ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​​គ្រោងប្រើប្រាស់​​​ទិដ្ឋាការ​​​រួម​គ្នា​​​សម្រាប់​​​អ្នកទេស​ចរណ៍​​​នាពេល​ឆាប់​ៗ​នេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមាគម​​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍​​​ហៅកាត់​ជាភាសា​​​អង់គ្លេស​​ថា ​អាស៊ាន ​មានផែនការ​​​ប្រើប្រាស់​​​​ទិដ្ឋាការ​តែ​​មួយ​រួមគ្នា​​​សម្រាប់​​​អ្នកទេសចរណ៍ ។ នេះបើ​​​យោង​តាម​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​វៀតណាមញូវស៍ ​ដែល​ស្រង់សម្តី​​លោក​​អែត​ឌី ​គ្រីស​​ណៃ​ឌី ​មន្ត្រីនៃ​​អគ្គ​លេខា​​​ធិការដ្ឋាន​​អាស៊ាន​​​ដែលមាន​​មូលដ្ឋាន​​នៅ​ទីក្រុង​​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី ​​​ចេញ​ផ្សាយ​​កាលពីវេលាម៉ោង​​​​១២និង​​១៩​​នាទីថ្ងៃ​សុក្រ ទី​​១៨ មីនា ​នេះ ។

រាជធានីភ្នំពេញ ៖ សមាគម​​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍​​​ហៅកាត់​ជាភាសា​​​អង់គ្លេស​​ថា ​អាស៊ាន ​មានផែនការ​​​ប្រើប្រាស់​​​​ទិដ្ឋាការ​តែ​​មួយ​រួមគ្នា​​​សម្រាប់​​​អ្នកទេសចរណ៍ ។ នេះបើ​​​យោង​តាម​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​វៀតណាមញូវស៍ ​ដែល​ស្រង់សម្តី​​លោក​​អែត​ឌី ​គ្រីស​​ណៃ​ឌី ​មន្ត្រីនៃ​​អគ្គ​លេខា​​​ធិការដ្ឋាន​​អាស៊ាន​​​ដែលមាន​​មូលដ្ឋាន​​នៅ​ទីក្រុង​​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី ​​​ចេញ​ផ្សាយ​​កាលពីវេលាម៉ោង​​​​១២និង​​១៩​​នាទីថ្ងៃ​សុក្រ ទី​​១៨ មីនា ​នេះ ។​

លោកអែតឌី គ្រីសណៃឌី បានបញ្ជាក់​ថា ទិដ្ឋាការ​​គឺជា​ផ្នែក​មួយ​នៃផែនការ​​យុទ្ធសាស្ត្រ​​​ទេស​ចរណ៍​​របស់អាស៊ាន​​សម្រាប់​រយៈ​ពេល​​៥​ឆ្នាំ ហើយ​​ថា តាមរយៈ​​គម្រោង​ការ​​ថ្មីនេះ ​អ្នកធ្វើ​ដំណើរ​​​​អាច​បំពេញទិដ្ឋាការ​​នៅក្នុងប្រទេស​​​ណា​មួយ​ក៏បាន​ក្នុង​​ចំណោម​​សមាជិកអាស៊ាន ​​ហើយ​ក៏​​​នឹង​អនុញ្ញាត​​​ឱ្យពួក​​គេ​ធ្វើដំណើរ​​ទៅកាន់​គ្រប់​​​ប្រទេស​​​ទាំងអស់ក្នុង​​តំបន់ ។ ​

កាលពីឆ្នាំ​​​២០១០កន្លង​​​មក​នេះ ភ្ញៀវ​ទេសចរ​​ប្រមាណ​​​៦៥​លាន​នាក់ ​បានមកកំសាន្ត​​នៅ​តាម​បណ្តា​ប្រទេស​​​​ទាំង​​១០​​​​ក្នុង​តំបន់​​អាស៊ាន ក្នុង​នោះ​​ប្រទេស​ម៉ាឡេ​ស៊ី ​នាំមុខគេ ​បន្ទាប់មក​​ប្រទេស​ថៃ ​​សិង្ហ​បុរី ​ឥណ្ឌូ​ណេស៊ី ​​វៀតណាម ​ហ្វីលី​​ពីន កម្ពុជា ឡាវ ភូមា និង​​ប្រទេស​​​ប្រ៊ុយ​ណេ ។ គេរំពឹ​ង​ថា ​តាមរយៈ​ប្រើប្រាស់​​​​ទិដ្ឋា​ការ​​​តែ​មួយ​រួមគ្នានេះ ​នឹង​ធ្វើ​​​ឱ្យ​អ្នក​​ទេសចរ​​មក​កំសាន្ត​​​ក្នុង​តំបន់​​អាស៊ាន​​កាន់តែ​មាន​ចំនួន​កើន​ឡើង​​​ថែមទៀត ៕​