ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជាម្ចាស់នរណា​? ដាក់បង្គោល​ចំនួន​១២​​ព័ទ្ធយកដីព្រៃ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បង្គោលរបង​ព័​ទ្ធយក​ដី​ព្រៃ​និង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ខេត្តមណ្ឌលគិរី ធ្វើការ​ប​ង្ក្រ​ប​ជា​បន្តបន្ទាប់ ​ក្រោយ​ជនល្មើស​លួចធ្វើ​​សកម្ម​ភាព​ក្នុង​ព្រៃ​ហាមឃាត់​ ។ សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ​កញ្ញា…

ខេត្តមណ្ឌលគិរី ៖ បង្គោលរបង​ព័​ទ្ធយក​ដី​ព្រៃ​និង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ខេត្តមណ្ឌលគិរី ធ្វើការ​ប​ង្ក្រ​ប​ជា​បន្តបន្ទាប់ ​ក្រោយ​ជនល្មើស​លួចធ្វើ​​សកម្ម​ភាព​ក្នុង​ព្រៃ​ហាមឃាត់​ ។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ​កញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក ប្រចាំ​ស្នាក់​ការ​មេ​ម៉​ង់ បាន​សហការ​ជាមួយ​មន្ត្រី​ប្រចាំ​ស្នាក់​ការ​រង​ចុង​ផ្លាស់ បាន​ចុះ​ល្បាត​ត្រង់​ចំណុច​ផ្លូវ​ក្រង់រ​តែ​ស្ថិត​ក្នុងភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ជួប​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង (​រត់គេច​ខ្លួន​ចូល​ព្រៃ​) មាន​សត្វ​ឈ្លូស​ងាប់​ចំនួន​០១​ក្បាល (​ដោយ​អន្ទាក់​)​ ក្រុមការងារ​សម្រេច​រឹបអូស​វត្ថុ​តាង​ម៉ូតូ​ម៉ាក​Wave ព​ណ៍​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ ចំនួន​០១​គ្រឿង យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន​មេ​ម៉​ង់ ចំណែក​សត្វ​ឈ្លូស​(​ងាប់​)​ចំនួន​០១​ក្បាល​(​ដុត​បំផ្លាញ​ចោល​)​នៅ​បរិវេណ​ស្នាក់​ការ​មេ​ម៉​ង់​។​ក្រុមការងារ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​។

ដោយឡែក ​នៅ​ថ្ងៃ​ទី​២៣ ​កញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​កង់​ឡង់​ទួល​ស
ស្វាយ​បាន​ចុះ​ល្បាត​ត្រង់​ចំណុច​ផ្លូវ​៣១ ​ស្ថិត​នៅ​ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គិរី បាន​ធ្វើការ​ដក​បង្គោល​បាន​ចំនួន​១២​បង្គោល ដែល​ជន​មិន​ស្គាល់​មុខ​បាន​លួច​បោះ​ហ៊ុំព័ទ្ធ​ ដើម្បី​ចាប់​យក​ដី​ព្រៃ​ដែល​ជា​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ធ្វើ​ជា​កម្មសិទ្ធិ​៕​​

អត្ថបទសរសេរ ដោយ