ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង​! សូត្រ ខេ​វិ​ន ប៉ះ​សោម វិ​ឆ័​យ ដណ្ដើម​យក​កៅអី​​​វគ្គ​ផ្ដាច់ព្រ័ត្រ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​(Champion Of Champion)​ជុំ​ទី​២​នៅ​លើ​សង្វៀន​សុ​ី​អិន​សុ​ី​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ កញ្ញា ស្អែក​នេះ ។ សម្រាប់​សមាសភាព​កីឡាករ​ដែល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​សូត្រ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​(Champion Of Champion)​ជុំ​ទី​២​នៅ​លើ​សង្វៀន​សុ​ី​អិន​សុ​ី​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ កញ្ញា ស្អែក​នេះ ។ សម្រាប់​សមាសភាព​កីឡាករ​ដែល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​សូត្រ ខេ​វិ​នមក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ប្រកួត​ជាមួយ​សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​ជើង​ខ្លាំង​ទាំង​២​មួយ​ណា​សម្រេច​គោលដៅ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ពានរង្វាន់​ធំ​។

គួរ​រំលឹក​ថា ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​ពីរ​ជុំ​ដោយ​ក្នុង​មួយ​ជុំ​មាន​កីឡាករ​៨​រូប​ប្រកួត​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​ដើម្បី​ចម្រាញ់​យក​តែ​អ្នក​ឈ្នះ​ចំនួន​៤​រូប​ប៉ុណ្ណោះ​ឡើង​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤ ។ ប៉ុន្តែ​មាន​តែ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ជុំ​នីមួយ​ៗ​ប៉ុណ្ណោះ​ទើប​មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ពានរង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​ឯណោះ​។

ដោយឡែក​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រជុំ​ទី​២​នេះ​កីឡាករ សូត្រ ខេ​វិ​ន ត្រូវ​ប៉ះ​ជាមួយកីឡាករ សោម វិ​ឆ័​យ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ខណៈ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ ឡុ​ង ឡាមក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣​។ ការ​ប៉ះ​គ្នា​រវាង​កីឡាករ សូត្រ ខេ​វិ​ន និង​សោម វិ​ឆ័​យ លើក​នេះ​អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​បាន​ឡើយ ព្រោះ​មិន​អាចមើល​ស្រាល​លើ​ភាគី​ខាង​ណា​នោះ​ទេ ។

កីឡាករទាំង​ពីរ​បាន​ត្រៀមខ្លួន​រួ​ជា​ស្រេច​ក្នុង​ការ​សម្រេច​គោលដៅ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​យក​រង្វាន់​ធំ​។

បើ​តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក​គូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ម្យ៉ាង​ម្នាក់​។ សូត្រ ខេ​វិ​ន ដែល​មាន​ប្រៀប​ជាង​ខាង​កម្ពស់​នោះ ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ល្អ​ខ្លាំង​ណាស់ គ្រាន់តែ​កម្លាំង​របស់​គេ​រាង​ខ្សោយ​បន្តិច ។ ចំណែក​សោម វិ​ឆ័​យ វិញ​ស្នៀត​ជើង​ក៏​ល្អ​ណាស់​ដែរ​អាច​ទាត់​ចេញ​បាន​រហ័ស​ថែម​ទាំង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ អ៊ីចឹង​ហើយ​ទើប​ទាំង​សងខាង​បង្ហាញ​ការ​កោតញញើត​គ្នា​ទៅ​វិញ​ទៅ​មក​។ សម្រាប់​អ្នក​ដែល​ឈ្នះ​លេខ​១​ក្នុង​ជុំ​ទី​២​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជាមួយ​កីឡាករ​លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ​ដែល​ជា​អ្នក​ឈ្នះ​លេខ​១​កាលពី​ជុំ​ទី​១​។

រីឯ​គូប្រកួត​មិត្តភាព​វិញ​កីឡាករ​ឡៅ ច​ន្ទ្រា​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ប៉ះ​ជាមួយ​កីឡាករ​ឈឿ​ន ល្វៃ មក​ពី​ក្លិប​នាគរាជ​ចតុមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ