ង ដា​រ៉ា បាន​ឈរឈ្មោះ​ជា​បេក្ខភាព​ដែរ ប៉ុន្តែ​ក្រោយមក​បាន​សុំ​ដក​ពាក្យ​វិញ ដោយ​លោក​បញ្ជាក់​ពី​មូលហេតុ​ថា បណ្តាល​មក​ពី សុខភាព ដូច្នោះ​មាន​តែ​៥ នាក់​ទេ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ នេះ ។
បាន​កត់សម្គាល់​ឃើញ​ថា ប្រធាន​គណៈមេធាវី​មិន​ទាន់​ផុត​អាណត្តិ គឺ​លោក សួន វិសាល ដែល​លោក​បាន​ធ្វើ​ជា​ប្រធាន​២ អាណត្តិ​មក​ហើយ មាន​រយៈ ពេល​៤​ឆ្នាំ តែ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ដូច្នេះ​ទើប​បា ន​ជា​គណៈមេធាវី តម្រូវ​ឲ្យ​មានការ​ជ្រើសរើស​មេធាវី​ជើង​ចាស់ និង​ជើង​ថ្មី​រាប់រយ​ពាន់​នាក់ ដែល​មាន​លទ្ធភាព និង​សមត្ត​ភាព ដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេ ក្ខ​ភាព ដើម្បី​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន សម្រាប់​បន្តវេន​ដឹកនាំ​គណៈមេធាវី​ជំនួស​លោក សួន វិសាល នឹង​ត្រូវ​ផុត​អាណត្តិ ។

ជាក់ស្តែង​មាន​មេធាវី​៥ រូប​ដូច​មាន ឈ្មោះ​ខាងលើ បាន នឹង​កំពង់​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​តាម រយៈ​សហ​ភាតា​ឲ្យ​ជួយ​គាំទ្រ​នោះ ។ បាន​កត់សម្គាល់​ទៀត​ថា ក្នុង​យុទ្ធនាការ នៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ដល់​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០២០ ពោល​គឺ​១​ខែ​គត់ នឹង​ត្រូវ​បញ្ចប់​វិញ ដោយ​ប្រកាស​លទ្ធផល​បេក្ខភាព​ប្រធាន​គណៈមេធាវី​តែ​ម្តង ។ តាម​សន្ទុះ នៃ​យុទ្ធនាការ​ឃោសនា​រក​សម្រេង​ឆ្នោត​នេះ គេ​បាន​សង្កេត​ឃើញ​បេក្ខភាព​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​គឺ​លោក​មេធាវី លី ច័ន្ទ​តុលា មក​ពី​ក្រុមហ៊ុន​មេធាវី អេស វី ភី ដែល​មេធាវី​សហ​ភាតា​ភាគច្រើន​មានការ​គាំទ្រ ។ មូលហេតុ នៃ​ការ​ផ្តើម​ចេញ​ឲ្យ​មានការ​គាំទ្រ​លោក​មេធាវី លី ច័ន្ទ​តុលា (​ធ្វើ​ប្រធាន​) ដោយសារ​លោក​មេធាវី លី ច័ន្ទ​តុលា ជា​សាស្ត្រាចារ្យ​មួយ​រូប មាន​ឧត្តមភាព កិត្យានុភាព នៃ​វិជ្ជាជីវៈ​មេធាវី ប្រកបដោយ​ចំណេះដឹង ចំណេះធ្វើ បទ​ពិសោធន៍ ជំនាញ ទំនាក់​ទំ​ន ង ផែនការ​ច្បាស់លាស់ សីល​ធ​ម៍ រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពង់ខ្ពស់​ទៀត​ផង ។ សំខាន់​ទៀត​នោះ​លោក​មេធាវី លី ច័ន្ទ​តុលា បាន​ដាក់​ចេញ នូវ​គោ​លន​យោ បាយ​៨ ចំណុច សម្រាប់​អនុវត្ត និង​ការ​ដឹកនាំ​គណៈមេធាវី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អាណត្តិ​ទី​១៣ ឆ្នាំ​២០២០.២០២២ ដោយ​សហការ​ជាមួយ​ស មា​ជិ​ក សមាជិកា​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី និង​សហ​ភាតា​ទាំង​អស់នោះ ។

១.​រឹត​បន្តឹង​ការ​សុំ​ចូល​ប្រក​ម​វិជ្ជាជីវៈ​មេធាវី​តាម​បទ​ពិសោធន៍ (​មាត្រា​៣២) និង​ការ​ប្រឡង​ចូល​ជា​មេធាវី តាម (​មាត្រា​៣១) ដោយ​យកគុណ​ភាព និង​សមត្ត​ភាព​ជា​គោល ។
២.​ពង្រឹង និង​លើកកម្ពស់​សមត្ត​ភាព​មេធាវី តាម​រយៈ​ការ​បង្កើន​វគ្គប​ណ្តុះ បណ្តាល សិក្ខាសាលា ការ​ដកស្រង់ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ទស្សនកិច្ច​សិក្សា ទាំង​ក្នុង និង​ក្រៅប្រទេស ។៣.​ពង្រឹង​កិច្ចសហការ ការ​ផ្តល់​តម្លៃ និង​ការ​យោគយល់​គ្នា​ជា​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ជាមួយ​ស្ថាប័ន​នគរបាល​យុ​ត្ត​ធ​ម៍ ពន្ធនាគារ និង​ស្ថាប័ន​តុលាការ ។

៤.​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​អំពី​តួនាទី​របស់​មេធាវី និង​កិច្ចការ​ទាំងឡាយ​ដែល​មេធាវី​អាច​ផ្តល់​ឲ្យ​អតិថិជន ។
៥.​ពង្រឹង​ទំ​ហ៊ុ​ការងារ​ដែល​មេធាវី​អាច​ផ្តល់​ឲ្យ​អតិថិជន ឲ្យ​បាន​កាន់តែ​ច្រើន និង​ប្រឆាំង​ការ​ប្រកួតប្រជែង​ខុសច្បាប់ ពី​សំណាក់​បុគ្គល​ដែល​មិន​មាន​សិទ្ធិ​ជា​មេធាវី ។
៦.​បង្កើត​យន្តការ​ផ្តល់​តម្លៃ និង​កិត្តិយស​ដល់​មេធាវី ដែល​មាន​ស្នាដៃ​លេច ធ្លោ​នៅ​ក្នុង​ការ​ជួយ​ដល់​គណៈមេធាវី វិជ្ជាជីវៈ​មេធាវី និង​កិច្ចការ​យុ​ត្តិ​ធ​ម៍​នៅ ក្នុង​សង្គម ។

៧.​បន្ត​អនុវត្ត និង​ពង្រឹង​យន្តការ​សុខមាលភាព​មេធាវី​ទាំងអស់ ជា​ពិសេស​យន្តការ​ទាក់ទង នឹង​មូលនិធិ​សម្រាប់​ជួយ​មេធាវី​ដែល​មាន​វ័យ​ចំណាស់ និង​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ។
៨.​បង្កើន​អន្តរ​កម្ម​រវាង​គណៈមេធាវី និង​មេធាវី​ទាំងអស់ និង​ការ​ផ្តល់​សេវា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជូន​ដល់​មេធាវី​ទាំងអស់ ។ គោលនយោបាយ​ល្អ​ៗ ៨ ចំណុច​នេះ​ហើយ បាន​ធ្វើ​ឲ្យ​មេធាវី​សហ​ភាតា​ភាគច្រើន មាន​ជំ​ជឿ​ទុកចិត្ត និង​គាំទ្រ​លោក​មេធាវី លី ច័ន្ទ​តុលា បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈមេធាវី ពិសេស​ទៀត​នោះ គេ​បាន​ពិនិត្យ​ឃើញ​កាយវិការ​របស់​លោក សួន វិសាល រៀបចំ​ឥរិយា​បទ​ទោ​ទន់ ចំពោះ​បេក្ខភាព​ដឹកនាំ​របស់​មេធាវី លី ច័ន្ទ​តុលា ដែ ល​នោះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សូ​ម្បី​តែ​ប្រធាន​ចាស់​ដែល និង​ត្រូវ​ផុត​អាណត្តិ​ក៏​មានការ​ពេញចិត្ត​បេក្ខជន​លោក​មេធាវី លី ច័ន្ទ​តុលា ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ មេធាវី​បន្តវេន​អាណត្តិ​ទី​១៣ នេះ​ដែរ តាម​រយៈ​ក្នុង​ពិធី​ជួបជុំ​ទទួលទាន​អា ហារ​ជា​លក្ខណៈ​ភាតរភាព ។

ជាង​នេះ​ទៀត​គេ​បានឃើញ​មន្ត្រីរាជការ​បម្រើ ការងារ​រាជរដ្ឋាភិបាល​ជា​ច្រើន អប អរសាទរ ចំពោះ​បេក្ខភាព​លោក​មេធាវី លី ច័ន្ទ​តុលា ជាក់ស្តែង​នោះ​វត្តមាន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍ ក៏​បា ន​ចូលរួម​ស្វាគមន៍ តាម​រយៈ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​របស់​លោក​មេធាវី លី ច័ន្ទ​តុលា ដែរ នោះ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ទាំង​មន្ត្រី​ស្ថា ប័ន​អង្គភាព​សាធារណៈ​របស់​រដ្ឋ​ពេញចិត្ត​បេក្ខភាព​លោក​មេធាវី លី ច័ន្ទ​តុលា ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី​នេះ​គ្រប់​គ្នា ។ ដូច្នេះ​បើ​មើល​តាម​សន្ទុះ​នៃ​យុទ្ធ នា​ការ​ឃោសនា​រក​សម្លេង​ឆ្នោត​ក្នុង​រយៈ​១​ខែ​នេះ ប្រធាន​គណៈមេធាវី នៃ​ព្រះ រាជា​ណា​កម្ពុជា​អាណត្តិ​ទី​១៣ ឆ្នាំ​២០២០.២០២២ នេះ និង​ត្រូវ​ធ្លាក់​លើ​ដៃ​លោក​មេធាវី លី ច័ន្ទ​តុលា គ្រប់គ្រង​ដឹកនាំ​ជា​ប្រធាន​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ