ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​មួយ​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​មេគោ​១ បណ្ដាល​ឲ្យ​ងាប់​ខណៈ​វា​ដើរ​ប្រសាច​ពេញ​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា​លេខ​រៀង 168 បាន​រង​ការ​ខូចខាត​មុខ និង​បែក​ចង្កៀង​ម្ខាង ក្រោយ​ពី​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ជ្រុល​ទៅ​បុក​មេគោ​១​ក្បាល ក្នុង​ចំណោម​គោ​១​ហ្វូង ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​មេគោ​១​ក្បាល​នោះ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា​លេខ​រៀង 168 បាន​រង​ការ​ខូចខាត​មុខ និង​បែក​ចង្កៀង​ម្ខាង ក្រោយ​ពី​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ជ្រុល​ទៅ​បុក​មេគោ​១​ក្បាល ក្នុង​ចំណោម​គោ​១​ហ្វូង ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​មេគោ​១​ក្បាល​នោះ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ក្បែរ​ខ្លោងទ្វារវត្ត​អង្គ​ត្រគៀត ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ខាងលើ​ម៉ាក​គា ព​ណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9601 គឺ​រថយន្តក្រុង​របស់​ក្រុម​ក្រុមហ៊ុន ភ្នំពេញ សូ​រិ​យា ដឹក​ជញ្ជូន​អ្នកដំណើរ​មាន​លេខ​រៀង​168 ។

នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​ដឹក​អ្នកដំណើរ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​សត្វ​គោ​១​ហ្វូង​ជាង​១០​ក្បាល បាន​ដើរ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច ។ ខណៈនោះ​ដោយសារ​តែ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​នោះ ទើប​វាក់​ហើយ​គេច​ចេញ​មិន​ទាន់​ជាន់​ហ្វ្រាំង​ក៏​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​មេគោ​១​ក្បាល​បណ្ដាល​ឲ្យ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ និង​បែក​ចង្កៀង​ម្ខាង​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ស្វែងរក​ម្ចាស់​គោ​ដែល​ចិញ្ចឹម​ហើយ​លែង​ឲ្យ​ដើរ​ប្រសេចប្រសាច​បង្ក​គ្រោះថ្នាក់​នៅ​តាម​ដងផ្លូវ ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​រថយន្ត​ដែល​ខ្លួន​បើក​ដែរ ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។

បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​ពិន​ត្យ​ជាក់ស្ដែង និង​នាំ​យក​ខ្មោច​មេគោ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ស្វែងរក​ម្ចាស់​ឲ្យ​ចូលខ្លួន​ដោះស្រាយ​ជាមួយ​តំណាង​ក្រុមហ៊ុន​រថយន្តក្រុង​ដែល​រង​ការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ