ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ទារក​ម្នាក់ ដែល​បោះចោល​នៅ​វត្ត​ភ្នំ មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ មុន​យក​ទៅ​បូជា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​ទារក​ម្នាក់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក្នុង​ថង់​មួយ ដែល​យក​មក​បោះចោល​នៅ​ជិត​ធុងសំរាម នៅ​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ៖ សព​ទារក​ម្នាក់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ក្នុង​ថង់​មួយ ដែល​យក​មក​បោះចោល​នៅ​ជិត​ធុងសំរាម នៅ​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​មើល​សព​ទារក​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។

ក្រោយ​ទទួល​ដំណឹង​ភ្លាម​ៗ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ និង​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្សឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ (CPU) រួម​ជាមួយនឹង​នគរបាល​ដ្ឋា​ន​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ហំ​ព័ទ្ធ​កន្លែង​កើតហេតុ និង​បើក​ការ​ស៊ើបអង្កេត ថា​តើ​ជា​ករណី​ឃាតកម្ម​លើ​ទារក ឫ​យ៉ាងណា ?

តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ទៅ​លើ​សាកសព សមត្ថកិច្ច​ការិយាល័យ​ជំនាញ​បច្ចេកទេស និង​លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន បាន​សន្និដ្ឋាន​ថា ទារក​បាន​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ មុន​ពេល​សម្រាល ។

បើ​តាម សន្តិសុខ​រមណីយដ្ឋាន​វត្ត​ភ្នំ​ម្នាក់ ឈ្មោះ ពេ​ជ ចាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ លោក​បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ​មក​ប្រចាំការ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ស្រាប់តែ​មានឈ្មោះ ហឿ​ន ភេទ​ប្រុស អាយុ​ប្រហែល ៣៨​ឆ្នាំ ជា​ភ្នាក់ងារ​ប្រមូល​សំរាម បាន​មក​ប្រាប់​គាត់​ថា មាន​ទារក​ស្លាប់ នៅ​ក្នុង​ស្បោង​ខ្មៅ​មួយ ។

សន្តិសុខ​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​រាយការណ៍​ទៅ​ប៉ូលិស​ខណ្ឌ និង​ប៉ុស្តិ៍ ឲ្យ​ចុះ​មក​ពិនិត្យ នៅ​កន្លែង​កើតហេតុ ។
បន្ទាប់​មក សមត្ថកិច្ច​មូលដ្ឋាន បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ អង្គភាព​ការពារ​កុមារ (CPU) និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព និង​កន្លែង​កើតហេតុ ។

ក្រោយ​ពី​បញ្ចប់​ការ​ពិនិត្យ ខាង​ជំនាញ​បច្ចេកទេស បាន​ប្រគល់​សព​អោយ មន្ត្រី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​ចាត់ចែង​ដឹក​សព​ទារក បញ្ជូន​ទៅ​វត្ត​ឬ​ស្សី​សាញ់ ដើម្បី​បូជា​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ