Zlatan ថាកូវីដក្លាហានណាស់ហ៊ានប្រកួតប្រជែងជាមួយខ្លួន
អ៊ីតាលី ៖ កីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុម AC Milan បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ នេះបើតាមការបញ្ជាក់ពីក្លិប…
អ៊ីតាលី ៖ កីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុម AC Milan បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ នេះបើតាមការបញ្ជាក់ពីក្លិប…
អ៊ីតាលី ៖ កីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធចាស់វស្សារបស់ក្រុម AC Milan បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូវីដ១៩ នេះបើតាមការបញ្ជាក់ពីក្លិប និងសាមីខ្លួនផ្ទាល់។
ក្លិប AC Milan បានបញ្ជាក់ថា អតីតកីឡាករក្រុមជម្រើសជាតិស៊ុយអែតវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមពិធីពិសាររបស់រដ្ឋាភិបាលកំណត់។ លទ្ធផលនេះធ្វើឱ្យ Zlatan កា្លយជាកីឡាករទី២ ក្នុងក្រុមបន្ទាប់ពីខ្សែការពារ Leo Duarte ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ ខណៈដែលកីឡាករ និងបុគ្គលិកផ្សេងទៀតសុទ្ធតែមានលទ្ធផលអវិជ្ជមានទាំងអស់។
ក្រោយឆ្លងវីរុសនេះ Zlatan បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter របស់ខ្លួនថា«ខ្ញុំបានតេស្តអវិជ្ជមានកាលពីម្សិលមិញ និងវិជ្ជមាននៅក្នុងថ្ងៃនេះ។ មិនមានរោគសញ្ញាអ្វីកើតឡើងឡើយ។ Covid ពិតជាមានភាពក្លាហានណាស់ ក្នុងការប្រកួតប្រជែងនឹងខ្ញុំ។ វាពិតជាគំនិតដ៏អាក្រក់»។
កីឡាករទាំង២ សុទ្ធតែខកខានការប្រកួតជម្រុះជុំទី៣ ពានរង្វាន់ Europa League ដែល AC Milan បានយកឈ្នះលើក្រុម Bodø / Glimt ដោយលទ្ធផល ៣-២ កាលពីម្សិលមិញ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ