ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​បាន​សម្រេចការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​សម្រាប់​សប្បុរសធម៌

3 ឆ្នាំ មុន

លោក​ឆាល ហ្វី​នី (Charles Feeney) ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា ឆាក់ (Chuck) ជា​មហាសេដ្ឋី​ដែល​មាន​អាយុ ៨៩​ឆ្នាំ​មួយ​រូប និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់​ផលិតផល​ឥត​គិត​ពន្ធ…

លោក​ឆាល ហ្វី​នី (Charles Feeney) ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា ឆាក់ (Chuck) ជា​មហាសេដ្ឋី​ដែល​មាន​អាយុ ៨៩​ឆ្នាំ​មួយ​រូប និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់​ផលិតផល​ឥត​គិត​ពន្ធ Duty Free Shoppers តាម​អាកាសយានដ្ឋាន​ជុំវិញ​ពិភពលោក ​។

លោក​ក៏​ជា​សប្បុរសជន​ដែល​ដឹកនាំ​មហាសេដ្ឋី​ដទៃ​ឲ្យ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​ពួក​គេ​មុន​ពេល​មរណភាព​ដែរ​។ ក្នុង​កំឡុង​ពេល​ប្រមាណ​៤០ ឆ្នាំ​កន្លង​មកនេះ លោក​ហ្វី​នី បាន​បរិ​ច្ចាក​ច្រើន​ជាង ៨​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌ សាកលវិទ្យាល័យ និង​មូលនិធិ​ផ្សេង​ៗ​ជុំវិញ​ពិភពលោក​តាម​រយៈ​មូលនិធិ Atlantic Philantropies របស់​លោក​។

នៅ​ឆ្នាំ ២០១២ លោក​បាន​ប្រាប់​មក​ថា​លោក​បាន​ទុក​ប្រមាណ ២​លាន​ដុល្លារ​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​និង​ភរិយា​របស់​លោក ខណៈ​ដែល​បរិច្ចាគ​ទ្រព្យសម្បត្តិ​ដែល​នៅ​សល់​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ចូល​ចិត្ត​បិ​រ​ច្ចាក​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថែម​ទៀត​ផង​។

លោក​ធ្លាប់​ជា​បុរស​ដែល​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ពី​ការ​លក់​ផលិតផល​មាន​តម្លៃ​ឲ្យ​ទៅ​ភ្ញៀវ​ទេសចរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក​រស់នៅ​ក្នុង​បន្ទប់​អា​ផាត​មិនតូច​មួយ​នៅ San Francisco​។ ប៉ុន្តែ​បទ​ពិសោធន៍​របស់​លោក​បាន​ជះ​ឥទ្ធិពល​ដល់​អ្នកមាន​ដទៃ​ទៀត​ជា​ច្រើន​ដូច​ជា​លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) របស់ Microsoft និង​លោក​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) របស់ Berkshire Hathaway ជាដើម​។

លោក​បា​ហ្វេ​ត​ធ្លាប់​បាន​អះអាង​ថា «​លោក​ប្រៀប​បានជា​គំរូ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​។ ខ្ញុំ​ប្រហែលជា​ត្រូវការ​ពេល ១២​ឆ្នាំ​បន្ទាប់​ពី​មរណភាព​របស់ខ្ញុំ​ទើប​អាច​សម្រេច​បាន​ដូច​លោក​។​»

លោក​ហ្វី​នី​បរិច្ចាគ​លុយ​របស់​លោក​ទៅ​ដោះស្រាយ​បញ្ហា​ធំ​ៗ​ដូច​ជា​ការ​កសាង​សន្តិភាព​ក្នុង​អៀ​ឡង់​ខាងជើង និង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស​វៀតណាម​ជាដើម​។
នៅ​ថ្ងៃ​ទី​១៤​ខែកញ្ញា ឆ្នាំ ២០២០ លោក​ហ្វី​នី​បាន​បញ្ចប់​បេស​កម្ម​រយៈពេល ៤០​ឆ្នាំ​របស់​លោក និង​បាន​ចុះហត្ថលេខា​បិទ​ដំណើរការ​មូលនិធិ Atlantic Philantropies របស់​លោក​ដែរ​បន្ទាប់​ពី​បាន​បរិច្ចាគ​លុយ​ទាំងអស់​ដែល​លោក​មាន​ដោយ​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ