ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចដដែលៗ! បានសម្រេចម្តង លុះលើកទី២ អស់លក្ខណ៍ត្រឹមស្ត្រីម្នាក់ស្រែក​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មុខសញ្ញា​ប្រើ​ល្បិច​ទម្លាក់​ស្ព​ន់​ដូរ​យក​មាស​ដែល​គេ​ហៅ​ថា (​ទម្លាក់យោង​) បាន​បាត់​​​ករណីបែបនេះ​​មួយ​រយៈ​ហើយ ទើបតែ​នឹង​លេចមុខសញ្ញា​​មក​ធ្វើ​សកម្ម​ភាព​ទម្លាក់យោង​មួយ​ករណី​នៅ​ផ្សារ​តា​ខ្មៅ​ចាស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​បាន​ឆបោក​យក​លុយកាក់ និង​មាសប្រាក់​ពី​ជន​រង​គ្រោះជា​ស្ត្រី​ម្នាក់​អស់ពី​ខ្លួន…

ខេត្តកណ្ដាល ៖ មុខសញ្ញា​ប្រើ​ល្បិច​ទម្លាក់​ស្ព​ន់​ដូរ​យក​មាស​ដែល​គេ​ហៅ​ថា (​ទម្លាក់យោង​) បាន​បាត់​​​ករណីបែបនេះ​​មួយ​រយៈ​ហើយ ទើបតែ​នឹង​លេចមុខសញ្ញា​​មក​ធ្វើ​សកម្ម​ភាព​ទម្លាក់យោង​មួយ​ករណី​នៅ​ផ្សារ​តា​ខ្មៅ​ចាស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​បាន​ឆបោក​យក​លុយកាក់ និង​មាសប្រាក់​ពី​ជន​រង​គ្រោះជា​ស្ត្រី​ម្នាក់​អស់ពី​ខ្លួន ប៉ុន្តែ​រំលង​បាន​​៤​ថ្ងៃ​ក្រោយមក ​ជនសង្ស័យ​មួយ​ក្រុម​នោះ​បាន​នាំ​គ្នា​បម្រុង​ទៅ​ធ្វើ​សកម្មភាព​នៅ​កន្លែង​ដដែល​ម្តងទៀត ក៏​ត្រូវ​​អស់លក្ខណ៍​ម្នាក់ ​ចំណែក​​៣​នាក់​ទៀត​រត់​គេចខ្លួនបាត់​ ។

មុខសញ្ញា​ម្នាក់​​ដែលត្រូវឃាត់ខ្លួន​ខាងលើនេះ​ឈ្មោះ សុខ​សំណាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ រាជធានី​ភ្នំ​ពេញ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​ខាងលើ​នេះ​​ឈ្មោះ លី ចាន់​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះ អន្លង់​ចិន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តា​ល ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ទៅ​ផ្សារ​ចាស់​ក្រុង​តា​ខ្មៅ ដើម្បី​រក​ទិញ​ម្ហូប ពេល​នោះ​ក៏​មាន​ស្ត្រី​២​នាក់​ដើរ​មុខក្រោយ ហើយ​ក៏​ធ្វើ​ជា​ជ្រុះ​មាស​១​ថង់ រួច​ពួក​គេ​បាន​ហាម​គាត់​កុំ​ឲ្យ​និយាយ នឹង​បាន​ប្រាប់​ថា ចាំ​ចែក​គ្នា ។

​តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​២​នាក់​(​ម្នាក់​ឈ្មោះ នី និង​ឈ្មោះ ក្អៀ​) បាន​ឲ្យ​គាត់​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ជនសង្ស័យ​(​ឈ្មោះ សុខ​សំណាង​)​ជា​អ្នក​ឌុ​ប ចំណែក​ពួក​គេ​បាន​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ម្នាក់​ទៀត​(​ឈ្មោះ ផា​ន​) ​លុះ​ទៅ​ដល់​ម្តុំ​ភ្លើងស្តុប​កែង​ផ្លូវ​១១០ បត់​ចូល​ផ្លូវ​ច្រក​ចង្អៀត​មួយ ស្ថិត​ក្នុងភូមិ ថ្មី ក្រុង​តា​ខ្មៅ ពួក​គេ​ក៏​បាន​នាំ​គ្នា​បោក​បញ្ឆោត​ដោះ​យក​ចិញ្ចៀនមាស​ទម្ងន់​២​ជី និង​លូក​យក​លុយ​២៥​ម៉ឺន​រៀល ហើយ​ជិះ​​ម៉ូតូ​គេចខ្លួន​បាត់ ។

​តាម​ប្រភពដដែលបានបន្ត​​ឱ្យ​ដឹង​ថា លុះដល់​វេលា​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បាន​ទៅ​ផ្សារចាស់​ក្រុង​តា​ខ្មៅ ដើម្បី​ទិញ​ម្ហូប​ដូច​សព្វដង ពេល​នោះ​ក៏​បាន​ជួប​ជន​ស​ង្ស័​យ​ទាំង​៤​នាក់​(​មុខ​ដដែល​) ពួក​គេ​បាន​នាំ​គ្នា​បម្រុង​ទៅ​ធ្វើ​សកម្មភាព​ម្តងទៀត នៅ​ចំណុច​ផ្សារ​តា​ខ្មៅ​ថ្មី ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។ លុះ​ឃើញ​ដូច្នោះ ​គាត់​(​ជន​រង​គ្រោះ​)​ក៏​បាន​ស្រែ​កថា​ចោរ ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​រត់​គេចខ្លួនបាត់​អស់​៣​នាក់ នៅ​សល់​តែ​ម្នាក់​គឺ​ឈ្មោះ សុខ​សំណាង ត្រូវ​បាន​គាត់​ នឹង​ក្រុម​អាជីវករ រួម​ទាំង​អ្នក​រត់​ម៉ូតូឌុប ជួយ​ចាប់ខ្លួន ជន​គ្មាន​សំណាង ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ដើម​មៀន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជាមួយ​នោះ ​សមត្ថកិច្ច​ក៏​បាន​​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​រួម​មាន ៖ ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda c125 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1IC-2390, ​កូន​កាបូប​ពណ៌​ខ្មៅ​១, ​ថ្នាំពេទ្យ​១​ថង់, ​ទូរ​សព្ទ័​មួយ​គ្រឿង​ម៉ាក​N ចុច​ពិល​ពណ៌​ខ្មៅ ។

​ស្ត្រី​​រង​គ្រោះ​​បាន​ឱ្យ​ដឹង​បន្ត​ថា គាត់​បាត់បង់​សម្ភារ​ដូចជា​ ​ចិញ្ចៀន​មាន​ទម្ងន់​២​ជី​មាស ១ វង់ និង​​លុយ​​ចំនួន​២៥​ម៉ឺន​រៀល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ សុខ សំណាង បានឆ្លើយ​​សារភាព​ថា ខ្លួន និ​ង​បក្ខពួក​​ចំនួន​៣​នាក់ ពិតជា​បាន​រួម​គ្នា​ធ្វើ​សកម្មភាព​ទម្លាក់យោង​.​ឆបោក​យក​ចិញ្ចៀនមាស និង​លុយកាក់ ពី​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ហើ​យ​ពួក​គេ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព ដើរ​ទម្លាក់​ស្ពាន់​ដូរ​យក​មាស​ចំនួន​៥​លើក​រួច​មក​ហើយ​ដែរ គឺ​នៅ​ភ្នំពេញ​៣​លើក និង​នៅ​ក្រុង​តា​ខ្មៅ​២​លើក ​ដោយ​​ក្នុង​១​លើក​ៗ ខ្លួន​ទទួល​បាន​ចំណែក​តែ​៥ ម៉ឺន​រៀល​ប៉ុណ្ណោះ​ ។

​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា នេះ​ជា​មុខសញ្ញា​ជន​ឆបោក​ប្រើ​ល្បិច​ទម្លាក់​ស្ពា​ន់​ដូរ​យក​មាស​ (​ទម្លាក់យោង​) ​ដែល​បាន​បាត់​ជា​យូរហើយ តែ​ល្បិច​និង​មុខមាត់​នៅ​ដដែល វិល​មក​ជាប់ជុច​ម្នាក់ ចំណែក​៣​នាក់​រត់គេច​បាត់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ