ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិចារណា​ឱ្យ​ឃើញ​ទោសៈ​ដូច​ជា​ភ្លើង​ដុត​ខ្លួន​និង​អ្នក​ដទៃ

3 ឆ្នាំ មុន

បណ្ឌិត​ទាំងឡាយ​ដែល​ប្រាថ្នា​មិន​ឲ្យ​មាន​ភ័យ​និង​ពៀរ​វេរា​ដល់​ខ្លួន គួរ​ពិចារណា​ឲ្យ​ឃើញ​នូវ​ទោស​របស់​ទោសៈ​ថា ដូច​ជា​ដុំ​ភ្លើង​ដុត​ខ្លួនឯង និង​ដុត​អ្នក​ដទៃ​ឲ្យ​ខ្លោចផ្សា ។ ហេតុនេះ​ដើម្បី​កុំឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង គួរ​សមាទាន​នូវ​ចិត្ត​ខន្តី​ថា​៖ «​ថ្ងៃនេះ​អញ​នឹង​រក្សាសីល​គឺ​ចិត្ត​ខន្តី មិន​ក្រោធ​ខឹង​នឹង​នរណា​ទេ​» ។…

បណ្ឌិត​ទាំងឡាយ​ដែល​ប្រាថ្នា​មិន​ឲ្យ​មាន​ភ័យ​និង​ពៀរ​វេរា​ដល់​ខ្លួន គួរ​ពិចារណា​ឲ្យ​ឃើញ​នូវ​ទោស​របស់​ទោសៈ​ថា ដូច​ជា​ដុំ​ភ្លើង​ដុត​ខ្លួនឯង និង​ដុត​អ្នក​ដទៃ​ឲ្យ​ខ្លោចផ្សា ។

ហេតុនេះ​ដើម្បី​កុំឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង គួរ​សមាទាន​នូវ​ចិត្ត​ខន្តី​ថា​៖ «​ថ្ងៃនេះ​អញ​នឹង​រក្សាសីល​គឺ​ចិត្ត​ខន្តី មិន​ក្រោធ​ខឹង​នឹង​នរណា​ទេ​» ។ លុះ​សមាទាន​ដូច្នេះ​រួច​ហើយ ត្រូវ​ប្រុងស្មារតី​រឭក​ដល់​ការ​សមាទាន​នោះ​ឲ្យ​រឿយ​ៗ បើ​ក្រែង​វង្វេង​ភ្លេច​ត្រូវធ្វើ​គ្រឿង​សម្គាល់​យ៉ាង​ណាមួយ​ទុក​នឹង​ខ្លួន មាន​កួច​ជាយសំពត់​ចំណាំ ឬ​ធ្វើ​គ្រឿង​សម្គាល់​ណាមួយ​ជាដើម ជា​គ្រឿង​សម្គាល់ ។

កាលបើ​យើង​ធ្វើ​ជា​សញ្ញា​បែប​នេះ លុះ​ក្រឡេក​ឃើញ​គ្រឿង​សម្គាល់​នោះ ក៏​នឹង​នឹកឃើញ​នូវ​ពាក្យ​ដែល​យើង​សមាទាន​ខាងលើ​ភ្លាម​មិន​វង្វេង​ភ្លេច​រហូត​ឡើយ ខំ​ហាត់​ញយ​ៗ​ទៅ​ក៏​មុខ​ជា​ធ្លាប់​ទៅ​ឯង ឯ​ភ្លើង​ទោសៈ​ក៏​ចុះ​ថយ​ជា​លំដាប់​រហូត​ដល់​អស់រលីង​ពី​ខ្លួនប្រាណ នៅ​សល់​តែ​ចិត្តមេត្តា​ដ៏​ត្រជាក់​សុខ​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ