ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែបំណុល​១​លាន​រៀល​​ ស្ត្រី​ម្នាក់​សម្រេចចិត្ត​ចង.ក​ស្លា.ប់​ចោល​ប្តី​ និង​កូន​៨​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​​​ម្នាក់​បាន​ដាច់​ចិត្ត​ចង.ក​សម្លា.ប់​ខ្លួនចោល​ប្តី​ និង​កូន​​៨​នាក់ ព្រោះតែតូចចិត្ត​ជំពាក់​លុយ​គេ​ជាង​១​លាន​រៀល​ពុំ​មាន​អី្វ​សង ។

ខេត្តកំពង់ឆ្នាំង ​៖ ស្ត្រី​​​ម្នាក់​បាន​ដាច់​ចិត្ត​ចង.ក​សម្លាប់​ខ្លួនចោល​ប្តី​ និង​កូន​​៨​នាក់ ព្រោះតែតូចចិត្ត​ជំពាក់​លុយ​គេ​ជាង​១​លាន​រៀល​ពុំ​មាន​អី្វ​សង ។ ហេតុ​ការ​ណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣ ​​មីនា ​២០១៥ នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលារ​ប្អៀ​រ ខណៈ​ប្តី​ត្រឡប់​ពី​រត់​ម៉ូតូឌុប​វិញ​។

សមត្ថកិច្ច​នគរបាល​មូល​ដ្ខា​ន​បានឱ្យដឹង​ថា​ ស្ត្រី​ធ្វើ​អត្តឃាត​ដោយ​ចង.ក​រូប​នេះ​​ឈ្មោះ ឡាយ ថេ​ត អាយុ​៤២​ឆ្នាំ មានកូន​៨​នាក់​ និង​មាន​ប្តី​ឈ្មោះ សំ ជុន​ហាក់ អាយុ​៤៣​ឆ្នាំ ​មុខ​របរ​រត់ម៉ូតូឌុប រស់នៅ​ក្នុងភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។

ស្ត្រី​រួប​នោះ​បានយក​ខ្សែ​នីឡុងចង​ជាប់​ជាមួយ​ប្រហោងឥដ្ឋ ខ្យ​ល់​ជញ្ជាំង​ក្នុង​ផ្ទះថ្ម​តៀម​តូច​មួយ ដែល​នៅ​ពីក្រោម​មាន​គ្រែ​ដេក​មួយ​។ ​បុរស​ជា​ប្តី​ឈ្មោះ សំ ជុន​ហាក់ បាន​ឱ្យអ្នក​យក​ព័ត៌មាន​​​ដឹង​ថា​​ នៅ​ក្នុង​ពេល ដែល​ប្រពន្ធ​របស់​គាត់​ចង.ក​សម្លាប់​ខ្លួន​គាត់​មិន​បាន​នៅផ្ទះ​ទេ គឺ​គាត់​បាន​ចេញ​ទៅ​រត់​ម៉ួ​តូ​ឌុ​ប  ។​

មុនពេលកើតហេតុ​រូប​គាត់ និង​ប្រពន្ធ​ក៏​គ្មាន​ទំនាស់​អ្វី​នៅ​ក្នុង​គ្រួសារ​ដែរ​។​ ប៉ុន្តែ​គាត់​និង​ប្រពន្ធ​កន្លង​មកនេះ បាន​ខ្ចីប្រាក់​គេ​ជាង​១​លាន​រៀល​មក​ធ្វើ​ដើមទុន​រកស៊ី  មិន​ទាន់​បាន​សង​គេ​នៅឡើយ​។ ការ​ចង.ក​ធ្វើ​អត្ត ឃាត​ខាងលើ​នេះ​សង្ស័យ​ថា ​ប្រពន្ធ​គាត់​តូចចិត្ត​ក្នុង​រឿង​ជំពាក់​ប្រាក់​គេ​គ្មាន​អ្វី​សង​។ ដោយឡែក​កូន​នៅក្នុង​បន្ទុក​បច្ចុប្បន្ន​មាន​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ប្រុស​២​ និង​ស្រី​៦​នាក់ ដែល​កូន​បង​គេ​មាន​អាយុ​២២​ឆ្នាំ និង​កូនពៅ​មាន​អាយុ​២​ឆ្នាំ​។

​ក្រោយ​ពេល​កើតហេតុ​​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក និង​ខេត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សហការ​គ្នា​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច័យស​ព  ហើយ​បាន​សន្និ​ដ្ឋាន​ថា ស្ត្រី​ធ្វើ​អត្តឃាត​ខាងលើ​នេះ​ពិតជា​បាន​ចង.ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ និងប្រគល់សព​ស្ត្រី​ខាងលើ​ជូន​ទៅ​ក្រុម​គ្រួសារ​​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​​