គប់​រក​សីលវន្ត​ប្រៀប​ដូច​ព្រះ​ចន្ទ​គោចរ​តាម​ផ្លូវ​នក្ខត្តឫក្ស


ព្រះពុទ្ធ​បាន​ទូន្មាន​បរិស័ទ​ទាំងឡាយ​ឱ្យ​សេពគប់​ជាមួយនឹង​សីលវន្ត អ្នកប្រាជ្ញ អ្នកមាន​បញ្ញា​ច្រើន​ជា​ពហុស្សូត ជា​អ្នក​ខ្មីឃ្មាត​ក្នុង​ការងារ​ជា​ប្រក្រតី មាន​ចរិយា​វត្ត​ប្រព្រឹត្ត​ទៅ​ល្អ​ប្រពៃ នោះ​នឹង​បាន​សុខ​ចម្រើន​ហើយ បីដូច​ជា​ព្រះ​ចន្ទ​ដែល​ត្រាច់ចរ​ទៅ​តាម​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​នក្ខត្តឫក្ស​ដូច្នោះ​ឯង ។

ដូច​ក្នុង​ពុទ្ធ​គាថា​ត្រាស់​ថា ការ​បានឃើញ​នូវ​បុគ្គល​ដ៏​ប្រសើរ​ទាំងឡាយ​ជា​សិរី​មង្គល​ដ៏​ប្រពៃ ការ​នៅ​រួម​ជាមួយ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​នាំ​ឲ្យ​កើត​នូវ​សេចក្ដីសុខ​គ្រប់​គ្រា អ្នក​ដែល​បាន​នូវ​សេចក្ដីសុខ​ជា​និច្ចកាល​ក៏​ព្រោះ​មិន​បាន​គប់​រក​បុគ្គល​ពាល​នោះ​ឯង ។

ឯ​បុគ្គល​ដែល​នៅ​រួម​ជាមួយនឹង​ជនពាល​រមែង​កើតទុក្ខ​សោកសៅ​ដំបៅ​ចិត្តជា​និច្ច ប្រៀប​បាន​នឹង​ការ​នៅ​រួមរស់​ជាមួយ​សត្រូវ​យ៉ាង​ដូច្នោះ​ដែរ ។ ចំណែក​អ្នកមាន​បញ្ញា​មានការ​នៅ​រួម​ជាមួយ​បណ្ឌិត​អ្នកប្រាជ្ញ​រមែង​កើត​សុខសួស្តី ដូច​ការ​សមាគម​គ្នា​នៃ​ពពួក​ញាតិសន្តាន​ដូច្នោះ​ដែរ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ