ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សុំ​ទោស ក្រោយ​ផ្តាច់​ជីវិត​​បុរស​​កូរ៉េ​ខាងត្បូង​ម្នាក់​ រួច​ដុត​​សព​ចោល

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​YONHAP​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​សុំ​ទោស​ក្រោយ​ការ​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ ក្នុង​ដែនទឹក​របស់​ខ្លួន​មក​។ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន បាន​​ថ្លែង​នា​ថ្ងៃ​ទី​២៥​កញ្ញា ដោយ​ចាត់​ទុក​រឿង​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​មួយ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​YONHAP​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​សុំ​ទោស​ក្រោយ​ការ​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់ ក្នុង​ដែនទឹក​របស់​ខ្លួន​មក​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន បាន​​ថ្លែង​នា​ថ្ងៃ​ទី​២៥​កញ្ញា ដោយ​ចាត់​ទុក​រឿង​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​មួយ​។ ជន​រង​គ្រោះជា​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ដំបូង​គេ​ដែល​ត្រូវ​សម្លាប់​ដោយ​​កងទ័ព​កូរ៉េ​ខាងជើង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ​។

លោក​គី​ម ​ជុង​អ៊ុ​ន ​បាន​សុំ​ទោស ចំពោះ​ការ​សម្លាប់​ជន​នេះ​ក្នុង​ដែនទឹក​របស់​ខ្លួន​។ លោក​គី​ម​ចាត់​ទុក​រឿង​នោះ​ថា ជា​ព្រឹត្តិការណ៍​អាម៉ាស់​មួយ និង​បាន​សុំ​ទោស​ចំពោះ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN ​និង​ប្រជាជន​កូរ៉េ​ខាងត្បូង ។

ទាហាន​កូរ៉េ​ខាងជើង បាន​បាញ់​សម្លាប់​បុរស​ម្នាក់ ដែល​ជា​អ្នក​រត់គេច​ខ្លួន​កូរ៉េ​ខាងត្បូង​ម្នាក់ ក្រោយ​ពី​សួរ​ចម្លើយ​គេ​យ៉ាង​យូរ ក្នុង​ដែនទឹក​របស់​ខ្លួន ហើយ​បន្ទាប់​មក​បាន​ដុត​សាកសព​គេ​ចោល ដោយ​ប្រេងសាំង​ខ្លាច​ឆ្លង​វីរុស​ COVID-19៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ