ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១ថ្ងៃ​សោះ​! ធ្វើសកម្មភាពដល់​ទៅ​​​២​ដង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ក្រោយ​ពី​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ​និ​ង​ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឱ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​សង្កាត់​ជ្រាវ​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ អនុវត្តន៍​ការងារ​ជំនាញ…

ខេត្តសៀមរាប​ ៖ ​ក្រោយ​ពី​ទទួល​បណ្តឹង​តាម​រយៈ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ​និ​ង​ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឱ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​សង្កាត់​ជ្រាវ​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ អនុវត្តន៍​ការងារ​ជំនាញ ព្រមទាំង​កំណ​ត់​បាន​មុខសញ្ញាគាស់ផ្ទះ​ និ​ង​ស្វែងរក រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់​ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។​

ហេតុ​ការ​ណ៍​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ខាងលើ​ធ្វើ​ឡើង​​កាលពី​វេលាម៉ោង​​​១១​និង​​៣០នាទី​យប់​​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ត្រង់​ផ្លូវជាតិ​លេខ​៦ មុខ​ផ្លូវ​ចូល​បុរី​សៀង ណាំ ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០២០​ នេះ​ថា ជនសង្ស័យ​ឈ្មោះ គ្រី ភា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ត្រពាំង​ព្រីង ក្រុង​ក្រចេះ ​ខេត្តក្រចេះ ។​

លោក​វរសេនីយ៍ឯក​បាន​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ឈ្មោះ​លាំ លាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​បាត់បង់​សម្ភារៈ​រួម​មាន​ ​កុំព្យូទ័រចំនួន​២​គ្រឿង ទូរស័ព្ទ​ម៉ាក​ណូ​គារ​អិន​ចុច​ពិល​ចំនួន​៣​គ្រឿង កាបូប​មាន​លុយ​ចំនួន​៦០០០​រៀល នាឡិកា​ចំនួន​៣​គ្រឿង កាក់​ប្រាក់​បាត​១​ថង់​ដៃ នឹង​កាបូបស្ពាយ​ចំនួន​២ ​ខោអាវ​មួយ​ចំនួន ​ព្រមទាំង​ចិ​ញ្ជៀ​ន​ប្លា​ទី​ន​១​វង់​ ។

​ក្រោយ​ការ​សាកសួរ​ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​នៅ​ក្រុង​សៀមរាប​ចំនួន​២​លើក​ ដោយ​​លើក​ទី​១ ​កាលពី​វេលា​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ បាន​ធ្វើសកម្មភាព​​លួច​ទូរស័ព្ទ​មួយ​គ្រឿង​ (ជន​រង​គ្រោះ​មិន​ទាន់​ប្តឹង​) និង លើក​ទី​២​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្ន​ង​បុរី​សៀង​ណាំ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប ធ្វើ​សកម្មភាព​​គាស់​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ លាំ លាត លួចយក​ទ្រព្យសម្បត្តិ​ ហើយក៏ត្រូវជនរងគ្រោះប្តឹង​ឱ្យ​ចាប់ខ្លួន​តែម្តង​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ថែម​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១៨ មក​ទល់​ពេល​នេះ ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទម្លុះទម្លាយផ្ទះ​​ប្រជា​ពលដ្ឋ​បាន​ជាង​២០​ដង នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ ។

ក្រោយ​សួរនាំ​រួច ​សមត្ថកិច្​​បានជនសង្ស័យ​​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ ជា​លទ្ធផលរកឃើញ​​វិជ្ជមាន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ដើម្បី​ទទួលទោស​តាម​ច្បាប់ ​។ ​​ដោយឡែក ​​ទ្រព្យសម្បត្តិដែល​ដកហូតបាន​ ​ត្រូវបានសមត្ថកិច្ច​ប្រគ​ល់​ជូន​ជន​រង​គ្រោះ​វិញ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ