ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចង.កសរសេរបណ្តាំថា «កូនសុំទោសឪពុក, ឪពុកក្មេក ដែលកូនយកម៉ូតូទៅបញ្ចាំ»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​ក្រុម​គ្រួសារ​ប្រទះឃើញ​ចង.ក​សម្លា.ប់​ខ្លួននៅ​ក្នុងផ្ទះ​ទំនេរ​មួយ​កន្លែង​ បង្ក​ឱ្យភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​០៧ ​និង៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៣ ​មីនា​ ​២០១៥ នេះ ស្ថិតនៅ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ​​ក្នុងភូមិ​ព្រៃ​​សណ្ដែក សង្កាត់​ចោម​ចៅ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​ក្រុម​គ្រួសារ​ប្រទះឃើញ​ចង.ក​សម្លាប់​ខ្លួននៅ​ក្នុងផ្ទះ​ទំនេរ​មួយ​កន្លែង​ បង្ក​ឱ្យភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​០៧ ​និង៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៣ ​មីនា​ ​២០១៥ នេះ ស្ថិតនៅ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ​​ក្នុងភូមិ​ព្រៃ​​សណ្ដែក សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពបានឱ្យដឹងថា ជន​រងគ្រោះ​​ឈ្មោះ​សំ មក​រា អាយុ​២៩​​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​អឺ សា​រិ អាយុ​២៧​ឆ្នាំ មានកូន​​ម្នាក់ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ ​។

ប្រភពបន្តថា មូលហេតុ​ដែល​បុរស​រងគ្រោះ​ចង.កធ្វើអត្តឃាតនេះ ដោយ​សារ​រូបគេ​បាន​​យកម៉ូតូ​​របស់ឪពុក​បង្កើត​​​ទៅ​បញ្ចាំ​យក​លុយ​ចាយ​​​អស់ ​ដោយ​អត់​ហ៊ាន​ចូល​​ផ្ទះជួប​ប្រពន្ធ-​កូនទេ​ និង​ខ្លាច​ឪពុក​​វាយ​ ហើយបាន​​គេចខ្លួន​រយៈ​ពេល​៣​ថ្ងៃមកហើយ ។

តាម​ប្រភព​​បានឱ្យ​ដឹង​ថា ​កន្លង​មក​បុរស​នោះ​បាន​យកម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​១​គ្រឿង ដែល​ជា​កម្ម​សិទ្ធិ​​របស់​ឪពុកក្មេក​យក​​ទៅ​ដាក់បញ្ចាំ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​​​ប្រពន្ធ​ទៅ​លោះ​​យក​មក​វិញ ​។ បន្ទាប់​មក​​បាន​ចូល​ផ្ទះ​ជា​ធម្មតា ប៉ុន្តែ​មិន​បាន​កែខ្លួន​នោះ​​ឡើយ ។ ដោយ​ឡែក​កាលពី​៣​ ទៅ​៤​ថ្ងៃ នៅ​មុន​ពេល​កើតហេតុ​​​ បុរស​នោះ​បានយកម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៨​ ព​ណ៌​ខ្មៅ ​យក​ទៅ​បញ្ចាំ​យក​លុយ​ចាយ​អស់​ទៀត ​។

​លើក​ចុង​ក្រោយ​​ បុរសនេះ​លែង​ហ៊ាន​ចូល​ផ្ទះ​  និង​បាន​គេចខ្លួន​រហូត ប៉ុន្តែ​មាន​សាច់ញាតិ​យក​បាយ​យក​ទឹក​ទៅ​ឱ្យ​​ហូប​រហូត ដោយ​មិន​​បានដឹង​ថា បុរស​នេះ​​មានគំនិត​ចង.ក​សម្លាប់​ខ្លួន​នោះ​ឡើយ​ ។  មុន​ពេល​ចង.ក​សម្លាប់​ខ្លួន​​​​នោះ បាន​យក​ធ្យូង​សរសេរ​​បណ្ដាំ​នៅ​លើ​​ជញ្ជាំង​ផ្ទះ​នោះ​ថា «​ពុក​ម៉ែ​ មុន​កូន​ផុត​ទៅ​ ឱ្យ​កូនសុំ​ទោស​ផង ពី​កូន​ថោកទាប​ម្នាក់​​នេះ កូន​គ្មាន​​មុខ​អ្វី​ជួប​ប្រពន្ធ​កូន​ទេ និង​មីង​ខ្ញុំ​ទេ ពូ​ព្រាប កុំ​ភ្លេច​យក​កាត​គ្រី 26-6-15 បានជា​ឪពុក​ម្ដាយ​ទី​ពីររបស់ខ្ញុំ​សុំ​ទោស​អ្នក​ទាំងអស់គ្នា​» ។