ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នៅ​តែ​ដាំ​ក្បាល​ចុះ​ដើមឆ្នាំ​នេះ តែ​ត្រកូល​ភី​ក​អាប់​ក៏​នៅ​តែ​មាន​ហាងឆេង

9 ឆ្នាំ មុន

ភាព​ស្រពោន​នៃ​ទីផ្សារ​រថយន្ត​ថ្មី​របស់​ថៃ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល​ជាមួយនឹង​ការ​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ប្រមាណ​ជា​១៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមករា គឺ​ចុះបញ្ជី​បាន​ត្រឹមតែ​៥៩.៧២១

ភាព​ស្រពោន​នៃ​ទីផ្សារ​រថយន្ត​ថ្មី​របស់​ថៃ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល​ជាមួយនឹង​ការ​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ប្រមាណ​ជា​១៣% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមករា គឺ​ចុះបញ្ជី​បាន​ត្រឹមតែ​៥៩.៧២១​គ្រឿង​ប៉ុ​ណ្ណោះ ។

ក្នុង​នោះ Toyota ក៏​នៅ​តែ​មាន​ប្រជាប្រិយភាព​ជាងគេ​បំផុត​ជាមួយនឹង​ភាគហ៊ុន​៣៣,៦% ប៉ុ​ន្តែ​បច្ចុប្បន្ន Honda ហាក់ដូចជា​ចង់​ឈ្លានពាន​កៅអី​ទី​២ របស់ Isuzu ជាមួយនឹង​ភាគហ៊ុន​១៦,៩% និង​១៨,៨% ដោយសារ​លទ្ធផល​ផ្លែផ្កា​ដែល​ខ្លួន​ទទួល​បាន​ពី​រថយន្ត SUV ខ្នាត​តូច​ស៊េរី​ថ្មី ពិសេស​គឺ Honda HR-V តែ​ម្តង​។ បន្ទាប់​ពី​សម្រេច​បាន​តំណែង​លំដាប់​ទី​៧ លើ​ពិភពលោក​ជា​រថយន្ត​លក់ដាច់​ជាងគេ​កាលពី​ខែធ្នូ សម្រាប់​ខែ​បន្ទាប់ (​ខែមករា ឆ្នាំ​២០១៥) លើ​ទីផ្សារ​ថៃ HR-V ដណ្តើម​បាន​កៅអី​ទី​១០ ជាមួយនឹង​ការ​លក់ដាច់​ខ្លាំង​បាន​ចំនួន​១.៧១៨​គ្រឿង និង​កាន់កាប់​ភាគហ៊ុន​២,៩% ។

ទោះជា​យ៉ាងណា​ក៏​ដោយ Toyota Hilux រក្សា​បាន​នូវ​តំណែង​លំដាប់​កំពូល​ដដែល​ជាមួយនឹង​ភាគហ៊ុន​១៦,៥% ទល់​នឹង​១៥,៦% របស់ Isuzu D-Max ដែល​តាម​ពីក្រោយ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ហើយ​ក៏​ជា​មិត្ត​រួម​ត្រកូល​ភិ​ក​អាប់​របស់​ជ​ប៉ុន​ផង​ដែរ ។ ដោយឡែក Honda City បាន​បោះ​ជំហាន​ឡើង​មក​អង្គុយ​កៅអី​ទី​៣ ជាមួយនឹង​ភាគហ៊ុន​៥,៤% ដែល​ខ្លួន​បាន​វ៉ា​ដាច់ Toyota Yaris បន្តិច​ប៉ុ​ណ្ណោះ​ក្នុង​ភាគហ៊ុន​៥% ។

ក​-​យីហោ​លក់ដាច់​ជាងគេ ៖
1-Toyota 20,094​    ​   
2-Isuzu 11,202​    ​   
3-Honda 10,099​    ​   
4-Nissan 4,050​    ​   
5-Mitsubishi 4,030​   
6-Mazda 2,744​    ​   
7-Ford 1,979​    ​   
8-Chevrolet 1,316​    ​   
9-Suzuki 1,109​    ​   

ខ​-​ម៉ូ​ដែល​លក់ដាច់​ជាងគេ ៖
1-Toyota Hilux 9,863​    ​   
2-Isuzu D-Max 9,327​    ​   
3-Honda City 3,240​   
4-Toyota Yaris 3,008​   
5-Toyota Vios​    ​2,814​   
6-Toyota Corolla 2,212​   
7-Mitsubishi Triton 2,157
8-Nissan Navara 2,056​    ​   
9-Honda Jazz 1,903​   
10-Honda HR-V 1,718​   
11-Ford Ranger 1,398​   
12-Mitsubishi Attrage 1,067
13-Mazda2 1,066​    ​   
14-Isuzu MU-X 1,027
15-Toyota Fortuner 898​   
16-Suzuki Swift 769​   
17-Honda Mobilio 751​   
18-Mazda BT-50 700​   
19-Honda CR-V 694​   
20-Chevrolet Colorado​    ​661
21-Mazda3 656​    ​   
22-Honda Civic 655​   
23-Nissan Almera 643​   
24-Honda Accord 562​   
25-Mitsubishi Pajero Sport 487​   
26-Nissan X-Trail 401​    ​   
27-Honda Brio Amaze​    ​377
28-Ford Ecosport 367​    ​   
29-Nissan March 354​    ​   
30-Mitsubishi Mirage​    ​312​   
31-Mazda CX-5 312​    ​   
32-Chevrolet Sonic 298​   
33-Nissan Juke 183​    ​   
34-Toyota Camry 168​    ​   
35-Nissan Sylphy 163​    ​   
36-Subaru XV 143​    ​   
37-Ford Fiesta 133​    ​   
38-Tata Xenon 132​    ​   
39-Chevrolet Captiva 125​   
40-Honda Freed 120​    ​   
41-Toyota Avanza 113​    ​   
42-Nissan Teana 111​    ​   
43-Suzuki Celerio 104​    ​   
44-Chevrolet Trailblazer 89​   
45-Chevrolet Spin 88​    ​   
46-Ford Focus 80​    ​   
47-Suzuki Ertiga 71​    ​   
48-Chevrolet Cruze 55​    ​   
49-Honda Brio 52​    ​   
50-Toyota Prius 39