បុណ្យកើតឡើងតាមផ្លូវវាចា
អ្នកបួសរូបណាពោលសរសើរគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃក្នុងសាសនា និងពោលគុណមាតាបិតា ឬអប់រំទូន្មានអ្នកដទៃឲ្យស្គាល់បាប បុណ្យ គុណ ទោស និងស្គាល់កិច្ចជាប្រយោជន៍ និងមិនមែនជាប្រយោជន៍…
អ្នកបួសរូបណាពោលសរសើរគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃក្នុងសាសនា និងពោលគុណមាតាបិតា ឬអប់រំទូន្មានអ្នកដទៃឲ្យស្គាល់បាប បុណ្យ គុណ ទោស និងស្គាល់កិច្ចជាប្រយោជន៍ និងមិនមែនជាប្រយោជន៍…
អ្នកបួសរូបណាពោលសរសើរគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃក្នុងសាសនា និងពោលគុណមាតាបិតា ឬអប់រំទូន្មានអ្នកដទៃឲ្យស្គាល់បាប បុណ្យ គុណ ទោស និងស្គាល់កិច្ចជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ទាំងជួយបង្ហាត់បង្រៀនវិជ្ជាល្អគ្រប់បែបយ៉ាងទៅតាមចំណេះដែលខ្លួនមានដោយមិនលាក់លាមទុក អ្នកបួសរូបនោះនឹងបាននាមថា ធ្វើបុណ្យតាមផ្លូវវាចា ។
កាលបើសាធុជនចេះអប់រំវាចាមិននិយាយពាក្យរោយរាយឥតប្រយោជន៍ មិននិយាយភូតកុហក មិនបោកប្រាស់អ្នកដទៃ មិននិយាយញុះញង់ស៊កសៀត មិននិយាយសម្តីអាក្រក់ ទ្រគោះបោះបោក ហើយគេចចៀសចាកទៅរកទីស្ងាត់ នៅអប់រំកាយ អប់រំចិត្ត តាំងស្មារតីភាវនាជាឧបាយទប់អារម្មណ៍ឲ្យហ្នឹងនៅតែមួយជាដើមនេះ ហៅថាធ្វើបុណ្យតាមផ្លូវវាចា ។
អ្នកដែលធ្វើបុណ្យតាមផ្លូវវាចាតែងបានជាទីស្រឡាញ់រាប់អានអំពីជំនុំមនុស្សដែលនៅជុំវិញខ្លួន និងរមែងទទួលសព្ទសាធុការពរពីទេវតាឱ្យបានសុខចម្រើនទៀតផង ។ សាន សារិន
ចែករំលែកព័តមាននេះ