ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេស​ហ​ការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Atradius Re ផ្ដល់​សេវា​ធានា​រ៉ាប់រង​លើ​គណនី​ត្រូវ​ទទួល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​លំដាប់​លេខ​មួយ​នៅ​កម្ពុជា ហ្វ​ត​តេ បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត Atradius Re ក្នុង​ការ​ផ្ដល់​សេវា​ធានា​រ៉ាប់រង​លើ​គណនី​ត្រូវ​ទទួល

រាជធានី​ភ្នំពេញ ៖  ក្រុមហ៊ុន​ធានា​រ៉ាប់រង​លំដាប់​លេខ​មួយ​នៅ​កម្ពុជា ហ្វ​ត​តេ បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត Atradius Re ក្នុង​ការ​ផ្ដល់​សេវា​ធានា​រ៉ាប់រង​លើ​គណនី​ត្រូវ​ទទួល ដល់​អតិថិជន​នៅ​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ២០១៥ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង Atradius Re បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​សណ្ឋាគារ ភ្នំពេញ ទាក់ទង​នឹង​ប្រធានបទ ធានា​រ៉ាបរង​លើ​គណនី​ត្រូវ​ទទួល និង អត្ថប្រយោជន៍ ដោយ​មាន​អ្នកចូលរួម​ពី​បណ្ដា​ក្រុមហ៊ុននាំចេញ ជាង​១០០​នាក់  ។ 

លោក​យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ​ត​តេ បាន​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ ធ្វើ​ឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង ទាក់ទង​នឹង​សេវា​ធានា​រ៉ាប់រង​លើ​គណនី​ត្រូវ​ទទួល និង​អត្ថប្រយោជន៍​របស់​សេវា​ធានា​រ៉ាប់រង​នេះ ។ ទន្ទឹម​នឹង​នេះ សិក្ខាសាលា​នេះ​ក៏​ផ្ដល់​ឱកាស​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់​ហ្វ​ត​តេ ប្រកាស​ជា​សាធារណៈ ពី​ការ​ចាប់ផ្ដើម​ផ្ដល់​សេវា​ធានា​រ៉ាប់រង​នេះ​ជា​ផ្លូវការ​ផង​ដែរ ។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ តែងតែ​ខិតខំ​រិះរក និង​ផ្ដល់​ជូន​នូវ​សេវា​ធានា​រ៉ាប់​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត និង​ថ្មី​ៗ សម្រាប់​អតិថិជន​និង​ទីផ្សារ​ធានា​រ៉ាប់រង​ទាំងមូល ជាក់ស្ដែង​ការ​ផ្ដល់​ជូន​នូវ​សេវា​ធានា​រ៉ាប់រង​លើ​គណនី​ត្រូវ​ទទួល​ដែល​ជា​ផលិតផល​មួយ​ថ្មី​មុនគេ​បង្អស់​សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​។ សេវា​ធានា​រ៉ាប់រង​នេះ នឹង​ជួយ​ដល់​ក្រុមហ៊ុននាំចេញ ក្នុង​ការ​បង្កើន​ការ​លក់​របស់​ខ្លួន​ដល់​អតិថិជន​ក្រៅប្រទេស​កាន់តែ​ច្រើន​បន្ថែម​ទៀត ដោយសារ​តែ​សេវា​ធានា​រ៉ាប់រង​នេះ នឹង​ផ្ដល់​សំណង​ជូន​ក្រុមហ៊ុននាំចេញ ដែល​បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ដោយ​អនុញ្ញាតិ​អោយ​មានការ​ជឿ រឺ ជំពាក់ ប៉ុន្តែ​អតិថិជន​នៅ​ក្រៅប្រទេស​នោះ​មិន​បាន​ទូរ​ទាត់​វិក្ក​យ​ប័ត្រ​ដែល​ខ្លួន​បាន​ជំពាក់​នោះ ជា​ហេតុ​ធ្វើ​អោយ​ក្រុមហ៊ុននាំចេញ ដែល​មា​នទី​តាំងនៅ​កម្ពុជា​ទទួល​រង​ការ​ខាតបង់​ធ្ងន់ធ្ងរ ។ អត្ថប្រយោជន៍​ផ្សេង​ទៀត របស់​ធានា​រ៉ាប់រង​នេះ មាន​ដូច​ជា​ការ​ផ្ដល់​ជូន​នូវ​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នាំ​ចេញ និង​ការ​ទទួល​បាន​នូវ​លក្ខខណ្ឌ​ល្អ ប្រសើរ​សម្រាប់​ហិរញ្ញប្បទាន​ក្នុង​ការ​នាំ​ចេញ ជាដើម​។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​សិក្ខាសាលា​ថ្ងៃ​នោះ​ដែរ លោក Roy Sharma ជា​ដៃគូ​របស់​ក្រុមហ៊ុន Atradius Re ក៏​បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​សេវា​ធានា​រ៉ាប់រង​នេះ ហើយ​លោក អ៊ុ​ង សំ​អុល នាយក​ប្រតិបត្តិ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម នៃ​ធនាគារ​អេ​ស៊ី​លី​ដា ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ធនាគារ​អេ​ស៊ី​លី​ដា ទៅ​លើ​ហិរញ្ញប្បទាន​សម្រាប់​ការ​នាំ​ចេញ ដល់​សិក្ខាកាម​ចូលរួម​ផង​ដែរ ៕