ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុងភៅហាងភ្លេចបិទហ្គាសឱ្យជិត ឆេះខ្ទេចអស់ជាង​១ម៉ឺនដុល្លារ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​មានករណី​អគ្គិភ័យឆាបឆេះ​​​ហាងលក់បាយ​មួយកន្លែង បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​ ។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេ​លា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅចំណុច​ហាង​លក់​បាយ​យីហោ ស្ទឹង​មាស…

ខេត្តសៀមរាប ​៖ ​មានករណី​អគ្គិភ័យឆាបឆេះ​​​ហាងលក់បាយ​មួយកន្លែង បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​ ។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេ​លា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅចំណុច​ហាង​លក់​បាយ​យីហោ ស្ទឹង​មាស លក់​បាយ​ហៃណាំ ស្ថិតក្នុង​​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋា​ន​បានឱ្យ​ដឹង​ថា ​​ភោជ​នីយ​ដ្ឋាន​ខាងលើ​​​ធ្វើ​អំ​​ពី​ឈើប្រក់​ស្បូវ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ត្រូវឆាប​ឆេះ​អស់ទាំង​ស្រុង ​គិតជាទឹកប្រាក់​អស់​ជាង​១ម៉ឺនដុល្លារ ប៉ុន្តែ​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះទេ​។

​តាម​ប្រភពដដែល​​បាន​បន្ត​ថា ​ក្នុងហេតការណ៍​ខាងលើ​​មានរថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន ២​គ្រឿង ចុះមកជួយអន្តរាគមន៍ ​​ក្នុង​នោះ​មាន​រថយន្ត​​ពន្លត់​អគ្គិភ័យ​របស់​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​​កង រាជ​អាវុធហត្ថ​ខេត្ត​ចំនួន​១​គ្រឿង មិន​បាន​ប្រើប្រាស់​ទឹកនោះ​​ទេ​​ ព្រមទាំង​បាន​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​៣​បំពង់​។

ចំពោះ​មូលហេតុ បណ្តាល​មកពី​ចុងភៅ​ប្តូរ​ធុង​ហ្គា​ស​ទម្ងន់​១៥​គីឡូ ហើយភ្លេច​​បិទ​​ហ្គាសឱ្យ​​ជិត ​បណ្តាល​ឱ្យ​ឆាបឆេះ​ចេញ​ពី​ចង្ក្រាន​បាយ និង​ឆេះ​រាលដាលដល់ហាងទាំងមូល​​តែ​ម្ដង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ